បទ​យក​ការណ៍៖ ក្លារ៉ា និង​​កុមារ​កម្ពុជា (vdo)

ជាប្រវត្តិនៃការស្រឡាញ់ពេញចិត្ត និងជាសេចក្ដីស្នេហា ដែលបានកើតឡើងរវាងគូរស្វាមីភរិយា ជាជនជាតិបារាំង ហ្សីល-សង់ដ្រា (Gilles - Sandra) និងកុមារកម្ពុជា។ ដំបូងឡើយ ពួកគេមានក្លារ៉ា (Clara) ដែលជាកូនបង្កើតរបស់ពួកគេទាំងពីរ។ តែក្រោយមក បន្តិចម្ដងៗ សមាគមមួយបានកើតជារូបរាង ដើម្បីជួយទៅដល់កុមារតូចៗទាំងឡាយ។ សព្វថ្ងៃនេះ «ផ្ទះក្លារ៉ា» មានកុមារ៤៣នាក់ កំពុងរស់នៅជាមួយគ្នា យ៉ាងសប្បាយរីករាយ ដូចនៅក្នុងគ្រួសារតែមួយ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៧ មិនា ២០១៣
  • កែប្រែចុងក្រោយ: August 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាប្រវត្តិនៃការស្រឡាញ់ពេញចិត្ត និងជាសេចក្ដីស្នេហា ដែលបានកើតឡើងរវាងគូរស្វាមីភរិយា ជាជនជាតិបារាំង ហ្សីល-សង់ដ្រា (Gilles - Sandra) និងកុមារកម្ពុជា។ ដំបូងឡើយ ពួកគេមានក្លារ៉ា (Clara) ដែលជាកូនចិញ្ចឹម​របស់​ពួកគេទាំង​ពីរ។  តែក្រោយមក បន្តិចម្ដងៗ សមាគមមួយបានកើតជារូបរាង ដើម្បីជួយទៅដល់កុមារតូចៗទាំងនោះ ដែលធ្វើអោយ​សព្វថ្ងៃនេះ «ផ្ទះក្លារ៉ា» មានកុមារ៤៣នាក់ កំពុងរស់នៅជុំគ្នា យ៉ាងសប្បាយរីករាយ ប្រៀបបាន​នឹង​គ្រួសារតែមួយ។


បន្ទប់ដំណេកមួយ សម្រាប់កុមារ នៅក្នុងផ្ទះក្លារ៉ា។

ជាបទយកការណ៍ សម្រេចស្នាដៃជារូបរាង ដោយលោក ស្តេហ្វាន កាស៊ីណូ (Stéphane Cascino) និងប្រ៊ីស ហ្គីប៊ែរ (Brice Guilbert)។ បទយកការណ៍នេះ ត្រូវបានចាក់ផ្សាយ នៅក្នុងទូរទស្សន៍បារាំង ប៉ុស្ដិ៍លេខមួយ កាលពីថ្ងៃ​សៅរ៍​ទី១៦ខែមិនា​កន្លងមកនេះ។

នៅប្រទេសកម្ពុជា ក្បែរនឹងរាជធានីភ្នំពេញ ហ្សីល និងសង់ដ្រា រូស្សូ បានបង្កើតផ្ទះមួយ សម្រាប់ទទួលកុមារកម្ពុជា។ មួយ​ចំនួន​ពីក្នុងនោះ សុទ្ធសឹងជាកូនកំព្រា ហើយមួយចំនួនទៀត ត្រូវបានផ្ដល់មកអោយ ដោយផ្នែកសង្គម​កិច្ច​របស់​រដ្ឋ។

នៅទីនេះ អ្វីៗធ្វើឡើង ដើម្បីអោយពួកគេមានអារម្មណ៍ថា ជាផ្ទះផ្ទាល់របស់ខ្លួនគេ និងសប្បាយរីករាយ។ ហើយអ្វីៗ​បាន​ចាប់​ផ្ដើម នៅឆ្នាំ១៩៩០ នៅពេលដែល សង់ដ្រា មានបេសកកម្មនៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាគ្រូពេទ្យ​គ្មាន​ព្រំដែន ហើយបាន​ឃើញនៅនឹងភ្នែក នូវទុក្ខវេទនារបស់រាស្ត្រខ្មែរ ជាពិសេស«កុមារ»។

«បន្ទាប់ពីបេសកកម្ម ខ្ញុំមានអារម្មណ៍ដឹតជាប់។ ពេលនោះ ខ្ញុំនៅក្មេងនិងត្រៀមខ្លួនជាស្រេច ដើម្បីជួយជនទុរគត។ ខ្ញុំមិន​ដឹងសោះទេថា អ្វីដែលខ្ញុំអាចធ្វើបាន នឹងអាចបញ្ជៀស នូវភាពរន្ធត់ដែលខ្ញុំបានឃើញផ្ទាល់ភ្នែកទាំងនេះ។»

កាយវិការដ៏ប្រពៃ ជាលើកដំបូងរបស់សង់ដ្រា បានរំលេចជារូបរាងឡើងក្នុង១០ឆ្នាំក្រោយមក នៅពេលដែល ហ្សីល ស្វាមី​​​របស់សង់ដ្រា សម្រេចចិត្តថានឹង យកកូនមកចិញ្ចឹម។ នៅពេលចូលមករស់នៅជាមួយ គូរស្វាមីភរិយាទាំងពីរ ជាលើក​ដំបូង ក្លារ៉ាទើបតែមានអាយុ៨ខែប៉ុណ្ណោះ។

វីដេអូស្ប៉តផ្សាយអោយអង្គការនេះ៖

វីដេអូបទយកការណ៍«ក្លារ៉ានិង​កុមារ​កម្ពុជា»នេះ ដែលនឹងរុំក្រសោបបេះដូងរបស់អ្នក អោយលោតរំជួយទៅជាមួយ៖

គេហទំព័រផ្លូវការរបស់ ផ្ទះក្លារ៉ា ៖ http://www.ptea-clara.fr

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...