អាសឺណល៖ ឆាំបឺឡែន អាច​នឹង​អវត្តមាន​៦ខែ ដោយ​សារ​របួស​ជង្គង់

គ្រូបង្វឹកក្រុមកាំភ្លើងធំ អាសឺណល (Arsenal) លោក អាសិង វីងហ្គឺ (Arsene Wenger) កំពុងតែឈឺក្បាលស្រាប់ហើយ ពេលនេះមានការព្រួយបារម្មណ៏ថែមទៀត បន្ទាប់ពីលឺដំណឹងថា កីឡាករ អាឡិច អ៊ុកឡែដ ឆាំបឺឡែន (Alex Oxlade-Chamberlain) អាចនឹងត្រូវអវត្តមានពីការប្រកួត រហូតដល់៦ខែ ដោយសារតែរបួសជង្គង់ធ្ងន់ធ្ងរ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមកាំភ្លើងធំ អាសឺណល (Arsenal) លោក អាសិង វីងហ្គឺ (Arsene Wenger) កំពុងតែឈឺក្បាលស្រាប់ហើយ ពេលនេះមានការព្រួយបារម្មណ៏ថែមទៀត បន្ទាប់ពីលឺដំណឹងថា កីឡាករ អាឡិច អ៊ុកឡែដ ឆាំបឺឡែន (Alex Oxlade-Chamberlain) អាចនឹងត្រូវអវត្តមានពីការប្រកួត រហូតដល់៦ខែ ដោយសារតែរបួសជង្គង់ធ្ងន់ធ្ងរ។


កីឡាករ អាឡិច អ៊ុកឡែដ ឆាំបឺឡែន ដេកដួលលើវាលស្មៅ ក្រោយពេលប៉ះទង្គិចធ្វើឲ្យរបួសជង្គង់។ (រូបថត Getty Image)

ខ្សែបម្រើប្រយុទ្ធអន្តរជាតិអង់គ្លេស បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាមួយនឹងខ្សែការពារក្រុម អាស្តុន វីឡា (Aston Villa) អេនតូនីញ៉ូ លូណា (Antonio Luna) កំឡុងពេលអាសឺណល ប្រកួតចាញ់ក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស ដោយលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៏កន្លងទៅ។

ឆាំបឺឡែន ត្រូវបានក្រុមគ្រូពេទ្យសែងចេញពីកីឡាដ្ឋាន អេមីរ៉េត (Emirates Stadium) និងដល់ថ្នាក់ដើរកាន់ឈឺច្រត់ កាល​ពីយប់ថ្ងៃសៅរ៏ ដែលធ្វើឲ្យលោកវិងហ្គឺ កាន់តែមានភាពស្មុគស្មាញមួយកំរិតទៀត ខណៈដែលក្រុមកាំភ្លើងធំ កំពុងតែ​ត្រៀម​ខ្លួនក្នុងការប្រកួតជម្រុះ ឆែមពានលីក (Champions League) ជាមួយនឹងក្រុម ហ្វឺណាបាច់ (Fenerbache) នៅថ្ងៃពុធ​សប្តាហ៏នេះផងនោះ។

គ្រូបង្វឹកវ័យ ៦៣ឆ្នាំ បាននិយាយថា៖ «គាត់នឹងចាកចេញពីការប្រកួត ក្នុងការប្រកួតឆែមពានលីក ជាមួយនឹង​ក្រុមហ្វឺណា​បាច់ខាងមុខនេះ ដោយសារតែបញ្ហារបួសជង្គង់ ហើយវាពិតជារបួសដ៏អាក្រក់បំផុតមួយ។»

កីឡាករវ័យ២០ឆ្នាំ ឆាំបឺឡែន បានពិនិត្យវិភាគម្តងរួចហើយកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមគ្រូពេទ្យប្រចាំក្លិប​បាន​ប្រាប់​ឲ្យដឹងជាជំហ៊ានដំបូងថា គាត់ពិតជាមានបញ្ហារបួសជង្គង់ឆ្វេងធ្ងន់ធ្ងរមែន។ ហើយគ្រូពេទ្យបានបន្ថែមថា ពួកគេបារម្មណ៏​ថា គាត់អាចនឹងត្រូវសម្រាកព្យាបាលរហូតដល់៦ខែ ទើបជាសាសស្បើយបានដូចដើមវិញ។

ក្រុមកាំភ្លើងធំ នឹងកាន់តែត្រដាបត្រដួសថែមទៀតនៅក្នុងរដូវកាលនេះ ដោយសារតែលក់កីឡាករអស់ ១៧នាក់ ប៉ុន្តែទើប​តែទិញចូលបាន១នាក់គត់ ហើយពេលនេះកីឡាករក្នុងក្រុមសុទ្ធតែជួបនឹងបញ្ហារបួសច្រើនសន្ធឹកសន្ធាប់។

ខណៈដែលឆាំបឺឡែន របួសជង្គង់ធ្ងន់ធ្ងរ កីឡាករបាការី សាញ៉ា (Bacary Sagna), ឃៀរិន គីប (Kieran Gibbs), ថូម៉ាស រ៉ូស៊ីកស្គី (Tomas Rosicky) និងអារ៉ុន រ៉ែមសី (Aaron Ramsey) កំពុងតែមានរបួសស្រាលៗ បន្តិចបន្តួចដែរ បន្ទាប់ពីការ​ប្រកួតចាញ់កាលពីថ្ងៃសៅរ៏។

រីឯកីឡាករ ថូម៉ាស់ វើមែឡិន (Thomas Vermaelen), ណាន់ចូ ម៉ុនរៀល (Nacho Monreal), មីហ្គែល អាតេតា (Mikel Arteta) និងអាប៊ូ ដៀប៊ី (Abou Diaby) ក៏នឹងអវត្តមានក្នុងការប្រកួតឆែមពានលីក នៅថ្ងៃពុធដែរ ដោយតែពួកគេ​ទាំង​អស់​នេះសុទ្ធតែមានរបួស និងកំពុងតែស្ថិតក្នុងដំណាក់កាលសម្រាកព្យាបាល។

ចំពោះលទ្ធផល ដែលចាញ់ក្នុងថ្ងៃបើកឆាករដូវកាលថ្មីសប្តាហ៏ទី១នោះ លោកវិងហ្គឺ បាននិយាយថា៖ «វាពិតជារឿងមួយ​ខកចិត្តមែនសម្រាប់ពួកយើង ប៉ុន្តែអ្វីដែលសំខាន់យើងមិនត្រូវបាត់បង់កម្លាំងចិត្តនោះទេ។ យើងនឹងប្រយុទ្ធយក​ជ័យជំនះ​ត្រឡប់មកវិញ ព្រោះខ្ញុំយល់ថាក្រុមរបស់យើង នៅមានស្មារតីល្អនៅឡើយ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...