គ្រូបង្ហាត់របស់ក្រុមម៉ែនឆេស្ទើ ថានឹងធ្វើបានល្អ ពេលជួបក្រុមអេវ៉ឺតុន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងការនាំមុខ ៩ពិន្ទុរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) នៅក្នុង តារាងព្រីមែ លីក (Premier League) បានធ្វើឲ្យក្រុមនេះមានភាពជោគជ័យយ៉ាងខ្លាំងក្នុងការ ប្រជែងជាមួយក្រុមធំៗដទៃទៀត។ ប៉ុន្តែក្រុមអេវ៉ឺតុន (Everton) ដែលកំពុងតែស្វែងរករតំណែង ឆែមពាន លីក (Champions League) នឹងត្រូវធ្វើដំណើរ មកទឹកដី អូលត្រា ហ្វដ (Old Trafford កីឡាដ្ឋានរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត) នៅថ្ងៃអាទិត្យខាងមុខនេះ ដែលពួកគេធ្លាប់បាន ទទួលជ័យជំនះម្តងរួចមកហើយ កាលពីខែសីហា កន្លងទៅ។
លោកហ្វឺកឺសិន អាឡេច គ្រូបង្ហាត់របស់ក្រុម ម៉ែនឆេស្ទើ។
ប្រិយមិត្តរបស់ក្រុមអេវ៉ឺតុន នឹងរីករាយបើក្រុមរបស់គេអាចរំកិលពីលេខ៥ ទៅកាន់លេខបួន បើទោះបីជាមិនអាចប្រៀបធៀបទៅនឹង ម៉ែនឆេស្ទើ យូណៃធីត និងម្ចាស់ជើងឯក ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ក៏ដោយ។
កាលពីខែសីហា វាជាការភ្លាំងភ្លាត់មួយសម្រាប់អេវ៉ឺតុន តែក្រុមម៉ែនឆេស្ទើ យូណៃធីត មានប្រវត្តិល្អច្រើនពេលជួបគ្នាក្នុងលីក។ ប៉ុន្តែអេវ៉ឺតុន អាចនឹងមានឱកាសច្រើន បើសិនជាពួកគេនៅរក្សា ទំរង់ដដែល និងអាចមានភាពអស្ចារ្យមួយទៀត បើពួកគេអាចយកជ័យជំនះជាលើកទី២បាន។
«នៅក្នុងលីកការយកឈ្នះការប្រកួតធំៗ ជារឿងមួយដ៏សំខាន់។ យើងបានយកឈ្នះ លីវើភូល (Liverpool), ឆែលស៊ី (Chelsea), ម៉ែនឆេស្ទើ ស៊ីធី និងបានលទ្ធផលល្អប្រសើពេលជំនួបជាមួយ ទតិនហេម (Tottenham)» លោកហ្វឺកឺសិន បានប្រាប់ដល់ទស្សនាវដ្តី របស់ក្រុមម៉ែនឆេស្ទើ យូណៃធីដ។
«ទាំងនេះជាលទ្ធផលដែលយើងទទួលបាន បន្ទាប់ពីធ្វើការប្រកួតជាច្រើនសប្តាហ៏កន្លងមក ហើយយើងសង្ឃឹមថា នឹងធ្វើឲ្យល្អរហូតដល់ចប់រដូវកាល។»
ក្រុមរបស់លោក ដេវ៉ីដ ម៉យ (David Moyes) មានបីពិន្ទុ ក្នុងការតាមយកតំណែងពីក្រុម ទតិនហេម ដែលអាចទៅលេង ឆែមពានលីកបាន ចាំបាច់ត្រូវតែទទួលជ័យជំនះ។ ក្រុមមួយ នេះលេងបានយ៉ាងល្អ ដោយសារមានកីឡាករ ខ្សែរបំរើប្រយុទ្ធដ៏ល្អ គឺកីឡាករម៉ារ៉ូណេ ហ្វេឡៃនី (Marouane Fellaini) ជាអ្នកជួយគាំទ្រ។
កីឡាករអន្តរជាតិប៊ែលស៊ិករូបនេះ ជាអ្នករកគ្រាប់បាល់បញ្ចូលទីចំនួនមួយគ្រាប់គត់ ក្នុងការ យកឈ្នះក្រុមម៉ែនឆេស្ទើ យូណៃធីត កាលពីកំឡុងពេលទើបចាប់ផ្តើមរដូវកាល នៅកីឡាដ្ឋាន គូឌីសិន ផាក (Goodison Park) របស់អេវ៉ឺតុន។ ហើយការប្រកួតថ្មីៗ ចុងក្រោយនេះ គាត់ធ្វើបានយ៉ាងល្អ ដោយតាមយកស្មើក្រុម អាស្តន់ វិឡា (Aston Villa) ដោយលទ្ធផល ៣-៣ ក្នុងនោះគាត់ រកគ្រាប់បាល់បញ្ចូលទីបានចំនួន២គ្រាប់ ដោយរាប់បញ្ចូលទាំងគ្រាប់បាល់ទាត់បញ្ចូលទីនៅ ម៉ោងបន្ថែម។
កីឡាកររូបនេះដដែល នឹងអាចធ្វើឲ្យក្រុម ម៉ែនឆេស្ទើ យូណៃធីត មានការព្រួយបារម្មណ៏យ៉ាង ខ្លាំង ជាពិសេសខ្សែការពារ នឹងយកចិត្តទុកដាក់ចំពោះគាត់ជាងគេ។ ប៉ុន្តែលោកហ្វឺកឺសិន ជឿថា កីឡារកំពូលៗរបស់លោក កំពុងតែលេងបានយ៉ាងល្អ និងត្រៀមខ្លួនរួចជាស្រេចក្នុង ការប្រយុទ្ធដើម្បីឈានទៅរកតំណែងជើងឯកឲ្យបាន។
ការរៀបចំទំរង់លេង
«យើងសង្ឃឹមថា កីឡាករទាំងអស់នឹងយល់ ហើយដឹងថា ការប្រកួតក្នុងលីកនេះគឺដើម្បីឈ្នះ» លោក ហ្វឺកឺសិន បាននិយាយ។
«វាជាការប្រកួតប្រជែងមួយដ៏ធំ ហើយពួកយើងនៅមានការប្រកួត អេហ្វអេខាប (FA Cup)និង ឆែមពានលីក នៅពេលខាងមុខ។ ដូច្នេះការរៀបទំរង់ គឺមានសារសំខាន់ខ្លាំងណាស់ នៅពេល ដែលយើងសំរេចចិត្តបានត្រឹមត្រូវ ហើយនេះជាភារកិច្ចរបស់ខ្ញុំ និងបុគ្គលិកទាំងអស់។»
«យើងមានកីឡាករ ដែលជាសាសស្បើយពីរបួសជាច្រើននាក់ទៀត។ ជាទូទៅខ្ញុំសង្កេតឃើញ ថា កំឡុងពេលពាក់កណ្តាលរដូវកាល នៅពេលមានការប្រកួតធំៗមកដល់ កីឡាករទាំងអស់ ត្រូវតែត្រៀមខ្លួនរួចរាល់។»
ម៉ែនឆេស្ទើ ស៊ីធី នឹងអាចដាក់សម្ពាធទៅលើក្រុម ម៉ែនឆេស្ទើ យូណៃធីតខ្លះដែរ ប្រសិនបើពួក គេឈ្នះក្រុម សាវហាមតុន (Southampton) នៅថ្ងៃសៅរ៏។ កាលពីរដូវកាលមុន ម៉ែនឆេស្ទើ ស៊ីធី តាមពីក្រោយ ម៉ែនឆេស្ទើ យូណៃធីត ៨ពិន្ទុ ហើយនៅសល់ការប្រកួតតែ ៦ប្រកួត ប៉ុណ្ណោះ តែក្រុមមួយនេះធ្វើបានយ៉ាងល្អ ដោយយកបានតំណែងជើងឯកបានសំរេច។
ក្រុមសង្ឃឹមតិចក្នុងការទទួលបានតំណែងជើងឯក
លោក រ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini) គ្រូបង្វឹករបស់ក្រុម ម៉ែនឆេស្ទើ ស៊ីធី មាន១៣ប្រកួត ដើម្បីប្រមាញ់យកពិន្ទុត្រលប់មកវិញ បន្ទាប់ពីសប្តាហ៏មុនធ្វើបានត្រឹមស្មើជាមួយនឹង ក្រុម លីវើភូល ដោយលទ្ធផល ២-២។ បុរសជនជាតិអ៊ីតាលីរូបនេះ បានបន្តទៀតថា ក្រុមរបស់គាត់ នៅតែមានជំនឿចិត្ត។
«ឆ្នាំមុនយើងមានពេលតិចតួច តែយើងអាចធ្វើវា ឲ្យទទួលបានជោគជ័យ» លោក រ៉ូបឺតូ ម៉ែនស៊ីនីដដែល បានបន្តថា «គោលដៅរបស់យើងគឺ ធ្វើយ៉ាងណាឲ្យមានគំលាតសល់ត្រឹមតែ ៣ ឬ៤ពិន្ទុ មុនពេលជំនួបជាមួយនឹង ម៉ែនឆេស្ទើ យូណៃធីត នៅខែមេសាខាងមុខ។
តាមប្រវត្តិកន្លងមក ឃើញថាលោក ម៉ែនស៊ីនី ធ្វើបានត្រឹមត្រូវ កាលឆ្នាំមុន ដែលពេលនោះក្រុមគាត់ ទទួលបានជោគជ័យនៅនាទីចុងក្រោយ។
ម៉ែនឆេស្ទើ យូណៃធីត ខ្វះ៨ពិន្ទុតាមពីក្រោយ អាសិណល (Arsenal)។ ហើយសល់ចំនួន ១០ប្រកួត នៅឆ្នាំ២០០៣ អាចតាមយកតំណែងជើងឯកបាន។
ឆ្នាំ១៩៩៨ អាសិណល ខ្វះ១២ពិន្ទុ នៅក្រោម ម៉ែនឆេស្ទើ យូណៃធីត។ ហើយនៅសល់ការ ប្រកួតចំនួន ១៣ប្រកួតទៀត តែទីបំផុតអាសិណល អាចទទួលបានតំណែងជើងឯក។ នៅឆ្នាំ ១៩៩៦ ម៉ែនឆេស្ទើ យូណៃធីត ទទួលបានជើងឯក ដែលតាមពីក្រោយក្រុម ញូកាស្ស យូណៃធីត (Newcastle United) ចំនួន ១២ពិន្ទុ ក្នុងនោះនៅសល់ការប្រកួតចំនួន ១៥ប្រកួត ផងដែរ។
ក្នុងចំណោមការប្រកួតសំខាន់ៗ នាសប្តាហ៏នេះមានគូរដូចជាៈ ក្រុម ទតិនហេម ទទួលភ្ញៀវ ក្រុមញូកាស្ស (ក្រុមសំបូរទៅដោយកីឡាករបារាំង) នឹងធ្វើការប្រកួតនៅថ្ងៃសៅរ៏ ម៉ោង ១២៖៤៥ នាទីពេលរសៀល (ម៉ោងនៅប្រទេសអង់គ្លេស)។ ឯក្រុមដែលកំពុងតែឈរនៅ តំណែងលេខបី ក្រុមតោខែវ ឆែលស៊ី នឹងស្វាគមន៏ក្រុមលំដាប់លេខបីនៅបាតតារាងព្រីមែ លីក គឺក្រុមវីកែន អាស្លេតិក (Wigan Athletic) នឹងប្រកួតនៅម៉ោង ០៣៖០០ នាទីរសៀលដែរ។
ក្រុមបាតតារាងបំផុត ឃ្វីនផាក រ៉ែងចឺ (Queens Park Rangers) នឹងធ្វើដំណើរទៅប្រកួតជាមួយ និងក្រុម ស្វានស៊ី ស៊ីធី (Swansea City) នៅម៉ោង ០៣៖០០នាទីរសៀល។ ឯថ្ងៃអាទិត្យ ក្រុមបាត តារាងលេខរៀងទី២ អាស្តន់ វីឡា មានសង្ឃឹមឈ្នះ ក្រុមវ៉េសហេម យូណៃធីត (West Ham United) នៅក្នុងទឹកដីខ្លួនឯង នឹងប្រកួតនៅម៉ោង ០១៖៣០រសៀល៕
----------------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ