ហ្វឺកឺសិន បន្ទោស​កូន​ក្រុម បន្ទាប់​ពី​ធ្លាក់ អេហ្វអេ ខាប់

គ្រូបង្វឹកក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោក សឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បានរិះគន់ដល់កីឡាកររបស់គាត់ថា កីឡាករទាំងអស់លេងមិនបានល្អ ដូចអ្វីដែលគាត់រំពឹងទុកនោះទេ ក្នុងការបរាជ័យ ១-០ ជាមួយនឹងក្រុម ឆែលស៊ី (Chelsea) ក្នុងការប្រកួត អេហ្វអេខាប់ (FA Cup) វគ្គ១ភាគ៤ផ្តាច់ព្រត្រ កាលពីថ្ងៃច័ន្ទ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹកក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោក សឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) បានរិះគន់ដល់កីឡាកររបស់គាត់ថា កីឡាករទាំងអស់លេងមិនបានល្អ ដូចអ្វីដែលគាត់រំពឹងទុកនោះទេ ក្នុង​ការ​បរាជ័យ ១-០ ជាមួយនឹងក្រុម ឆែលស៊ី (Chelsea) ក្នុងការប្រកួត អេហ្វអេខាប់ (FA Cup) វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃ​ច័ន្ទ។


ការប្រកួតរវាង ម៉ែនឆេស្ទើ យូណៃធីត និង ឆែលស៊ី។

ក្រុម ម៉ែនឆេស្ទើ យូណៃធីត បានធ្លាក់ចេញពីការប្រកួត បន្ទាប់ពីខ្សែប្រយុទ្ធ ដិមបា បា (Demba Ba) រកគ្រាប់បាល់​បញ្ចូល​ទីបានសម្រេច នៅវគ្គទី២ ហើយជួយឲ្យក្រុម ឆែលស៊ី អាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រត្រជាបន្ត ដែលត្រូវជួប​ជាមួយនឹងក្រុម ម្ចាស់ជើងឯកព្រីមែលីក (Premier League) ម៉ែនឆេស្ទើ ស៊ីធី (Manchester City)។

គួររំឮកថា ក្រុមទាំងពីរបានប្រកួតគ្នា បញ្ចប់ត្រឹមលទ្ធផលស្មើ ២-២ កាលពីប្រកួតនៅក្នុងទឹកដីរបស់ក្រុម ម៉ែនឆេស្ទើ យូណៃធីត នាកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) កាលពីខែមិនា កន្លងទៅ។ ដូច្នេះទើបមានការប្រកួតជាថ្មីម្តងទៀត នាកីឡាដ្ឋាន ស្តែមហ្វដ ប្រិជ្ជ (Stamford Bridge) របស់ក្រុម ឆែលស៊ី វិញម្តង។

លោក ហ្វឺកឺសិន មិនអាចទប់នឹងកំហឹងរបស់គាត់បាន បន្ទាប់ពីការប្រកួតបញ្ចប់ ហើយគាត់បានបន្ទោស ដល់កូនក្រុម​របស់គាត់ថា ពួកគេមានទម្រង់លេងអន់ ហើយលេងមិនបានល្អ។

គាត់បាននិយាយថា «កីឡាករទាំងអស់ លេងមិនបានល្អ ព្រោះតែពួកគេខ្ជះខ្ជា ក្នុងការគ្រប់គ្រងបាល់។ និយាយតាមត្រង់ ក្នុងការប្រកួតពេញ ៩០នាទីនេះ ខ្ញុំឃើញថា មានតែកីឡាករ អេនតូនីញ៉ូ វ៉ាឡិនស្ស៊ែ (Antonio Valencia) ម្នាក់គត់ប៉ុណ្ណោះ ដែលលេងបានល្អ។ កីឡាករ ភីល ចូន (Phil Jones) ធ្វើបានល្អ ត្រង់ចំណុចខ្លះ រីឯកីឡាករអ្នកចាំទី ដេវ៊ីដ ដេហ្គែ (David De Gea) ក៏ធ្វើបានល្អគ្រាន់បើដែរ ប៉ុន្តែ វ៉ាឡិនស្ស៊ែ គេលេងបានល្អ ជាងគេបំផុត។»

ទោះបីជាយ៉ាងណា លោក ហ្វឺកឺសិន ក៏បានសរសើដល់អ្នកចាំទីរបស់ក្រុមឆែលស៊ី កីឡាករ ផិតធឺ ស្សែក (Petr Cech) ដែរថា កីឡាកររូបនេះ ពិតជាមានភាពឈ្លាសវៃ ក្នុងការជួយសង្គ្រោះបាល់ពិតមែន បន្ទាប់ពីជួយសង្គ្រោះបាល់ ដែល​ប្រើ​ក្បាលដោយកីឡាករ ចាវីយឺ ហឺណាន់ដេស (Javier Hernandez)។

គ្រូបង្វឹករូបនេះ បានបន្តថា «វាពិតជាការសង្គ្រោះបាល់ ដែលមិនគួរឲ្យជឿមែន។ ខ្ញុំគិតថា យើងអាចទទួលបានគ្រាប់​បាល់នោះ ហើយនឹងអាចបន្តដំណើរដល់ការបន្ថែមម៉ោងទៀត ប៉ុន្តែបែរជាមិនអាចទទួលបានលទ្ធផលដូចនោះ ព្រោះ​តែអ្នកចាំទីរបស់គេ ធ្វើបានយ៉ាងល្អ។»

ប៉ុន្តែទោះជាយ៉ាងណា លោក ហ្វឺកឺសិន បានដឹងច្បាស់ហើយថា ក្រុមរបស់លោក កំពុងតែត្រៀមខ្លួនលើកពានរង្វាន់ ព្រីមែលីក លើកទី២០ របស់ក្លឹបក្នុងរដូវកាលនេះ។ ក្រុមដែលកំពុងតែនាំមុខគេ ១៥ពិន្ទុ នៅក្នុងតារាងព្រីមែលីកមួយនេះ នឹងត្រូវប្រកួតជាមួយ ក្រុមដែលកំពុងតែឈរនៅដំណែងលេខ២ ម៉ែនឆេស្ទើ ស៊ីធី នៅថ្ងៃច័ន្ទ ទី០៨ ខែមេសា ខាងមុខនេះ។

លោក អាឡិច ហ្វឺកឺសិន បាននិយាយថា «វាជាការសោកស្តាយមួយ ដែលយើងចាញ់ក្រុមឆែលស៊ី ប៉ុន្តែយើងត្រូវតែ​បំភ្លេច​វាឲ្យអស់ ហើយគិតពីការប្រកួតដ៏ធំ ជាមួយនឹងក្រុម ម៉ែនឆេស្ទើ ស៊ីធី នៅថ្ងៃច័ន្ទ ជាបន្ត។ យើងកំពុងតែមានជំហរ ដ៏ល្អ ហើយខ្ញុំគិតថា យើងនឹងទទួលបានលទ្ធផលវិជ្ជមាន ជាមិនខាន៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...