កម្ពុជា៖ ការ​បោះឆ្នោត​អាណត្តិ​ទី​ប្រាំ មាន​តែ​គណបក្ស​ប្រាំបី​ចូលរួម

ថ្ងៃផុតកំណត់ ក្នុងការចុះឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទីប្រាំ នាល្ងាចថ្ងៃច័ន្ទទី១៣ខែឧសភា។ ក្នុងរយៈពេល១៥ថ្ងៃនេះ មានតែគណបក្សនយោបាយ​ប្រាំបី​ប៉ុណ្ណោះ ក្នុង​ចំណោមគណបក្សជាង៤០ ដែលបានចុះឈ្មោះ ចូលរួមការបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដាខាងមុខ ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្ងៃផុតកំណត់ ក្នុងការចុះឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាលទីប្រាំ នាល្ងាចថ្ងៃច័ន្ទទី១៣ខែឧសភា។ ក្នុងរយៈពេល១៥ថ្ងៃនេះ មានតែគណបក្សនយោបាយ​ប្រាំបី​ប៉ុណ្ណោះ ក្នុង​ចំណោមគណបក្សជាង៤០ ដែលបានចុះឈ្មោះ ចូលរួមការបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដាខាងមុខ ។


សន្និសីទកាសែតនាទីស្តីការ គ.ជ.ប ក្នុងថ្ងៃទី១៣ ខែឧសភា។ (រូបថត O. Vary/ MONOROOM.info)

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវបានប្រកាសបិទជាផ្លួវការត្រឹម​ម៉ោង១៧.៣០នាទី ក្នុងថ្ងៃទី១៣ ខែឧសភា ល្ងាចនេះ ក្នុងសន្និសីទកាសែតនាទីស្តីការ គ.ជ.ប។

ក្នុងអង្គសន្និសិទការសែត លោក សោ សុភរី សមាជិក គ.ជ.ប បានប្រកាសថាមានគណបក្សចំនួនប្រាំបី​ ដែលបានចុះ​ឈ្មោះ។ តែមានគណបក្សប្រាំដែលបានទទួលស្គាល់ជាផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ។

លោកបន្តថា ឯគណបក្សសង្គ្រោះជាតិ គ.ជ.ប បានដាក់លិខិតនៅក្នុងថ្ងៃនេះឲ្យធ្វើការកែតម្រូវចំណុចខ្វះខាតមួយចំនួន ដូចជាកំហុសខាងអក្ខរាវិរុទ្ធ និងកំហុសលើឈ្មោះ ថ្ងៃខែឆ្នាំកំណើតរបស់បេក្ខជនដែលឈរឈ្មោះ។ ចំពោះគណបក្សខ្មែរ​ឈប់ក្រ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចកំពុងតែពិនិត្យ។ ក្នុងចំណោមគណបក្សទាំងប្រាំបី នោះមានពីរគណក្ស​ដែល​មានថ្នាក់ដឹកនាំជាស្រី្ត និងជាបេក្ខភាពនាយករដ្ឋមន្ត្រី នោះគឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។

លោកបានបង្ហាញថា ចំពោះគណបក្សទាំងប្រាំដែលគ.ជ.ប ទទួលស្គាល់ជាផ្លូវការមានបេក្ខជនពេញសិទ្ធិចំនួន៥៩៦ នាក់ មានស្រ្តីចំនួន១០៥ នាក់។ និងបេក្ខជនបំរុងចំនួន៦៨៨ នាក់ និងស្រ្តីចំនួន១៧៩ នាក់។ ឯគណបក្សបីទៀត មិនទាន់ដឹង​ចំនួនបេក្ខជនពិតប្រាដកនៅឡើយទេ។

ចំពោះគណបក្សសង្រ្គោះជាតិ លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ចាប់រាប់ពីថ្ងៃនេះ មានរយៈពេល​ប្រាំថ្ងៃសម្រាប់ធ្វើការកែតម្រូវនូវចំណុចខ្វះខាត។ ការកែសម្រួលនោះ ចំពោះតែបញ្ជីឈ្មោះបេក្ខជន ប្រហែលជា២០នាក់​ប៉ុណ្ណោះ។ ផុតរយៈពេលប្រាំថ្ងៃនេះ បើគណបក្សសង្រ្គោះជាតិមិនបានធ្វើការកែតម្រូវ ឬកែតម្រូវហើយមិនបានបញ្ជួនមក គ.ជ.ប វិញទេ មានន័យថា បោះបង់ការចុះឈ្មោះបេក្ខជននោះចោល តាមច្បាប់ គ.ជ.ប នឹងដកសិទ្ធិចូលរួមនេះ។

លោកទេព នីថា បញ្ជាក់ថា បើទោះជាគ្មានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងមិនបានបញ្ជូន បញ្ជីឈ្មោះ​បេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតនាថ្ងៃខាងមុខក៏ដោយ ដំណើរការនៃការបោះឆ្នោត នៅតែប្រព្រឹត្តទៅ​ជា​ធម្មតា។

ប៉ុន្តែគណបក្សប្រឆាំងនេះក៏ធ្លាប់បានប្រកាសថា ខ្លួនគ្រោងនឹងធ្វើបាតុកម្មជាលើកទីពីរនាថ្ងៃទី២០ខែឧសភានេះ បន្តរការ​ទាមទារឲ្យមានការផ្លាស់ប្តូរ និងកែទម្រង់គ.ជ.ប។

សូមរម្លឹកថារយៈពេល១៥ថ្ងៃ ចាប់គិតពីថ្ងៃ២៧ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ជាពេលវេលាមួយដែលគ.ជ.ប បាន​កំណត់សម្រាប់គ្រប់គណបក្សទាំងអស់រៀបចំបញ្ជូន បញ្ជីឈរឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បីចូលរួមការបោះឆ្នោត។

--------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...