សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត ជ្រើស​តាំង​តំណាង​រាស្រ្ត បាន​បញ្ចប់​ជា​ស្ថាពរ

នៅថ្ងៃទី៦ ខែមីនា ក្រុមការងារគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួបគ្នាជាចុងក្រោយ ដោយបញ្ចប់ទាំងស្រុង ទៅលើសេចក្តីព្រាងច្បាប់ថ្មី ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញ ថ្ងៃទី០៦ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 07, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីធ្វើការពិភាក្សាគ្នា ជាបន្តបន្ទាប់ លើខ្លឹមសារ នៃសេចចក្តីព្រាងសេចក្តីរស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាង​រាស្រ្ត បានចំនួន២៧លើក ចាប់តាំងពីខែធ្នូ ឆ្នាំ១០១៤ ដល់ខែមីនា ឆ្នាំ២០១៥ ក្រុមការងារទាំងពីរគណបក្ស បាន​ឯកភាពគ្នាទាំងស្រុង ទៅលើខ្លឹមសារ នៃច្បាប់បោះឆ្នោតថ្មីនេះ។ សេចក្តីព្រាង ដែលបានបញ្ចប់រួចរាល់នេះ មាន១២ ជំពូក។ ១២ជំពូកនេះ មានចែងដូចតទៅ៖

ជំពូកទី១ ចែងអំពីបទប្បញ្ញត្តិទូទៅ ដែលមាន៤ មាត្រា ចាប់ពីមាត្រា១ ដល់មាត្រា៤។
ជំពូកទី២ ចែងអំពីប្រព័ន្ធបោះឆ្នោត និងការកំណត់អាសនៈ ដែលរួមមាន២មាត្រា ចាប់៥ ដល់៦។
ជំពូកទី៣ ចែងអំពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត ដែលរួមមាន១៦មាត្រា ចាប់ពីមាត្រា៧ ដល់មាត្រ២២។
ជំពូកទី៤ ចែងអំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលរួមមាន១៥មាត្រ ចាប់ពីមាត្រា២៣ ដល់មាត្រា៣៧។
ជំពូកទី៥ ចែងអំពីការិយាល័យបោះឆ្នោត ដែលរួមមាន៦មាត្រា ចាប់ពីមាត្រា៣៨ ដល់មាត្រា៤៣។
ជំពូកទី៦ ចែងអំពីការចុះឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោត ដែលរួមមាន២៣មាត្រា ចាប់ពីមាត្រា៤៤ ដល់មាត្រា៦៦។
ជំពូកទី៧ ចែងអំពីការឃោសនាបោះឆ្នោត ដែលរួមមាន២៥មាត្រា ចាប់ពីមាត្រា៦៧ ដល់មាត្រា៩១។
ជំពូកទី៨ អំពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល នៃការបោះឆ្នោត ដែលរួមមាន៤៦មាត្រា ចាប់ពីមាត្រា៩២ ដល់មាត្រា១៣៧។
ជំពូកទី៩ អំពីការបាត់អាសនៈរដ្ឋសភា និងការជ្រើសតាំងជំនួស ដែលរួមមាន២មាត្រា ចាប់ពីមាត្រា១៣៨ ដល់មាត្រា១៣៩។
ជំពូកទី១០ អំពីទោសប្បញ្ញត្តិ ដែលរួមមាន២៧មាត្រា ចាប់ពីមាត្រា១៤០ ដល់មាត្រា១៦៦។
ជំពូកទី១១ អំពីអន្តរបបញ្ញត្តិដែលរួមមាន៣មាត្រា ចាប់ពីមាត្រា១៦៧ ដល់មាត្រា១៦៩។
ជំពូកទី១២ អំពីអវសានប្បញ្ញត្តិ ដែលរួមមាន២មាត្រា ចាប់ពីមាត្រា១៧០ ដល់មាត្រា១៧១។

សេចក្តីព្រាងច្បាប់បោះឆ្នោតថ្មីនេះ នឹងត្រូវធ្វើការពិគ្រោះយោបល់ នៅក្នុងសិក្ខាសាលានៅថ្ងៃចន្ទ ទី៩ ខែមីនាខាងមុខ។ ចំពោះសេចក្តីព្រាង ក្រុមអង្គការសង្គមស៊ីវិល បានសម្តែងការព្រួយបារម្ភជាខ្លាំង ដោយសារ តែក្រុមសង្គមស៊ីវិលទាំងនោះ​បានយល់ថា ចំណុចមួយចំនួន របស់ច្បាប់បោះឆ្នោតថ្មីនេះ មានលក្ខណៈអាក្រក់ជាងមុន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...