ជេកឃី ឆាន់ ឬ​ឈិនឡុង រង​ការ​រិះ​គន់ពី​អ្នក​ប្រជា​ធិប​តេយ្យ​នៅ​ហុងកុង

ការបំបិតសិទ្ធនៃការបញ្ចេញមតិ បានបង្កអោយមានប្រតិកម្មយ៉ាងខ្លាំងសម្បើមមួយ នៅហុងកុង អតីតទឺកដីគ្រប់គ្រងដោយប្រទេសអង់គ្លេស តែបានប្រគល់ត្រឡប់ទៅអោយប្រទេសចិនវិញ នៅឆ្នាំ១៩៩៧ ក្នុងលក្ខខ័ណ្ឌទុកស្វ័យភាពអោយតំបន់នេះ នូវសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ ដែលខុសឆ្ងាយពីប្រទេសចិនកុម្មុយនីស។ តារាភាពយន្ដ ដ៏ល្បីខាងក្បាច់គុណ លោតហត់ស្ដែងៗ ជេកឃី ឆាន់ (Jackie Chan) ឬឈិនឡុង បានទទួលការរិះគន់ កាលពីថ្ងៃព្រហស្បត្តិ៍ទី១៣ធ្នូ អាទិត្យមុន ដោយពួកអ្នកការពារលិទ្ធិប្រជាធិបតេយ្យ នៅហុងកុង ទីក្រុងកំណើតរបស់លោក ខណៈតារាភាពយន្ដរូបនេះ បានធ្វើសេចក្ដីប្រកាសមួយ ទៅអោយទស្សនាវដ្ដីចិន ពីការគាំទ្ររបស់លោក ទៅលើការរឹតបន្តឹង សិទ្ធិក្នុងការធ្វើបាតុកម្ម។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: December 16, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាភាពយន្ដ ដ៏ល្បីខាងក្បាច់គុណ លោតហត់ស្ដែងៗ ជេកឃី ឆាន់ (Jackie Chan) ឬឈិនឡុង បានទទួលការរិះគន់ កាលពីថ្ងៃ​ព្រហស្បត្តិ៍ទី១៣ធ្នូ អាទិត្យមុន ដោយពួកអ្នកការពារលិទ្ធិប្រជាធិបតេយ្យ នៅហុងកុង ទីក្រុងកំណើតរបស់លោក  ខណៈតារា​ភាពយន្ដ​រូបនេះ បានធ្វើសេចក្ដីប្រកាសមួយ ទៅអោយទស្សនាវដ្ដីចិន ពីការគាំទ្ររបស់លោក ទៅលើការរឹតបន្តឹង សិទ្ធិក្នុងការធ្វើ​បាតុកម្ម។


តារាភាពយន្ដ ជេកឃី ឆាន់ ឬឈិនឡុង ពេលសម្ដែងក្នុងសាច់រឿង។

ការបំបិតសិទ្ធនៃការបញ្ចេញមតិ បានបង្កអោយមានប្រតិកម្មយ៉ាងខ្លាំងសម្បើមមួយ នៅហុងកុង អតីតទឺកដីគ្រប់គ្រង​ដោយប្រទេស​អង់គ្លេស តែបានប្រគល់ត្រឡប់ទៅអោយប្រទេសចិនវិញ នៅឆ្នាំ១៩៩៧ ក្នុងលក្ខខ័ណ្ឌទុកស្វ័យភាពអោយតំបន់នេះ នូវសិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ ដែលប្រទេសចិនកុម្មុយនីស មិនដែលធ្លាប់ស្គាល់នោះ។

«...គេធ្វើបាតុកម្មប្រឆាំងនឹងអ្វីគ្រប់យ៉ាង...»

នៅក្នុងសេចក្ដីប្រកាស ធ្វើទៅកាន់ទស្សនាវដ្ដីប្រចាំសប្ដាហ៍ ស៊ូធើនភីផលវេឃ្លី  (Southern People Weekly) នោះ ជេកឃី ឆាន់ ឬ​ឈិនឡុង បានលើកឡើងថា «ហុងកុង បានក្លាយជាទីក្រុងនៃបាតុកម្ម។ ពិភពលោកទាំងមូលធា្លប់និយាយថា ជាប្រទេសកូរ៉េ​ខាងត្បូង។ តែឥឡូវនេះ វាជាទីក្រុងហុងកុង។» ពាក្យសម្ដីទាំងនេះត្រូវបាន ដកស្រង់យកទៅចុះផ្សាយបន្ត ដោយកាសែតប្រចាំថ្ងៃ ជាភាសា​អង់គ្លេស​នៅហុងកុង ឈ្មោះស៊ោធឆាណាម័រនីងប៉ុស្ដ៍ (South China Morning Post)។

តារាភាពយន្ដចិន ដែលមានចំណាត់ថ្នាក់ពិភពលោកនេះ បានពន្យល់ថា «មនុស្សនាំគ្នាតវ៉ា ប្រឆាំងនឹងមេដឹកនាំចិន ឬប្រឆាំង​នឹង​រឿងអ្វីផ្សេងទៀត ... គេធ្វើបាតុកម្មប្រឆាំងនឹងអ្វីៗគ្រប់យ៉ាង។ អាជ្ញាធរត្រូវបញ្ជាក់អោយបានច្បាស់ ថាប្រធានបទ​ ឬរឿងអ្វីខ្លះ ដែលគេមានសិទ្ធិធ្វើបាតុកម្ម។»

សកម្មជនអ្នកប្រជាធិបតេយ្យម្នាក់ លោកសីដ ហូ (Cyd Ho) បានសម្ដែងការខ្មាសអៀនថា«ជាសម្ដីដ៏គ្រោះថ្នាក់»មួយ ដោយ​លោក​បានបញ្ជាក់ថា ជេកឃី ឆាន់ បានសាងកេរ្តិ៍ឈ្មោះ ជា«តារាភាពយន្ដល្បីឈ្មោះ» គឺដោយសារមកពីសិទ្ធិសេរីភាព យ៉ាងធំសម្បើម ដែលទឹកដីហុងកុងធ្លាប់មានកន្លងមក។ លោកបានប្រាប់ ភ្នាក់ងារសារពត៌មានបារាំងអាអេហ្វប៉េ (AFP) ថា «ជេកឃី បានក្លាយ​ជាអ្នកមាន និងល្បី ទាំងអស់នេះ ដោយសារតែហុងកុង ជាទីក្រុងសេរីមួយ ផ្ដល់អោយ ជេកឃី នូវគ្រប់ភព្វ សំណាង ដែលអាច​ឈោងចាប់ ចំណាត់ថ្នាក់សង្គមយ៉ាងខ្ពស់បែបនេះបាន។ ភព្វសំណាងនេះ គួរអ្នកផ្សេងទៀតទទួល​បាន​ដូចគ្នា។»

សិទ្ធិខ្លាំងពេក ... អាណាធិបតេយ្យ !

ពីឆ្នាំ២០០៩ តារាក្បាច់គុនដ៏ល្បីមកពីហុងកុង លោកជេកឃី ឆាន់ ឬឈិនឡុងនេះ ធ្លាប់ត្រូវបានគេលើកយកមកជជែកវែកញែក ម្ដងរួចហើយ ពីអ្វីដែលតារាភាពយន្ដនេះ និយាយថា សិទ្ធិនយោបាយមានខ្លាំងពេក នឹងអាចនាំមកនូវភាពអាណាធិបតេយ្យ «ដូច​នៅតៃវ៉ាន់»។

សូមបញ្ជាក់ថា តៃវ៉ាន់ ជាកោះមួយដែលពួកអ្នកជាតិនិយមចិន បានរត់ភៀសខ្លួន ខណៈពេលសង្គ្រាមក្នុងប្រទេសចិន កំពុងផ្ទុះ​យ៉ាង​ខ្លាំង​នោះ។ សព្វថ្ងៃកោះតៃវ៉ាន ជាប្រទេសមួយ ដែលមានរចនាសម្ព័ន្ធរដ្ឋបាលច្បាស់លាស់​ ស្ថិតនៅមិនឆ្ងាយប៉ុន្មាន​ពីទីក្រុង​ហុងកុង​នោះ។ តែប្រទេសចិននៅតែចាត់ទុកថា តៃវ៉ាន់ជាខេត្តបះបោរមួយរបស់ខ្លួន ហើយគម្រាមមិនអោយប្រកាសឯករាជ្យឡើយ៕

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...