ប្រើពេលតែ១០វិនាទីម្នាក់ ដើម្បីងូតទឹកឲ្យហើយ!
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៦ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 27, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីថ្ងៃអាទិត្យកន្លងទៅ កម្មវិធី«Zone Interdite»មួយរបស់ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខ៦ បានបញ្ចាំងជូនទស្សនិកជន នូវបេក្ខជនប្រមាណជា ៨០០០នាក់ ដែលមកហ្វឹកហាត់ នៅក្នុងកងពល ទាហានមកពីបរទេស ស្ថិតក្នុងក្រុង អូប៉ាញ (Aubagne ភាគខាងត្បូងប្រទេសបារាំង)។ មានអាយុពី១៧ រហូតដល់ ៤០ឆ្នាំ បេក្ខជនដែលមកពីប្រទេសជាច្រើន នៅក្នុងពិភពលោកទាំងនោះ សុទ្ធតែបានឆ្លងកាត់ នូវអតីតកាលរបស់ពួកគេ ដោយឡែកៗពីគ្នា។
តាមពិតទៅ កងពលទាហាន មកពីបរទេសនេះ មិនមែនជាកងពល ឬទាហានពិតប្រាកដ សម្រាប់យកទៅចេញច្បាំងនោះទេ តែជាកន្លែងហ្វឹកហាត់ កម្លាំងចិត្ត និងកម្លាំងកាយ ដែលមានលក្ខណៈយោធា ដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូរ ក្នុងជីវិត។ ប៉ុន្តែពាក្យថា «មានលក្ខណៈយោធា» មិនមែនគ្រាន់តែជាពាក្យមួយ សម្រាប់លេងសើចនោះឡើយ តែបេក្ខជនទាំងអស់ ចាំបាច់ត្រូវឆ្លងកាត់ នូវវិញ្ញាសារពិបាកៗជាច្រើន ប្រៀបបាននឹងទាហានពិតៗដូច្នេះដែរ។
ក្នុងនោះ មានដូចជាវិញ្ញាសារងូតទឹក នៅពេលព្រឹកជាដើម។ តើមនុស្សប៉ុន្មាននាក់ ដែលចូលទៅសំកុក ប្រើពេលរាប់ម៉ោង នៅក្នុងបន្ទប់ទឹក ជារៀងរាល់ព្រឹកនោះ? នៅក្នុងច្បាប់ទាហាន មិនមានពេលច្រើន សម្រាប់ចំណាយដូច្នោះទេ។ ហើយនៅក្នុងកងពលទាហាន មកពីបរទេសនេះ ក៏មិនខុសគ្នាដែរ។ បេក្ខជនទាំងអស់ ចាំបាច់ត្រូវងូតទឹក ដោយប្រើពេលតែ១០វិនាទីប៉ុណ្ណោះ រាប់ទាំងពេលដុសសាប៊ូ និងដុសក្អែក ក្នុងទីកន្លែងទាំងអស់ នៅលើដងខ្លួន។
នៅវីដេអូខាងលើ បេក្ខជន៤៥នាក់ បានចូលងូតទឹក ជាបន្តបន្ទាប់គ្នា ហើយប្រើពេលទាំងអស់ ត្រឹមតែ៣នាទី... ចុះលោកអ្នកវិញ?