កាត់​លិង្គ​របស់​យុវជន​ម្នាក់ ព្រោះ​សង្ស័យ​ថា​ប៉ះ​ពាល់​កូន​ប្រុស​ខ្លួន

អ្នកម្ដាយមួយរូប បានសម្រេចចិត្តស្វែងរកយុត្តិធម៌ដោយខ្លួនឯង បន្ទាប់ពីគាត់បានសង្ស័យថា យុវជនម្នាក់​ដែល​ជា​មិត្ត​របស់​កូន​ស្រី​របស់គាត់ បានប៉ះពាល់ផ្លូវភេទ ទៅលើកូនប្រុសគាត់ម្នាក់ទៀត អាយុទើបនឹងបាន២ឆ្នាំ។ យុវជនបានរងគ្រោះ ព្រោះ​លិង្គរបស់ខ្លួន ត្រូវបានកាត់ដាច់ ដោយអ្នកម្ដាយរូបនោះ ជាមួយកាំបិតរូត។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៩ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 20, 2014
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រងទារុណកម្មបីម៉ោង និង​ទី​បំផុត​ទៅ លិង្គ​របស់​ខ្លួន​ត្រូវ​បាន​កាត់​ផ្ដាច់ នឹង​កាំបិត​រូត​មួយ ដោយ​ស្ត្រី​វ័យ​៣២​ឆ្នាំ​ ឈ្មោះ បូនីតា វេឡា (Bonita Vela)។ នេះ​ជា​អ្វី ដែល​បាន​កើត​ឡើង ចំពោះ​យុវជន​វ័យ​១៨​ឆ្នាំ​មួយ​រូប ដែល​នៅ​មុន​កើត​ហេតុ យុវជន​គ្រាន់​តែ​បាន​មក​លេង​នឹង​មិត្ត​ស្រី​របស់​ខ្លួន កូន​ស្រី​របស់​អ្នក​ស្រី បូនីតា ប៉ុណ្ណោះ។ ហេតុការណ៍​ដ៏​ឈឺចាប់ បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ​២០១៣កន្លង​ទៅ ក្នុង​រដ្ឋ អ៊ិនឌីយ៉ាណា (Indiana - ភាគ​កណ្ដាល​ខាង​កើត​សហរដ្ឋ​អាមេរិក) តែ​​សវនាការ​​កាត់​​ទោស ទើប​​នឹង​បញ្ចប់​ទៅរួចរាល់ ក្នុង​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ។

ជម្រើសដែលបានផ្ដាច់លិង្គដល់ត្រឹមគល់!

ហេតុអ្វី បានជាយុវជននេះ បានរងទារុណកម្ម និងរងការកាត់ផ្ដាច់លិង្គរបស់ខ្លួនបែបនេះ? ព្រោះការ​សង្ស័យ​មួយ​បាន​កើត​ឡើង៖ យុវជននេះបានប៉ះពាល់ ផ្លូវភេទកុមារាមួយរូប អាយុ២ឆ្នាំ ដែលជាកូនប្រុស​ពៅរបស់​អ្នកស្រី បូនីតា។ តែការសងសឹង ដោយអ្នកម្ដាយ បូនីតា ដូចជាមានលក្ខណៈជ្រុលហួស៖ ចាប់បង្ខាំង​ខ្លួន​យុវជន រួចដាក់​កំហិត​ឲ្យរើសជម្រើសមួយ ពីក្នុងចំណោមជម្រើសពីរ៖ ជីវិត ឬលិង្គ? ស្ថិតក្នុងភាពភ័យតក់ស្លុត យុវជនបាន​រើសយក​ជីវិត។

បញ្ហាដែលសំខាន់នោះ គឺយុវជនដ៏កំសត់ បានអះអាងហើយអះអាងទៀត រហូតមកទល់ពេលនេះ ថាខ្លួន​មិន​បានប៉ះពាល់ ឬបៀតបៀនផ្លូវភេទ កុមារកូនប្រុសរបស់អ្នកស្រី បូនីតា សូម្បីបន្តិចឡើយ។ នៅក្នុងសវនាការវិញ ក៏អ្នកម្ដាយរូបនេះ និយាយថាខ្លួនពិតជាគ្មានភស្តុតាងឲ្យច្បាស់លាស់ ដើម្បីបង្ហាញថាយុវជន ដែលជាមិត្ត​ប្រុស​របស់កូនស្រីខ្លួននេះ បានប្រព្រឹត្តិដូចការសង្ស័យនោះដែរ។ ប៉ុន្តែកំហឹងទំនងជាបានរីកធំឡើង ព្រោះនៅ​ពេល​នោះ អ្នកស្រី បូនីតា និងមិត្តភ័ក្រពីរនាក់ទៀត បានជុំគ្នាជក់«កញ្ឆា»។

យុវជនរងគ្រោះ ត្រូវបានជួយសង្គ្រោះ ក្នុងពេលក្រោយមកដោយក្រុមគ្រូពេទ្យជំនាញ ហើយអាចរក​បាន​ត្រឡប់​មកវិញ នូវភេទរបស់ខ្លួនដូចដើម។ តែសម្រាប់ជនដៃដល់ប្រដាប់ដោយកាំបិតរូត អ្នកស្រី បូនីតា វិញ បានទទួលស្គាល់កំហុសរបស់ខ្លួន នៅចំពោះមុខចៅក្រមនៅក្នុងសវនាការ ពីបង្ខាំងខ្លួនដោយខុសច្បាប់ និង​ប្រើប្រាស់កម្លាំងជ្រុល ធ្វើឲ្យមានរបួសស្នាម។ ការទទួលស្គាល់ទោសកំហុសនេះ បានជួយសម្រាលទោស​អ្នកស្រី មកជាប់ទោសត្រឹម១០ខែ នៅក្នុងផ្ទះ ក្រោមការត្រួតពិនិត្យអេឡិកត្រូនិករបស់តុលាការ និងអាច​បន្ត​ទោសថែម៦ខែទៀត។ តុលាការក៏បានបង្គាប់ឲ្យអ្នកស្រី ត្រូវទៅពិនិត្យពីកម្រិត«កំហឹង»របស់ខ្លួន ជាមួយនឹង​គ្រូពេទ្យជំនាញដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...