ប្រច័ណ្ឌពេក ប្តីចុងម្នាក់នេះបានសម្លាប់ប្រពន្ធនឹងកាំបិតប៉័ងតោ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៨ សីហា ២០១៥
- កែប្រែចុងក្រោយ: August 18, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខឹងខុសខឹងខាត ហើយក្ដីប្រចណ្ឌខ្លាំងហួសហេតុ វាបានធ្វើ ឲ្យក្លាយទៅជាវិនាសកម្មមួយ ដ៏ខ្លោចផ្សារ ដែលមនុស្សគ្រប់រូប ត្រូវតែជៀសឲ្យឆ្ងាយ។ នេះជាករណីស្រ្តីរងគ្រោះមួយរូប ឈ្មោះ ឆែម អ៊ឹង អាយុ៤២ឆ្នាំ ដែលត្រូវបានស្វាមីទីពីររបស់ខ្លួន កាប់ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយការមិនទុកចិត្ត និងកើតការប្រច័ណ្ឌ ទៅលើប្រពន្ធ។
ស្វាមីចិត្តអប្រិយម្នាក់នេះ ឈ្មោះ អ៊ុយ ហឿត អាយុ៤៥ឆ្នាំ បានរួមរស់នៅជាមួយប្រពន្ធ ដែលជាជនរងគ្រោះ អស់ជាច្រើនឆ្នាំមកហើយ រហូតដល់មានកូន០៤នាក់ (ស្រីម្នាក់ និងប្រុស០៣នាក់) ក្នុងបន្ទុកនោះទៀត។ ករណីសម្លាប់ប្រពន្ធ ព្រោះប្រច័ណ្ឌនេះ បានបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិដូនឡឹក ឃុំសំបូរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ហេតុការណ៍សម្លាប់ប្រពន្ធខាងលើ ត្រូវបានឧត្តមសេនីយ៍ លោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកបានចុះ ទៅដល់ទីតាំងកើតហេតុ នៅយប់នោះ បន្ទាប់ពីការធ្វើកោសល្យវិច័យរួច រាល់មន្រ្តីជំនាញ ប្រាប់ឲ្យដឹងថា ស្រ្តីរងគ្រោះរងរបួស ជាច្រើនកាំបិត រហូតដល់ស្លាប់។ មូលហេតុនៃការសម្លាប់ ដោយសាបុរសជាប្តីប្រច័ណ្ឌប្រពន្ធ ជាមួយបុរសដ៏ទៃ។
លោកស្នងការ បានបញ្ជាក់ទៀតថា បច្ចុប្បន្នជនបង្កជាប្តី ត្រូវបានឃាត់ខ្លូន ដើម្បីបញ្ជូនទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការទៅតាមច្បាប់។ ដោយឡែក សាកសពស្រ្តីរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី នៅភូមិស្រុក ដែលកើតហេតុ៕