ចំណាក​ស្រុក​ខុស​ច្បាប់​​របស់​ពលករ​កម្ពុជា ដោយ​សារ​​តម្លៃ​​លិខិត​ឆ្លង​ដែន?

ការចំណាក់ស្រុកទៅធ្វើការ នៅប្រទេសក្រៅ របស់ប្រជាពលរដ្ឋកម្ពុជា បានមានសន្ទុះ យ៉ាងខ្លាំងក្លា នារយះពេល​ប្រមាណ​ជាង ១០ឆ្នាំ ចុងក្រោយនេះ។ ការចំណាកស្រុកនេះ គឺដោយពួកគាត់ មួយចំនួន យល់ថា មានភាពងាយស្រួលជាង ការងារ​ក្នុងស្រុក និងប្រាក់កម្រៃពលកម្ម បានច្រើនផងដែរ។ លើសពីនេះ ទៅទៀត ពលករមួយចំនួន បានចាញ់បោកមេខ្យល់ មួយចំនួន ដែល បានបំផុសបំផុល អំពីលាភសាក្ការៈដែលអាច ទទួលបាន នៅបរទេស។ ក្នុងនោះមានមូលហេតុមួយបាន​លើកឡើងថា ដោយសារ តែតម្លៃនៃ ការធ្វើលិខិតឆ្លងដែន ថ្លៃពេក ពលករមួយចំនួន បានសម្រេចចិត្ត ធ្វើចំណាក់ស្រុក ដោយខុសច្បាប់។
Loading...
  • ដោយ: ភ្នំធំ
  • កែប្រែចុងក្រោយ: December 14, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចំណាក់ស្រុកទៅធ្វើការ នៅប្រទេសក្រៅ របស់ប្រជាពលរដ្ឋកម្ពុជា បានមានសន្ទុះ យ៉ាងខ្លាំងក្លា នារយះពេល​ប្រមាណ​ជាង ១០ឆ្នាំ ចុងក្រោយនេះ។ ការចំណាកស្រុកនេះ គឺដោយពួកគាត់ មួយចំនួន យល់ថា មានភាពងាយស្រួលជាង ការងារ​ក្នុងស្រុក និងប្រាក់កម្រៃពលកម្ម បានច្រើនផងដែរ។ លើសពីនេះ ទៅទៀត ពលករមួយចំនួន បានចាញ់បោកមេខ្យល់ មួយចំនួន ដែល បានបំផុសបំផុល អំពីលាភសាក្ការៈដែលអាច ទទួលបាន នៅបរទេស។ ក្នុងនោះមានមូលហេតុមួយបាន​លើកឡើងថា ដោយសារ តែតម្លៃនៃ ការធ្វើលិខិតឆ្លងដែន ថ្លៃពេក ពលករមួយចំនួន បានសម្រេចចិត្ត ធ្វើចំណាក់ស្រុក ដោយខុសច្បាប់។


លិខិតឆ្លងដែន កម្ពុជា។

ស្របពេលនេះដែរ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបដិសេដ្ឋ ពីមូលហតុដែល ពលករចំណាក់ស្រុក ដោយសារតែតម្លៃលិខិត​ឆ្លងដែន។ លោកបានលើកឡើងថា ការធ្វើលិខិតឆ្លងដែននៅកម្ពុជា មិនគិតថ្លៃនោះទេ សម្រាប់ពលករចំណាកស្រុក ដោយត្រូវ​ចំណាយប្រាក់ចំនួន ២០ដុល្លារតែប៉ុណ្ណោះ ក្នុងការទិញសំបុត្រស្នាម ដើម្បីបំពេញបែបបទ ស្នើសុំលិខិតឆ្លងដែននេះ។ «បើនិយាយ​ពីតម្លៃ Passport គឺយើងអត់យកទេ និសិត្សចេញទៅបរទេស បូកជាមួយពលករចេញទៅបរទេស យើងអត់ទាន់យកទេ យើងយក អាកម្រៃសម្រាប់អាការលិខិតស្អីនេះប៉ុន្មានទេ។ អាតម្លៃ Passport ២០(ដុល្លារ) អាតម្លៃ Passport ១០០ដុល្លារ នេះ គឺអត់យកទេ»។ នេះបើតាមការអះអាង របស់លោក កាលពីថ្ងៃពុធ ទី១២ ខែធ្នូ ២០១២ ក្នុងពិធីសម្ពោធ ឲ្យប្រើប្រាស់អគាររដ្ឋបាល របស់ក្រសួង​ការងារ ក្នុងរាជធានីភ្នំពេញ ។

ការលើកឡើងនេះ ស្របពេលដែលមាន ចំណាកស្រុក ខុសច្បាប់យ៉ាងច្រើន របស់ប្រជាជនកម្ពុជា ព្រមទាំងមាន ការកេងប្រវ័ញ​កម្លាំងពលកម្ម និងការជួញដូរមនុស្សទៀតផង។ លោកបន្តថា ក្នុងមួយឆ្នាំ រដ្ឋាភិបាល បានចំណាយប្រាក់ រាប់រយលានដុល្លារ សម្រាប់ការរៀបចំឯកសារ ឲ្យពលករចេញទៅធ្វើការនៅក្រៅប្រទេស ។ លោកនាយករដ្ឋមន្រ្តី អះអាងថា ប្រជាជនកម្ពុជាមួយចំនួន បានធ្វើចំណាកស្រុក ដោយប្រថុយប្រថាន ទៅរកការងារធ្វើនៅក្រៅប្រទេស ពិសេសលួចឆ្លងដែន តាមរយៈមេខ្យល់ជាដើម ទៅកាន់​ប្រទេសថៃ ដោយពេលខ្លះពលរដ្ឋកម្ពុជា ក៏ត្រូវជាប់ពន្ធនាគារថែមទៀត ។

ទន្ទឹមនឹងនេះដែរ លោក ហ៊ុន សែន បានជំរុញទៅកាន់មន្ត្រីរដ្ឋាភិបាល ជាពិសេសថៅកែរោងចក្រសហគ្រាស ឲ្យត្រូវតែគិតគូជាចម្បង លើការតម្លើងប្រាក់កម្រៃ រៀបចំកន្លែងស្នាក់នៅ និងគិតពីសុខមាលភាពរបស់កម្មករ។ ជាងនេះទៅទៀត ក៏ត្រូវអនុវត្តន៍ឲ្យបាននូវ លក្ខខណ្ឌការងារល្អប្រសើរ និងមន្រ្តីពាក់ព័ន្ធទាំងឡាយ ត្រូវធ្វើការឲ្យសកម្ម ជាមួយនឹងម្ចាស់រោងចក្រ ដើម្បីការពារសិទ្ធិ និងសុវត្ថិភាព​កម្មករ ។ ក្នុងវិស័យកាត់ដេរ ដែលមានកម្មករប្រមាណ ៤៥ ម៉ឺននាក់ ។ លោកបានជំរុញឲ្យក្រសួងការងារ និងថៅកែរោងចក្រកាត់ដេរ ត្រូវចរចាសម្របសម្រួល តាមក្រុមកម្មករ ដោយលុបចោលនូវ កិច្ចសន្យារយៈពេលខ្លី ផងដែរ។

លោក យ៉ា ណាវុធ នាយកប្រតិបត្តិអង្គការ CARAM ដែលត្រូវបានធ្វើបទសម្ភាសន៍ ជាមួយស្ថានីយ៍ទូរទស្សន៍ ស៊ីអ៊ិនស៊ី អះអាងថា ពលករមួយចំនួន ចេញទៅក្រៅប្រទេស តាមមេខ្យល់ ដោយមិនមានការជួយពីក្រុមហ៊ុន និងក្រសួងការងារ ៖ «ការផ្តល់លិខិត​ឆ្លងដែន ជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ខ្ញុំមិនចាំមាត្រាទេ ប៉ុន្តែការទៅកន្លែងធ្វើហ្នឹង គាត់មានបង់អាថ្លៃសេវា មិនមែនសេវា Passport ទេ សេវារដ្ឋបាលអីតិចតួចហ្នឹង តែប៉ុណ្ណឹងទេ ប៉ុន្តែតម្លៃ Passport គឺគេអត់គិតលុយទេ ដោយឡែកសម្រាប់ពលករ ដែលគាត់ខុសច្បាប់ គាត់ទៅពឹងពាក់សេវាមេខ្យល់ ឬក៏ឈ្មួញកណ្តាលណាមួយ វាអាចថ្លៃជាងតម្លៃដែលកំណត់»

មន្រ្តីនៃបណ្តាញរួបរួម ដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (ANSA EAP) លោក សន ជ័យ មានប្រសាសន៍ថា ប្រសិនបើមានលិខិត បញ្ជាក់ពីក្រសួងការងារថា ពលករទាំងនោះទៅធ្វើកា រ នៅប្រទេសក្រៅ តម្លៃនៃការធ្វើលិខិតឆ្លងដែននេះ គឺប្រហែលជា២០ដុលា្លរ ដូចការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី។ ប៉ុន្តែប្រសិន បើមិនមានលិខិតពីក្រសួងទេ ការធ្វើលិខិត​ឆ្លងដែន អាចនឹងត្រូវចំណាយប្រាក់ជាង ១០០ដុល្លារអាមេរិក។

តាម របាយកា រណ៍នៃការ ស្រាវជ្រាវ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ នៅឆ្នាំ២០១០ បង្ហាញថា « ប្រជាជនកម្ពុជា គ្រប់អាយុធ្វើការ មានជាង ៨,៨ លាននាក់។ ក្នុងនោះ មានប្រជាជនជាង ៧,៦ លាននាក់ ដែលមានការងារធ្វើ»

នៅក្នុងនោះដែរ តាមរបាយការណ៍របស់ក្រសួងការងារដែល ចាប់ពី ឆ្នាំ២០០០ មកដល់ឆ្នាំនេះ កម្ពុជាបានបញ្ជូនពលករសរុប ចំនួន ៥០.៨៥១ នាក់ (ស្ត្រី៣៣.៧៨៧នាក់) ទៅបម្រើការនូវបណ្តាប្រទេសនានា តាមរយៈទីភ្នាក់ងារឯកជនចំនួន ៣៩ ក្រុមហ៊ុន និងពលករចំនួន ៦.៥៦៤ នាក់ (ស្ត្រី១.០៩៨នាក់) ទៅបម្រើការនៅប្រទេសកូរ៉េខាងត្បូង តាមរយៈប្រព័ន្ធមុខរបរ។

« ពលករកម្ពុជាសរុប ២២០ ០២២ នាក់បានចំណាក់ស្រុក ដើម្បីរកការងារធ្វើនៅប្រទេសថៃ។ ក្នុងនោះមានតែ ពលករប្រមាណជាង ៤៥%ប៉ុណ្ណោះ ត្រូវបានសម្រួលសម្រួលឲ្យ ក្លាយជា ពលករចំណាក់ស្រុក ស្របច្បាប់ ។ នេះបើតាមរបាយការណ៍ នាឆ្នាំ២០១០ នៃការស្រាវជ្រាវ របស់របស់វិទ្យាស្ថាន ជាតិស្ថិតិ នៃក្រសួងផែនការ។ »

---------------------------------------------------------

ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...