រឿង​​អាស្រូវ​​ពុក​រលួយ​នៅ ហ្វីហ្វា៖ អាច​​មាន​​ការ​​ចោទ​​ប្រកាន់​​ថ្មី​!

នាយកការិយាល័យស៊ើបង្កេត ផ្នែកពន្ធដាររបស់សហរដ្ឋអាមេរិក បានថ្លែងប្រាប់សារព័ត៌មាន «New York Times» នៅ​ថ្ងៃ​សុក្រ​ម្សិល​ម៉ិញ ថាការចោទប្រកាន់ អាននឹងត្រូវធ្វើបន្ថែមទៀត ទៅលើថ្នាក់ដឹកនាំ សហព័ន្ធបាល់ទាត់អន្តរជាតិ ហៅកាត់ថា ហ្វីហ្វា (Fifa) នៅ​ក្នុង​សំនុំ​រឿង​អាស្រូវ​«ពុករលួយ»។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣០ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 31, 2015
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចោទប្រកាន់ថ្មីៗទៀត នៅក្នុងសំនុំរឿងអាស្រូវ «ស៊ីសំណូក» ទៅលើថ្នាក់ដឹកនាំ របស់ហ្វីហ្វា អាចនឹងមានធ្វើ ជាបន្ត​ទៀត។ នេះបើតាមការថ្លែងអះអាង របស់នាយកការិយាល័យស៊ើបអង្កេត ផ្នែកពន្ធដារអាមេរិក នៅក្នុងសារព័ត៌មាន «New York Times»កាលពីថ្ងៃសុក្រ។ លោក រីឆារ វីប័រ (Richard Weber) មេដឹកនាំទទួលខុសត្រូវ ខាងការស៊ើបអង្កេត ពីបទ​ល្មើសហិរញ្ញវត្ថុ របស់ប្រទេសមហាអំណាច បានថ្លែងឡើងថា៖ «ខ្ញុំមានការជឿជាក់ថា នៅក្នុងរឿងនេះ នឹងមានការចោទ​ប្រកាន់ ដ៏ធំសម្បើមមួយ សារជាថ្មីទៀត ក្នុងពេលខាងមុខ»។

បើទោះជាមិនបានបញ្ជាក់ ឲ្យបានលំអិតក្នុងករណីនេះក៏ដោយ តែលោក វីប័រ នៅតែបានបញ្ជាក់ហើយ បញ្ជាក់ទៀតថា៖ «យើងដឹងច្បាស់ថា វាមានមនុស្ស និងសហគ្រាសផ្សេងទៀត ដែលបានចូលរួម នៅក្នុងបទល្មើសព្រហ្មទណ្ឌទាំងនេះ»។

ប៉ុន្តែអ្នកទទួលខុសត្រូវអាមេរិករូបនេះ បានទាត់ចោល ពីការសង្ស័យមួយចំនួន ដែលនិយាយថា ការចាប់ខ្លួន ថ្នាក់ដឹក​នាំ​៧នាក់ នៃគណៈកម្មការប្រតិបត្តិរបស់ហ្វីហ្វា កាលពីដើមសប្ដាហ៍នេះ ថាជាការប៉ុនប៉ង រំខានការជាប់ឆ្នោតសារជាថ្មី របស់​លោក ចូសេហ្វ ប្លាស្ទ័រ (Joseph Blatter) ជាប្រធានហ្វីហ្វា។ លោក វីប័រ បានថ្លែងបន្តទៀតថា៖ «ខ្ញុំមិនគិតថា មានការ​សម្រេច​ចិត្តណាមួយ ដើម្បីរករឿង រំខានកីឡាបាល់ទាត់នោះទេ តែយើងធ្វើការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ។ (...) រឿង​វា​បាន​កើតចេញពីម្នាក់ ហើយបន្តទៅម្នាក់ រួចបន្តថែមទៅម្នាក់ទៀត។»។

ការស៊ីសំណូក ដែលមានកម្រិតដល់ ១៥០លានដុល្លា...

មនុស្សសំខាន់ៗ១៤នាក់ ដែលបានជាប់ឆ្នោត ឡើងមកដឹកនាំហ្វីហ្វា ទាំងពីពេលមុន និងពេលនេះ រួមនឹងដៃគូសហការ​ពាណិជ្ជកម្ម ចំនួន៥ទៀត ត្រូវបានចោទប្រកាន់ កាលពីថ្ងៃពុធ ពីបទប្រព្រឹត្តិអំពើពុករលួយ ការចាប់ជម្រិត និងការលាង​លុយ។ រដ្ឋអាជ្ញាស្ដីទី នៃសង្កាត់ ប្រូគ្លីន (Brooklyn ក្នុងទីក្រុងញ៉ូយក) លោកេ ឃេលី គៀរី (Kelly Currie) បានព្រមាន​ពិភពបាល់ទាត់ ថារឿងនេះ ទើបតែចាប់ផ្ដើមប៉ុណ្ណោះ ហើយមិនមែនជាករណី បិទបញ្ចប់សំនុំរឿងនោះទេ។

បទចោទប្រកាន់ ចំនួន ៤៧ករណី ត្រូវបានប្រព័ន្ធយុត្តិធម៌អាមេរិក ចាត់ទុកជាបានការ បង្កឲ្យរឿងអាស្រូវរបស់ហ្វីហ្វា បាន​ផ្ទុះឡើង។ នៅក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ  ទឹកប្រាក់សរុបប្រមាណជា ១៥០លានដុល្លា ត្រូវបានរកឃើញ ថាជា​ការ​ស៊ីសំណូក ឬជាប្រាក់ទឹកតែ ផ្ដល់ទៅឲ្យថ្នាក់ដឹកនាំមួយចំនួន របស់ហ្វីហ្វា ដើម្បីទទួលបានសិទ្ធិ នៃការផ្សព្វ​ផ្សាយ​រូបភាព តាមទូរទស្សន៍ និងការផ្សព្វផ្សាយពាណិជ្ជកម្ម នៅក្នុងប្រកួតអន្តរជាតិនានា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...