MH370៖ រក​យន្ដហោះ​មិន​ឃើញ បែរ​ទៅ​ឃើញ​ខ្មោច​នាវា​​បូរាណ

បើទោះជារកយន្ដហោះ MH370 របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ មិនឃើញ ក៏អ្នករុករក បានប្រទះឃើញតួនាវាមួយ មិនស្គាល់អត្តសញ្ញាណ មានអាយុតាំងពីសតវត្សន៍ទី១៩។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 18, 2015
  • ប្រធានបទ: បាត់យន្ដហោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការរុករកយន្ដហោះ បាត់ខ្លួនយ៉ាងអាថ៌កំបាំង ដែលមានទំហំផ្ទៃក្រឡា កាន់តែធំឡើងៗ នៅតែគ្មានឃើញស្រមោលអ្វី សូម្បីបន្តិច។ ប៉ុន្តែនៅពេលគេរំកិលការរុករុក មកភាគខាងលិច ឆ្ងាយបន្តិចពីផ្ទៃក្រឡារុករកកន្លងមក ក្រុមអ្នកស្រាវជ្រាវ បានប្រទះឃើញ តួនាវាដ៏ចំណាស់មួយ ដែលមានអាយុកាល តាំងពីសតវត្សន៍ទី១៩។

លោក ភីធើរ ហ្វូឡី (Peter Foley) អ្នករៀបចំដឹកនាំការរុករុក បានពន្យល់ពីការរកឃើញ​ របស់ក្រុមលោកថា៖ «គួឲ្យ​អស្ចារ្យ... តែវាមិនមែនជាអ្វី ដែលយើងកំពុងស្វែងរកនោះទេ។ យើងពិតជាខកចិត្ត ដែលវាមិនមែនជាតួយន្ដហោះ។»

នៅចំកណ្ដាល នៃផ្ទៃក្រឡារុករក ជាង៦០០០០គីឡូម៉ែត្រការ៉េ ឧបករណ៍បាញ់រលកសម្លេង sonar បានឲ្យសញ្ញាពីវត្តមាន នៃបំណែករាយប៉ាយ យ៉ាងច្រើនគួរឲ្យចាប់អារម្មណ៍។ បំណែកទាំងនោះ ស្ថិតនៅបាតសមុទ្រ ដែលមានជម្រៅ ប្រមាណ​ជា៤គីឡូម៉ែត្រ ពីផ្ទៃទឹកខាងលើ ហើយវាពិតជា បានធ្វើឲ្យអ្នករុករកយន្ដហោះ មានក្ដីសង្ឃឹមយ៉ាងច្រើន ថាវត្ថុបំណង​របស់​ពួកគេ នឹងបានសម្រេច។

នាវាដឹកទំនិញ ដែលមិនដឹងអត្តសញ្ញាណ

កូននាវាជ្រមុជទឹក ដែលបំពាក់ដោយម៉ាស៊ីនថតវីដេអូ ត្រូវបានបញ្ជូនចុះទៅជាបន្ទាន់។ រូបភាព នៃបំណែកជាច្រើន ដែល​ម៉ាស៊ីនថតចាប់បាននោះ ត្រូវបានក្រុមអ្នកបូរាណវិទូ ជំនាញខាងសមុទ្រសាស្ត្រ ស្គាល់ថា នេះគឺជាផ្នែកជាច្រើន នៃនាវា​ដឹក​ទំនិញមួយ នៅក្នុងសតវត្សន៍ទី១៩។

ប៉ុន្តែនៅពេលដែលចង់ដឹងឲ្យច្បាស់ថា តើជាអ្វីឲ្យប្រាកដនោះ វាហាក់ដូចជាស្រមោលមួយ ដែលងងឹតសូន្យឈឹង ប្រៀប​បាននឹងការរុករក យន្ដហោះ MH370 យ៉ាងដូច្នេះដែរ។ ក្រុមបូរាណវិទូ បានពន្យល់ថា នៅម្ដុំនោះ មាននាវាច្រើនណាស់ ដែលលិច នៅក្នុងប្រវត្តិដ៏យូរលង់ នៃមហាសមុទ្រឥណ្ឌា។ ដូច្នេះ នាវាមួយនេះ ពិបាកនឹងឲ្យគេស្គាល់ថា តើវាជានាវា​របស់​នរណា និងថា តើមានហេតុភេទអ្វី បានជាធ្វើឲ្យនាវាលិច នោះណាស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...