បាល់ទាត់៖ ក្រុម​លីវើភូល នឹង​ប្រកួត​ជា​មិត្តភាព នៅ​ថៃ

ម្ចាស់ជើងឯកអ៊ឺរ៉ុប ឆែមពានលីក (Champions League) ៥សម័យកាលមួយនេះ នឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់​ប្រទេសថៃ នៅក្នុងកីឡាដ្ឋានជាតិរ៉ាចាមេនកាឡា (Rajamangala National Stadium) ក្នុងទីក្រុងបាងកក នាថ្ងៃទី២៨ ខែកក្កដា។ លោក អ៊ីយ៉ាន អារ៉េ (Ian Ayre) នាយកគ្រប់គ្រងក្លឹបលីវើភូល បាននិយាយថា «យើងបានទៅប្រទេសថៃ លើកដំបូង​នៅ​ឆ្នាំ២០០១។ លើកនេះជាលើកទី៤ ហើយយើងទៅទីនោះ ដើម្បី សម្តែងជូន និងជួបប្រិយមិត្តរបស់យើងជាច្រើន នៅក្នុង​ប្រទេសថៃ។»
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់អង់គ្លេស ហង្សក្រហម លីវើភូល (Liverpool) បានប្រកាសកាលពីថ្ងៃអង្គារ៏ថា ពួកគេ នឹងប្រកួតជា​លក្ខណៈ​មិត្តភាព ក្នុងប្រទេសថៃ ដែលជាការប្រកួតលក្ខណៈកំសាន្ត មុនរដូវកាល ២០១៣-២០១៤ ចាប់ផ្តើម។


អ្នកគាំទ្រ និងចូលចិត្តក្រុមលីវើភូល ជាជនជាតិថៃ។

ម្ចាស់ជើងឯកអ៊ឺរ៉ុប ឆែមពានលីក (Champions League) ៥សម័យកាលមួយនេះ នឹងត្រូវប្រកួតជាមួយក្រុមបាល់ទាត់​ប្រទេសថៃ នៅក្នុងកីឡាដ្ឋានជាតិរ៉ាចាមេនកាឡា (Rajamangala National Stadium) ក្នុងទីក្រុងបាងកក នាថ្ងៃទី២៨ ខែកក្កដា។

លោក អ៊ីយ៉ាន អារ៉េ (Ian Ayre) នាយកគ្រប់គ្រងក្លឹបលីវើភូល បាននិយាយថា «យើងបានទៅប្រទេសថៃ លើកដំបូង​នៅ​ឆ្នាំ២០០១។ លើកនេះជាលើកទី៤ ហើយយើងទៅទីនោះ ដើម្បី សម្តែងជូន និងជួបប្រិយមិត្តរបស់យើងជាច្រើន នៅក្នុង​ប្រទេសថៃ។»

បើយោងទៅតាមពត៌មាន ដែលបានចេញនៅលើគេហទំព័ររបស់ក្លឹប បានឲ្យដឹងថា ក្លឹបបាល់ទាត់លីវើភូល មានអ្នកគាំទ្រ ច្រើនជាង ១៤លាននាក់ នៅក្នុងប្រទេសថៃ។ ក្រុមហង្សក្រហមរបស់អង់គ្លេស បានទៅកាន់ប្រទេសមួយនេះ លើកចុង​ក្រោយនៅ​ឆ្នាំ២០០៩។

ក្រុមលីវើភូល ក៏បានយល់ព្រមផងដែរថា ពួកគេនឹងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ជាមុន ក្នុងការប្រកួតមិត្តភាព​ជាមួយនឹង ម៉េលបឺន វីកតូរី (Melbourne Victory) ដែលជាក្រុមលេងក្នុងក្របខ័ណ្ឌ អេលីក (A-League) ហើយនឹងធ្វើការ​ប្រកួតនៅក្នុងកីឡាដ្ឋាន ម៉េលបឺន ក្រេឃីត ក្រោន (Melbourne Cricket Ground) នៅថ្ងៃទី២៤ ខែកក្កដា។

លោក អារ៉េ បាននិយាយថា «នេះជាលើកដំបូង របស់ក្លឹប ដែលបានទៅទស្សនា នៅប្រទេសអូស្ត្រាលី ហើយធ្វើការ​ប្រកួត​ជាមួយនឹងក្រុម ម៉េលបឺន វីកតូរី ដែលជាក្រុមមួយជោគជ័យជាងគេបំផុត នៅក្នុងក្របខ័ណ្ឌកំពូលនៃប្រទេសអូស្ត្រាលី អេលីក។»

លោក បានបន្តថា «យើងបានដឹងថា យើងមានអ្នកគាំទ្រ ក្រុមរបស់យើងយ៉ាងច្រើន នៅក្នុងប្រទេសអូស្ត្រាលី និង​ប្រទេស​ញ៉ូស្ស៊ីឡែន ហើយការធ្វើដំណើរទៅប្រកួតនេះ ជាការប្តាជ្ញាចិត្តរបស់ពួកយើង ធ្វើយ៉ាងណាដើម្បីនាំក្លឹប និងកីឡាករ​ទាំងអស់ កាន់តែជិតស្និទ្ធជាមួយនឹង អ្នកគាំទ្ររបស់យើង នៅលើពិភពលោក មិនថាអ្នកនៅឆ្ងាយពីកីឡាដ្ឋានអេនហ្វៀល (Anfield) កំរិតណានោះទេ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...