អ្នកវិភាគ៖ រដ្ឋាភិបាល​គួរ​ប្រយ័ត្ន ទោះ​សេដ្ឋកិច្ច​កម្ពុជា​កើន​​ខ្ពស់​ជាង​៧%

បើទោះជាឆ្នាំ២០១៣កន្លងទៅនេះ កម្ពុជាមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងបន្តជាប់គាំងនយោបាយ ក្រោយ​ការបោះ​ឆ្នោតក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា និងមូលនិធិរូបីយ៍វត្ថុអន្តរជាតិ (IMF) និងស្ថាប័នមួយចំនួនទៀត បានរំពឹងថា​សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងខ្ពស់ជាង៧%នៅឆ្នាំបន្តបន្ទាប់។ ប៉ុន្តែសម្រាប់អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានលើក​ឡើងថា រដ្ឋាភិបាលមិនគួរអួតអាងពីកំណើនសេដ្ឋកិច្ច ហើយមានការធ្វេសប្រហែស ក្នុងការកំណែទម្រង់នោះទេ ខណៈកម្ពុជាមានបញ្ហាស្អេកស្កះ ដែលត្រូវធ្វើការដោះស្រាយឲ្យមានប្រសិទ្ធភាព។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាឆ្នាំ២០១៣កន្លងទៅនេះ កម្ពុជាមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងបន្តជាប់គាំងនយោបាយ ក្រោយ​ការបោះ​ឆ្នោតក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា និងមូលនិធិរូបីយ៍វត្ថុអន្តរជាតិ (IMF) និងស្ថាប័នមួយចំនួនទៀត បានរំពឹងថា​សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងខ្ពស់ជាង៧%នៅឆ្នាំបន្តបន្ទាប់។ ប៉ុន្តែសម្រាប់អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានលើក​ឡើងថា រដ្ឋាភិបាលមិនគួរអួតអាងពីកំណើនសេដ្ឋកិច្ច ហើយមានការធ្វេសប្រហែស ក្នុងការកំណែទម្រង់នោះទេ ខណៈកម្ពុជាមានបញ្ហាស្អេកស្កះ ដែលត្រូវធ្វើការដោះស្រាយឲ្យមានប្រសិទ្ធភាព។


លោកស្រី គ្រីស្ទីន ឡាហ្គាដ ប្រធានមូលនិធិ​រូបីយ៍វត្ថុអន្តរជាតិ។ (រូបថត paperblog.fr)

សេដ្ឋកិច្ច - ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២ ខែ១២ ឆ្នាំ២០១៣ នេះប្រធានមូលនិធិ​រូបីយ៍វត្ថុអន្តរជាតិ (IFM) លោកស្រី គ្រីស្ទីន ឡាហ្គាដ បានលើកឡើងថា មូលនិធិរូបីយ៍វត្ថុអន្តរជាតិ ទស្សន៍ទាយថា សេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា នឹងមានអនាគតភ្លឺស្វាង ដោយក្នុងនោះ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ខ្ពស់ពី ៧% ឡើងទៅ ដែលនឹងធ្វើឲ្យមានភាពទាក់ទាញកាន់តែខ្លាំង ដល់អ្នកវិនិយោគទុន មកធ្វើការបោះទុន វិនិយោគនៅ​កម្ពុជា។

ទន្ទឹមនឹងការកោតសរសើរ និងការគាំទ្រ ចំពោះយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាល និងការធានាបាននូវ​សុខ​សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច(...) ប្រមុខ(IMF)ដដែលនេះបានលើកឡើងថា កម្ពុជាចាំបាច់​ត្រូវធ្វើកំណែទម្រង់ហិរញ្ញវត្ថុ បន្តទៅទៀត ដើម្បីធានានិរន្តរភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ជុំវិញបញ្ហានេះ លោក នៅ សីហា អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជាបានលើកឡើងថា មានវិស័យសំខាន់ៗមួយចំនួន ដែលបានដើរតួនាទីចំបងសម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងនោះរួមមាន វិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យសំណង់ និងស័យកាត់ដេរ (...) ហើយកន្លងមកទាំងរដ្ឋាភិបាល ទាំង(IMF) និង (ADB) បានលើកឡើងពី​កំណើន​​សេដ្ឋកិច្ចកម្ពុជា ដោយរំពឹងថាអាចឡើងខ្ពស់ជាង៧% ដូចច្នេះតួលេខនេះវាគួរឲ្យជឿជាក់។

អ្នកវិភាគសេដ្ឋកិច្ចដដែលនេះបន្តថា បើទោះរដ្ឋាភិបាលកម្ពុជាបានផ្តេចជ្ញាពីការកែទម្រង់ ក៏ប្រទេសនេះ​នៅតែមាន​បញ្ហាច្រើន ស្ទើរគ្រប់វិស័យ ដែលជាឧបសគ្គ ក្នុងការអភវឌ្ឍន៍សេដ្ឋកិច្ច ក្នុងនោះរួមមាន អំពើពុករលួយ តម្លៃ​ថាមពល​ខ្ពស់ តម្លៃផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ(...)។ លោក នៅ សីហា លើកឡើងថា បញ្ហាទាំងនេះអាច​ដោះ​ស្រាយ​បាន​ ចាំបាច់ត្រូវមានការចូលរួមពីវិស័យឯកជនផងដែរ ជាពិសេសរដ្ឋាភិបាលកម្ពុជា គួរធានាអំពីប្រសិទ្ធិភាព​កំណែ​ទម្រង់។

គួររម្លឹកថា យោងតាមឯកសារកម្មវិធីនយោបាយនៅអាណត្តិទី៥នេះ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ​របស់ខ្លួន នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា ដោយខិតខំសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ច ជា​មធ្យម ៧ ភាគរយក្នុងមួយឆ្នាំ។

ក្នុងឯកសារដដែលនោះ ក៏បានលើកឡើងដែរថា នៅពេលដែលកម្ពុជាមានកំណើនសេដ្ឋកិច្ច ជាមធ្យម ៧ ភាគរយ​ក្នុងមួយឆ្នាំនោះ គឺនឹងអាចធ្វើឲ្យប្រទេសកម្ពុជាអាចចាកចេញពីប្រទេស ដែលមានចំណូលទាប ឈានឡើងជា​ប្រទេសមានចំណូលមធ្យមកំរិតទាបយ៉ាងយូរនៅឆ្នាំ២០១៨ ហើយនៅឆ្នាំ២០៣០ ប្រទេសកម្ពុជានឹងក្លាយជាប្រទេស​ដែលមានចំណូលមធ្យមកំរិតខ្ពស់។

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...