លីវើភូល៖ លោក រ៉ដចឺ សង្ឃឹម​ថា​ អាកហ្គឺ នឹង​បន្ត​ភក្តីភាព​ជា​មួយ​ក្លិប

គ្រូបង្វឹកក្រុមហង្សក្រហម លីវើភូល (Liverpool) លោកប្រេដិន រ៉ដចឺ (Brendan Rodgers) បាននិយាយថា គាត់សង្ឃឹមថាខ្សែការពារ ដានីញ៉ែល អាកហ្គឺ (Daniel Agger) នឹងមិនចាកចេញពីក្លិបនោះទេ នៅក្នុងរដូវក្តៅនេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមហង្សក្រហម លីវើភូល (Liverpool) លោកប្រេដិន រ៉ដចឺ (Brendan Rodgers) បាននិយាយថា គាត់សង្ឃឹម​ថា​ខ្សែការពារ ដានីញ៉ែល អាកហ្គឺ (Daniel Agger) នឹងមិនចាកចេញពីក្លិបនោះទេ នៅក្នុងរដូវក្តៅនេះ។


កីឡាករខ្សែការពារ ដានីញ៉ែល អាកហ្គឺ។ (រូបថត wallpapers235.com)

កីឡាករប្រធានក្រុមជម្រើសជាតិដិនម៉ាក អាកហ្គឺ បានទាក់ទងនឹងការផ្ទេរទៅកាន់ក្លិបយក្សរបស់អេស្ប៉ាញ បាសេឡូណា (Barcelona) យ៉ាងខ្លាំងនៅក្នុងរដូវក្តៅនេះ។ ប៉ុន្តែទោះជាយ៉ាងណា នោះគ្រាន់តែជាការចាប់អារម្មណ៏ ពីក្រុមបាសា​តែ​ប៉ុណ្ណោះ ខណៈដែលអាកហ្គឺ ពុំដែលធ្លាប់និយាយថា គាត់ចង់ចាកចេញពីកីឡាដ្ឋាន អេនហ្វៀល (Anfield) នោះទេ។

លោករ៉ដចឺ បាននិយាយកាលពីថ្ងៃពុធ ខណៈដែលក្រុមលីវើភូល ប្រកួតមិត្តភាពឈ្នះក្រុម វ៉ាឡឺរិនហ្គា (Valerenga) របស់​ប្រទេសន័រវែស ដោយលទ្ធ៤-១ ថា៖ «នេះជារឿងភក្តីភាព។ គាត់ជាកំពូលកីឡាករខ្សែការពារម្នាក់ (world-class defender)។ អាកហ្គឺ មានភាពស្មោះស្ម័គ្រជាមួយលីវើភូលណាស់ ហើយគាត់ជាកីឡាករម្នាក់ ដែលធ្វើឲ្យខ្ញុំពេញចិត្ត។»

គ្រូបង្វឹកសញ្ជាតិអ៊ែកឡង់ បានបន្តថា៖ «បើយើងនិយាយពីភក្តីភាព គាត់ជាកីឡាករដំបូងគេ ដែលខ្ញុំហ៊ាន​លើកមកនិយាយ​មុនគេ នៅក្នុងឱកាសដែលខ្ញុំបានក្លាយជាគ្រូបង្វឹក។ នៅពេលនេះ មានក្លិបជាច្រើន កំពុងតែចង់បានរូបគាត់។ ប៉ុន្តែអ្នក​ធ្លាប់ដឹងហើយថា គាត់មានស្នាមសាក់ពាក្យរបស់ក្រុមលីវើភូល នៅលើម្រាមដៃរបស់គាត់ ដូច្នេះអ្នកអាចដឹងហើយថា គាត់​ស្រលាញ់លីវើភូលប៉ុណ្ណា។ គាត់នឹងនៅតែជាកីឡាករក្រុមលីវើភូល ព្រោះតែបេះដូងរបស់គាត់នៅទីនេះរួច​ជាស្រេច​ហើយ។»

បុរសវ័យ៤០ឆ្នាំរូបនេះដដែល បានបន្ថែមថា៖ «គាត់មានភាពស្មោះស្ម័គ្រ និងស្រលាញ់ក្លិបលីវើភូលខ្លាំងណាស់។ ភក្តីភាព​របស់គាត់ ចំពោះក្លិបពិតជារឿងដែលគួរឲ្យកោតសរសើរបំផុត។ ខ្ញុំរីករាយណាស់ ដែលឃើញគាត់បន្តចុះកិច្ចសន្យាថ្មី កាល​ពីឆ្នាំមុន។ គាត់គិតថាកិច្ចសន្យារបស់គាត់ នឹងក្លាយជាផ្នែកមួយដ៏ធំ នៅក្នុងប្រវត្តិសាស្ត្រក្រុមលីវើភូល។»

គួររំឮកថា អាកហ្គឺបានផ្ទេរមកពីក្រុម ប្រុនបាយ អាយអេហ្វ (Brøndby IF) របស់ប្រទេសដិនម៉ាក មកកាន់ក្រុមលីវើភូល កាលពីខែមករា ឆ្នាំ២០០៦ ក្នុងតម្លៃខ្លួន ៦លានផោន។ ដោយសារតែទឹកចិត្តស្មោះស្ម័គ្រជាមួយក្រុម ធ្វើឲ្យអ្នក​គាំទ្រ​ក្រុម​លីវើភូលរាប់លាននាក់ ស្រលាញ់រូបគាត់ខ្លាំងណាស់ ដែលធ្វើឲ្យគាត់ក្លាយជាប្រធានក្រុមរង (Vice-Captain) បន្ទាប់ពី​កីឡាករ ស្តេវិន ចឺរ៉ាដ (Steven Gerrard) នៅឆ្នាំ២០១៣៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...