កីឡាករ​បាល់​ទាត់ហ៊ុគ៖ លុយ​ជម្រុញ​អោយ​ចូល​ទាត់​ជា​មួយ​ក្រុម​ហ្សីនីត

កីឡាករវ័យ ២៦ឆ្នាំនេះបានធ្វើឲ្យពិភពបាល់ទាត់មានការភ្ងាក់ផ្អើលយ៉ាងខ្លាំងខាងពីខែកញ្ញា កន្លងទៅ ដោយគាត់បាន​សំរេចចិត្តចុះកិច្ចសន្យា ជាមួយនឹងក្រុមអ្នកមានថ្មី របស់ប្រទេសរុស្សី។ ខ្សែប្រយុទ្ធរូបនេះ បានប្រាប់ដល់កាសែតរ៉យទ័រថា «ខ្ញុំមិនកុហកទេ មនុស្សគ្រប់គ្នាដឹង ហើយថា ខ្ញុំជាកីឡាករបាល់ទាត់មួយរូប ហើយខ្ញុំបានទទួលយកសំណើរភ្លាមៗ ជាមួយនឹង ក្រុមហ្សីនីត»។ គាត់បានបន្តថា «ខ្ញុំចង់សំរេចគោលដៅថ្មីមួយ វាត្រូវតែស្ថិតក្នុងក្រុមបាល់ខុសគ្នានៃលីក ហើយខ្ញុំធ្លាប់បានឈ្នះអ្វីគ្រប់ យ៉ាងរួចហើយ ក្នុងប្រទេសព័រទុយហ្គ័ល។ ខ្ញុំក៏ធ្លាប់បានទទួលសំណើរផ្សេងៗ ពីក្រុមនានា ក្នុងប្រទេសអង់គ្លេស ប្រទេស​អ៊ីតាលី និងប្រទេសអេស្ប៉ាញដែរ ប៉ុន្តែមិនដែល មានការឈានទៅដល់កិច្ចព្រមព្រៀងនោះទេ។»
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករវ័យ ២៦ឆ្នាំបានប្រាប់ឲ្យដឹងថា «ហិរញ្ញវត្ថុ»ជាមូលហេតុសំខាន់ ក្នុងការសំរេចចិត្តរបស់គាត់ ក្នុងការផ្លាស់ទៅ ប្រទេសរុស្សី ហើយបន្តថា ក្រុមរបស់លោកនឹងបង្ហាញខ្លួនក្នុងពានរង្វាន់ កំពូលរបស់អ៊ឺរុបនៅប៉ុន្មានឆ្នាំក្រោយ។ តារា​បាល់​ទាត់ប្រេស៊ីល ហ៊ុគ (Hulk) និយាយថា លុយគឺជាកត្តាសំខាន់ក្នុងការធ្វើឲ្យរូបគាត់ប្តូរទៅ កាន់ក្រុម ហ្សីនីត ស៊ាំង ផេថឺស្បួរ (Zenit St Petersburg)។

កីឡាករវ័យ ២៦ឆ្នាំនេះបានធ្វើឲ្យពិភពបាល់ទាត់មានការភ្ងាក់ផ្អើលយ៉ាងខ្លាំងខាងពីខែកញ្ញា កន្លងទៅ ដោយគាត់បាន​សំរេចចិត្តចុះកិច្ចសន្យា ជាមួយនឹងក្រុមអ្នកមានថ្មី របស់ប្រទេសរុស្សី។ ខ្សែប្រយុទ្ធរូបនេះ បានប្រាប់ដល់កាសែតរ៉យទ័រថា «ខ្ញុំមិនកុហកទេ មនុស្សគ្រប់គ្នាដឹង ហើយថា ខ្ញុំជាកីឡាករបាល់ទាត់មួយរូប ហើយខ្ញុំបានទទួលយកសំណើរភ្លាមៗ ជាមួយនឹង ក្រុមហ្សីនីត»។

គាត់បានបន្តថា «ខ្ញុំចង់សំរេចគោលដៅថ្មីមួយ វាត្រូវតែស្ថិតក្នុងក្រុមបាល់ខុសគ្នានៃលីក ហើយខ្ញុំធ្លាប់បានឈ្នះអ្វីគ្រប់ យ៉ាងរួចហើយ ក្នុងប្រទេសព័រទុយហ្គ័ល។ ខ្ញុំក៏ធ្លាប់បានទទួលសំណើរផ្សេងៗ ពីក្រុមនានា ក្នុងប្រទេសអង់គ្លេស ប្រទេស​អ៊ីតាលី និងប្រទេសអេស្ប៉ាញដែរ ប៉ុន្តែមិនដែល មានការឈានទៅដល់កិច្ចព្រមព្រៀងនោះទេ។»

តីតកីឡាករឆ្នើមរបស់ក្រុម ព័រតូ (Porto) រូបនេះបានបន្ថែមទៀតថា គាត់មានអារម្មណ៏ថា គាត់មិនបានទទួលការគោរព ពីសំណាក់មិត្តរួមក្រុមហ្សីនីតរបស់ខ្លួននោះទេ ព្រោះរូបគាត់ ជាកីឡាករសញ្ជាតិប្រេស៊ីល ដែលមានវត្តមាន​នៅទីនោះ​តែម្នាក់ឯង។

កីឡាករហ៊ុគ បានបន្តថា «មានកីឡាករមួយចំនួន ដែលមិនគោរពខ្ញុំ។ ពួកគេបាននិយាយអ្វីៗទៅ កាន់សាធារណជន នូវអ្វី ដែលមិនគួរឲ្យនិយាយ ក្នុងបទសម្ភាសន៏។»

កីឡាករមាឌយក្សរូបនេះ បាននិយាយទាំងក្រៀមក្រំថា «កីឡាករផ្សេងៗទៀតបានផ្តើមវិនិច្ឆ័យខ្ញុំ ដោយពុំទាន់បាន​ស្គាល់​ខ្ញុំច្បាស់។ ពួកគេគិតថា ខ្ញុំចង់ក្លាយជាតារាសំខាន់នៅក្នុងក្រុម ប៉ុន្តែខ្ញុំ មិនចង់ក្លាយជាតារាអីនោះទេ។ ខ្ញុំមកទីនេះ គឺដើម្បី​ជួយគេ និងត្រូវបានគេជួយ ឲ្យទទួលបានជោគជ័យ ហើយខ្ញុំជឿថា វានឹងបានសំរេចនៅថ្ងៃណាមួយ៕»

---------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ Goal.com
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...