រដ្ឋាភិបាល​កម្ពុជា​ថ្កោល​ទោស​ខ្លាំងក្លា ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ថៃ

​រដ្ឋាភិបាល​កម្ពុ​ជា​ តាមរយៈលោក ហ៊ុន សែន បានថ្កោលទោស ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក ​នៅ​កណ្ដាល​រាជធានី​បាងកក ប្រទេស​​ថៃ ដោយ​បានចាត់ទុកថា ទង្វើ​នេះ​ជា​អំពើ​អមនុស្សធម៌ ដែល​បាន​សម្លាប់​មនុស្ស​ស្លូត​ត្រង់​ជា​ច្រើន​​នាក់​។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 19, 2015
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

​ការបំផ្ទុះគ្រាប់បែក នៅក្នុងរាជធានីបាងកក បង្កឲ្យមានមនុស្សស្លាប់ និងរបួស បានបណ្ដាលឲ្យមាន​ប្រតិកម្ម​ពី​គ្រប់ទិសទី ក្នុងនោះក៏មានប្រទេសកម្ពុជា ជាព្រំប្រទល់ក្បែរខាងមួយដែរ។ នៅក្នុងលិខិតមួយ ​របស់​នាយករដ្ឋ​មន្ត្រី​​កម្ពុជា លោក ហ៊ុន សែន ដែល​បានផ្ញើ​ជូន​ នាយករដ្ឋមន្ត្រី​ថៃ​ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា (Prayuth Chan-ocha) កាល​ពី​ម្សិលមិញ បាន​ថ្កោលទោស​ចំពោះ​ឧក្រិដ្ឋ​កម្មនេះ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព និង​​ប្រជាជន​​ថៃ​។

តាមរយៈលិខិតនោះ លោក ហ៊ុន សែន បាន​សម្តែង​ក្តីរ​ន្ធ​ត់ នៅចំពោះ​ព័ត៌មាន ដែលអះអាង​ថា មាន​ឧក្រិដ្ឋកម្ម​បំផ្ទុះ​គ្រាប់បែក ​នៅ​រាជធានី​បាងកក កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ដែល​បាន​បណ្តាលឲ្យ​មនុស្ស​បាត់ប​ង់​ជីវិត និង​រងរបួស​ជាច្រើន​នាក់​។

នាយក​រដ្ឋមន្ត្រីកម្ពុជា បាន​សរសេរ​ក្នុង​លិខិត​ថា​៖ «​ជាមួយនឹង​ការ​ថ្កោលទោស​ យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ឧក្រិដ្ឋ​កម្ម​នេះ តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ឯកឧត្ដម និង​តាមរយៈ​ឯកឧត្ដម ជូន​ចំពោះ​រដ្ឋាភិបាលនិង​ប្រជាជន​ថៃ ក៏​ដូចជា​ក្រុម​គ្រួសារ​សពចំពោះ​ការបាត់បង់​យ៉ាង​ធំធេង​ ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ដ៏​សោកសៅ​នេះ​»។​

​គួរបញ្ជាក់​ថា ចំនួន​អ្នកស្លាប់​ ដោយ​ការបំផ្ទុះ​គ្រាប់បែក​ ​​នៅ​កណ្តាលរាជធានី​បាងកក​ បាន​កើត​ដល់​២៧​នាក់​ហើយ​ នៅ​ត្រឹមម៉ោង ៩ៈ១៥នាទី កាលពីយប់ថ្ងៃទី១៧ ខែសីហានេះ ដែល​ក្នុង​នោះ​មាន​ជនបរទេស៤នាក់​ និង​របួស​ជាង​៨០​នាក់។​ នេះបើតាមការអះអាង របស់នាយករដ្ឋមន្ត្រីថៃ នៅតាមបណ្ដាញផ្សព្វផ្សាយថៃ។ នៅមួយ​ថ្ងៃក្រោយ គឺនៅថ្ងៃ១៨ ខែសីហា ឆ្នាំ២០១៥ គ្រាប់បែកមួយគ្រាប់ផ្សេង ត្រូវបានបំផ្ទុះឡើង នៅក្នុង​សង្កាត់​មួយ​ទៀត ​នៃរាជធានី​បាងកក តែ​មិន​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​នោះ​ទេ​៕


» លិខិតទាំងស្រុង របស់លោក ហ៊ុន សែន ផ្ញើរជូននាយករដ្ឋមន្ត្រីថៃ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...