លីវើភូល៖ ខូតធីញ៉ូ និងស្តឺរិជ ជា​កូន​សោ​ដ៏​សំខាន់

អតីតកីឡាករលីវើភូល (Liverpool) លោក ដែននី ម័បភី (Danny Murphy) ជឿថា ក្រុមហង្សក្រហម នឹងអាចបញ្ចប់រដូវកាល ដោយទទួលបានដំណែងកំពូលទាំង៤ នៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) នារដូវកាលថ្មីនេះ ដោយសារតែកីឡាករឆ្នើម ហ្វីលីប ខូតធីញ៉ូ (Philippe Coutinho) និង ខ្សែប្រយុទ្ធ ដានីញ៉ែល ស្តឺរិជ (Daniel Sturridge)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតកីឡាករលីវើភូល (Liverpool) លោក ដែននី ម័បភី (Danny Murphy) ជឿថា ក្រុមហង្សក្រហម នឹងអាចបញ្ចប់​រដូវ​កាល ដោយទទួលបានដំណែងកំពូលទាំង៤ នៅក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) នារដូវកាលថ្មីនេះ ដោយ​សារតែកីឡាករឆ្នើម ហ្វីលីប ខូតធីញ៉ូ (Philippe Coutinho) និង ខ្សែប្រយុទ្ធ ដានីញ៉ែល ស្តឺរិជ (Daniel Sturridge)។


កីឡាករហ្វីលីប ខូតធីញ៉ូ (ខាងស្ដាំបំផុត) របស់ក្រុម លីវើភូល។ (រូបថត peskomment.ru)

បន្ទាប់ពីកីឡាករវ័យក្មេងទាំង២រូប បានមកដល់កីឡាដ្ឋាន អេនហ្វៀល (Anfield) កាលពីខែមករា ឆ្នាំមុនមក ក្រុម​លីវើភូល​ពិតជាធ្វើឲ្យអ្នកគាំទ្ររំភើប និងភ្ញាក់ផ្អើលជាងមុន ដោយសារតែភាពវ័យឆ្លាត និងបច្ចេកទេសលេង​យ៉ាងស៊ីចង្វាក់​គ្នា​របស់​ពួកគេ។

អតីតខ្សែប្រយុទ្ធក្រុម ឆែលស៊ី (Chelsea) ស្តឺរិជ បានជួយឲ្យក្រុមហង្សក្រហម ទទួលបានជ័យជំនះក្នុងការ​ប្រកួតបើក​ឆាក​រដូវកាលថ្មី បន្ទាប់ពីខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ ទាត់ជើងឆ្វេងបំប៉ោងសំណាញ់ទីក្រុម ស្តូក (Stoke) បាន​សម្រេច​កាលពីរាត្រីថ្ងៃសៅរ៏។ ហើយលោក ម័បភី បានប្រាប់ដល់កាសែត ថកស្តត (talkSPORT) ថា គ្រាប់បាល់​ជ័យជំនះ​១គ្រាប់​នោះ ក៏ជាការរួមចំណែកយ៉ាងខ្លាំង ពីសំណាក់កីឡាករប្រេស៊ីល ខូតធីញ៉ូដែរ។

លោកម័បភី បាននិយាយថា៖ «ខូតធីញ៉ូ ជាកីឡាករដែលធ្វើឲ្យខ្ញុំជាប់ចិត្តនៅក្នុងការប្រកួតនោះ។ គាត់គ្រប់គ្រងបាល់​បានល្អ បញ្ជូនបាល់បានល្អ ជាអ្នកនាំលេងនៅក្នុងក្រុម និងជាកីឡាករ ដែលមានឥទ្ធពលបំផុត នៅមុខប្រអប់​គ្រោះថ្នាក់​របស់គូរប្រកូត។ គាត់ក៏មានឱកាសរកគ្រាប់បាល់បញ្ចូលទីបាន ២ឬ៣គ្រាប់ដែរ ប៉ុន្តែគាត់បញ្ជូនឲ្យមិត្តរួមក្រុមវិញ។»

ទោះជាយ៉ាងណា អ្នកចាំទីក្រុមស្តូក អាសមឺ បេហ្គូវីក (Asmir Begovic) ដែលកំពុងតែមានទម្រង់លេងយ៉ាងល្អនោះ ក៏ជួយ​សង្រោះបាល់ ពីកីឡាករក្រុមលីវើភូលបានមិនតិចដែរ ប៉ុន្តែមិនអាចទប់ស្កាត់បាល់របស់ខ្សែប្រយុទ្ធស្តឺរិជ បាននោះទេ។

គាត់បានបន្តថា៖ «សម្រាប់ខ្ញុំ ស្តឺរិជហាក់ដូចជាល្អជាងមុនទៀត។ គាត់មានទំនុកចិត្តខ្លាំង ហើយលេងបានយ៉ាងល្អនៅ​ជុំវិញប្រអប់គ្រោះថ្នាក់។ ឲ្យតែមានឱកាស គាត់អាចទាត់តម្រង់ទីបានគ្រប់ទីតាំងទាំងអស់។ គាត់មានជំនាញក្នុង​ការយក​ឈ្នះគូរប្រកួត ហើយខ្សែការពារក្រុមស្តូក មិនអាចរារាំងគាត់បានទេ។»

លោកម័បភី បានបន្ថែមថា៖ «បើពួកគេអាចរក្សារកីឡាករទាំង២រូប (ខូតធីញ៉ូ និងស្តឺរិជ) ឲ្យបានល្អ និងមិនមានបញ្ហារបួស ខ្ញុំគិតថាលីវើភូលប្រាកដជាមានឱកាសឈរនៅដំណែងកំពូលទាំង៤។»

ប្រកួតបន្ទាប់របស់ក្រុមលីវើភូល នឹងត្រូវប៉ះក្រុមអាស្តុន វីឡា (Aston Villa) នៅថ្ងៃសៅរ៏ចុងសប្តាហ៏នេះ ខណៈដែលអាស្តុន វីឡា ជាក្រុមមួយដែលកំពុងតែឡើងជើងខ្លាំងនៅក្នុងរដូវកាលថ្មីនេះ បន្ទាប់ពីពួកគេបានបំបាក់ក្រុមកាំភ្លើងធំ អាសឺណល (Arsenal) ៣-១ កាលពីថ្ងៃសៅរ៏កន្លងទៅថ្មីៗ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...