វាយបាល់តឺនីស៖ រ៉ាហ្វាអែល ណាដាល បន្ត​ទៅ​វគ្គ​១​ភាគ​៨​ផ្ដាច់​ព្រ័ត្រ

ណាដាល ចំណាយពេលក្នុងការប្រកួតអស់ ៨៥នាទី ទើបអាចបំបាក់កីឡាករ អាលូដ បាន ដែលការប្រកួតនោះ ធ្វើឡើងនៅទីក្រុង អាកាភូកូ (Acapulco)។ ហើយគាត់អាចកក់កៅអី ទៅជុំ ១ភាគ៨ផ្ដាច់ព្រ័ត្រ ឬ៨នាក់ចុងក្រោយជាបន្ត ដែលត្រូវជួបជាមួយ កីឡាករអាស្សង់ទីនមួយរូបទៀត គឺកីឡាករ លៀនណាដូ ម៉ាយើ (Leonardo Mayer)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករ វាយកូនបាល់តឺនីស រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) ទទួលបានជ័យជំនះរបស់ខ្លួនជាបន្ត ទៀត បន្ទាប់ពី​យកឈ្នះកីឡាករ សញ្ជាតិអាស្សង់ទីន ម៉ាទីន អាលូដ (Martin Alund) ដោយ លទ្ធផល ៦-០ និង ៦-៤ ក្នុងជុំទី២ នៃការ​ប្រកួតក្នុងកម្មវិធី ម៉ិចសិខេន អូផិន (Mexican Open) នាប្រទេសម៉ិកសិកូ។


កីឡាករ រ៉ាហ្វាអែល ណាដាល់ វាយកូនបាល់តឺនីស ក្នុងកម្មវិធី ម៉ិចសិខេន អូផិន។

ណាដាល ចំណាយពេលក្នុងការប្រកួតអស់ ៨៥នាទី ទើបអាចបំបាក់កីឡាករ អាលូដ បាន ដែលការប្រកួតនោះ ធ្វើឡើង​នៅទីក្រុង អាកាភូកូ (Acapulco)។ ហើយគាត់អាចកក់កៅអី ទៅជុំ ១ភាគ៨ផ្ដាច់ព្រ័ត្រ ឬ៨នាក់ចុងក្រោយជាបន្ត ដែលត្រូវ​ជួបជាមួយ កីឡាករអាស្សង់ទីនមួយរូបទៀត គឺកីឡាករ លៀនណាដូ ម៉ាយើ (Leonardo Mayer)។

កីឡាករអេស្ប៉ាញ ដែលទើបតែត្រឡប់ពីរបួស ក្នុងការអវត្តមានអស់រយះពេល ៧ខែរូបនេះ គឺ បានបង្ហាញខ្លួន ក្នុងវគ្គ​ផ្តាច់ព្រ័ត្រក្នុងប្រទេសឆីលី កាលពីដើមខែកុម្ភះ មុនពេលជ័យជំនះរបស់ គាត់ក្នុងប្រទេសប្រេស៊ីល ក្នុងកម្មវីធីប្រេស៊ីល អូផិន (Brazil Open)។

កីឡាករ ណាដាល បាននិយាយថា «ក្នុងឈុតទី១ ខ្ញុំលេងបានល្អណាស់ គឺកំរិតមួយដែលខ្ពស់។ ខ្ញុំបានចាប់ផ្តើមដំបូង​ខ្លាំង ដោយគ្មានបញ្ហាអ្វីទាំងអស់។ ប៉ុន្តែក្នុងឈុតទី២ ម៉ាទីន គាត់ លេងបានល្អដូចគ្នា ហើយធ្វើឲ្យខ្ញុំមានការពិបាក ក្នុង​ការ​ទទួលបានជ័យជំនះនេះ។ ខ្ញុំរីករាយ ដែលមានឳកាសបន្តដំណើរទៅវគ្គ ៨នាក់ចុងក្រោយ។»

ចំណែកឯ កីឡាការ ម៉ាយើ វិញ បានយកឈ្នះកីឡាករ អេនដ្រេ គូស្និតសូវ (Andrey Kuznetsov) ដោយលទ្ធផល ៦-២ និង ៦-២ ដែលអាចឲ្យគាត់ ទៅប្រកួតជាមួយនឹង កីឡាករ ណាដាល។ ខណះដែលកីឡាករដែលកំពុងតែមានពិន្ទុលើគេ ដេវ៉ីដ ហ្វឺរឺ (David Ferrer) បានទម្លាក់កីឡាករ អាមេរិក វ៉ែន អូដេសនីក (Wayne Odesnik) ដោយលទ្ធផល ៦-២ និង ៦-១។

កីឡាករ ហ្វឺរឺ នឹងត្រូវជួបជាមួយនឹងកីឡាករអ៊ីតាលី ផាវឡូ ឡូរ៉ិនស៊ី (Paolo Lorenzi) ដែលបាន យកឈ្នះ កីឡាករអេស្ប៉ាញ ផាប្លូ អេនឌូចា (Pablo Andujar) ដោយលទ្ធផល ៦-៤ និង ៦-៣។

កីឡាករដែលមានចំណាត់ថ្នាក់លេខ៣ នីកូឡាស អាល់ម៉ាក្រូ (Nicolas Almagro) បានបំបាក់ កីឡាករអេស្ប៉ាញ​មួយរូប​ទៀត គឺកីឡាករ ថូមី រ៉ូប្រេដូ (Tommy Robredo) ដោយលទ្ធផល ៦-៤ និង ៧-៦។ ក្នុងនោះកីឡាករ ដែលមានចំណាត់ថ្នាក់​លេខ៨ ហូរ៉ាទីអូ ហ្សិបាឡូស (Horatio Zeballos) ក៏បានយកឈ្នះ កីឡាករ ដាឌីញែល ជីមេណូ (Daniel Gimeno) ដោយ​លិទ្ធផល ៦-២ និង ៦-៣៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...