រ៉ុង ឈុន៖ ករណី​«សញ្ជាតិ​ពីរ»​របស់ ពុង ឈីវកេក គួរ​ត្រូវ​បាន​លើក​លែង

បើទោះជាគណបក្សប្រជាជនកម្ពុជា បានបង្ហាញការឯកភាពគ្នាច្រើនយ៉ាងណាក៏ដោយ ជាមួយនិង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ តែបញ្ហាចំបងដែលនៅតែមាន និងបង្កឡើងដោយ គណបក្សប្រជាជនកម្ពុជា​ខ្លួន​ឯង​នោះ គឺ បញ្ហា​«សញ្ជាតិ»។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 20, 2014
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានសមាគមគ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា ថា​កំពុង​បង្ក​ភាព​ស្មុគ​ស្មាញ បង្កើត​ការ​ជាប់​គាំង និង​ជំរុញ​ឲ្យ​មាន​ឧបសគ្គ​ជា​ថ្មី​ម្តង​ទៀត ក្នុង​ការ​បង្កើត​នូវ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ត្រឹម​ត្រូវ យុត្តិធម៌ និង​ឯក​រាជ្យ​នេះ។ លោក​បាន​ថ្លែង​បញ្ជាក់ ក្នុង​កិច្ច​សម្ភាស ជា​មួយ​ទស្សនាវដ្តី​មនោរម្យ .អាំងហ្វូ  ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ថា​ករណី​«សញ្ជាតិ​មួយ» កំពុង​ត្រូវ​បាន​យក​មក​ធ្វើ​ជា​«ឧបសគ្គ» ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បង្កើត គ.ជ.ប ថ្មី។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកាថ្មីៗនេះ លោក ប៊ិន ឈិន ប្រធាន​ក្រុម​ការងារ​បច្ចេកទេស មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​យក​បញ្ហា​«សញ្ជាតិ​ពីរ» មក​អះ​អាង​​ថា ជា​ករណី​ចាំ​បាច់ ដើម្បី​ក្លាយ​ជា​សមាជិក​របស់ គ.ជ.ប ថ្មី។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ បាន​ថ្លែង​បញ្ជាក់​ថា៖ «យើង​មិន​ចង់​ឲ្យ​មាន​ឥទ្ធិពល ពី​នេះ​ពី​នោះ។ ជា គ.ជ.ប ឯករាជ្យ និង​មាន​ជា​ក្នុង​រដ្ឋធម្មនុញ្ញ។»

ប៉ុន្តែលោក គួយ ប៊ុនរឿន ប្រធានក្រុមការងារបច្ចេកទេស មកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងផ្ទុយ​ពីលោក ប៊ិន ឈិន វិញ ដោយបានរំពឹងថា៖ «ការកំណត់យកសញ្ជាតិតែមួយ វាអាចចាត់ទុកថាជាការ​រើស​អើង។ (...) ព្រោះរដ្ឋធម្មនុញ្ញយើង គាំទ្រប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស និងមានសញ្ជាតិពីរ។»

ករណីសញ្ជាតិពីរនេះ ត្រូវបានគេយោងដល់ករណីរបស់លោកស្រី ពុង ឈីវកេក ដែលធ្លាប់ត្រូវបាន​គណបក្ស​ធំទាំងពីរព្រមព្រៀង ឲ្យក្លាយជាជាសមាជិកទី៩ នៃគ.ជ.ប កាលពីប៉ុន្មានខែមុនរួចហើយ។ លោក រ៉ុង ឈុន បាន​ផ្ដល់ជាយោបល់ថា ករណីរបស់លោកស្រី ពុង ឈីវកេក ជាសមាជិកទី៩ នៃ គ.ជ.ប គួរជាករណី​មួយ​ត្រូវ​លើកលែង បើទោះជាមានការកំណត់ ឲ្យមានសញ្ជាតិតែមួយក្តី។ លោកបានយោងមូលហេតុថា ព្រោះ​នេះ​ជា​ការសម្រេចចិត្ត និងការឯកភាពគ្នា រវាងគណបក្សទាំងពីរ ក្នងពេលកន្លងមក។

យ៉ាងណាក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន បានថ្លែងអះអាងថា ករណី​នេះ នៅមិនទាន់សម្រេចអ្វីបាននៅឡើយ ដោយចាំស្នើសុំការសម្រេច ពីថ្នាក់ដឹកនាំកំពូល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...