ម៉ម ប៊ុននាង៖ អភ័យឯក​សិទ្ធិ​ព្រឹទ្ធសភា​របស់ ហុង សុខហួរ ចប់!

តាមការស្នើសុំរបស់សមត្ថកិច្ច ព្រឹទ្ធសភាបានសម្រេច ឲ្យសមត្ថកិច្ចបន្តនីតិវិធីរបស់ខ្លួន ដោយពុំចាំបាច់គិត ពី​អភ័យឯកសិទ្ធិ​ព្រឹទ្ធិសភា​របស់ លោក ហុង សុខហួរ។ អ្នកនាំពាក្យព្រឹទ្ធសភា អះអាងថា សមត្ថកិច្ច​អាច​ចាប់​លោក ហុង សុខហួរ មុន ចាំ​រាយការណ៍​ជា​ក្រោយ​បាន ព្រោះជាបទល្មើសជាក់ស្តែង។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី១៧ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 18, 2015
  • ប្រធានបទ: ច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងថា ការប្រជុំរបស់ព្រឹទ្ធសភា បានសម្រេចឲ្យ​អាជ្ញាធរមាន​សមត្ងកិច្ច បន្តនីតិវិធីរបស់ខ្លួន ដោយពុំគិតពីអភ័យឯកសិទ្ធិ ក្រោមមូលហេតុ បទល្មើសជាក់ស្តែង។ លោកថា បទល្មើសជាក់ស្តែង ដែលមានចែងតាមមាត្រា១០៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើការចាប់ខ្លួនជាមុន ចាំ​រាយការណ៍ជាក្រោយបាន។ លោកបន្ថែមថា ដូច្នេះទាំងសមត្ថកិច្ច ទាំងតុលាការ អាចបន្តធ្វើការការរបស់ខ្លួន តាមនីតិវិថីច្បាប់ ដេលបានចែងនេះ ជាបន្តបន្ទាប់ទៀត។

» សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោក ម៉ម ប៊ុននាង ដូចខាងក្រោម៖

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅពន្ធនាគារព្រៃសរ កាលពីថ្ងៃទី១៧ ខែសីហា ម្សិល​ម៉ិញនេះថា ករណីខាងលើនេះ នឹងអាចធ្វើការចរចា ជាមួយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានដើម្បីឈាន​ទៅរកការដោះលែង សកម្មជននយោបាយទាំងអស់ ដែលកំពុងជាប់ឃុំ។

លោក សម រង្ស៊ី ថ្លែងថា នេះជាលើកទីបី ក្នុងការសម្រេច និងធ្វើការដោះស្រាយ ទាក់ទងនឹងករណីប្រហាក់​ប្រហែលគ្នានេះ ព្រោះកន្លងមក សុទ្ធតែអាចធ្វើការ​សោះស្រាយបាន។ លោក សម រង្ស៊ី បានបញ្ជាក់ថា៖ «លោក ហុង សុខហួរ គឺទើបតែចាប់ផ្តើម ប៉ុន្មានថ្ងៃមុននេះ។ អញ្ចឹងនៅលើកទីបី នាខែសីហា២០១៥នេះ ខ្ញុំ​ជឿ​ជាក់ថា នឹងមានដំណោះស្រាយដូចគ្នាអញ្ចឹង។ ពីព្រោះបញ្ហា វាប្រហាក់ប្រហែលនឹងគ្នា។ ដំណោះស្រាយ គឺ​ប្រហែល​ជា​មាន​ដំណោះស្រាយ ប្រហាក់ប្រហែលនឹងគ្នាអញ្ចឹងដែរ។ ខ្ញុំមានសុទិដ្ឋិនិយម ខ្ញុំមានសេចក្តី​សង្ឃឹម ខ្ញុំ​មាន​ជំនឿ​ថា បើ​យើង​ប្រកាន់សារតីហ្នឹង យើងនឹងអាចរកដំណោះស្រាយ ដូចលើកទី១ ដូចលើកទី២​អញ្ចឹង។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...