៥ចំណុច ដែលជួយឲ្យកូនលោកអ្នក ចូលចិត្ត«អានសៀវភៅ»
រាជធានីភ្នំពេញ - ដើម្បីឲ្យកូនៗលោកអ្នក ពូកែខាងការអានសៀវភៅ៖
១. ត្រូវចេះដឹកនាំពួកគេ ឲ្យធ្វើទស្សនៈកិច្ច ក្នុងបណ្ណាល័យ ឲ្យបានញឹកញាប់៖
ព្រោះ បណ្ណាល័យទាំងឡាយ បានផ្គត់ផ្គង់សៀវភៅច្រើនប្រភេទ សម្រាប់ឲ្យកូនៗលោកអ្នកបានអាន។ មិនតែប៉ុណ្ណោះ បណ្ណាល័យ គឺជាកន្លែងសម្រាប់សិក្សា ស្រាវជ្រាវរៀនសូត្រ និង ជាន្លែងដែលអាចលាតត្រដាងនូវរឿងរ៉ាវ ច្រើនប្រភេទ តាមរយៈសៀវភៅនានាដល់ អ្នករាល់គ្នាដោយ មិនរើសមុខ និងមិន ប្រកាន់ពេលវេលា។ នៅពេលលោកអ្នកបាន ជូនកូនៗទៅទស្សនកិច្ច បណ្ណាល័យ លោកអ្នកគួរស្នើសុំបណ្ណារក្ខ ឲ្យជួយ ធ្វើបណ្ណសមាជិកបណ្ណាល័យ ដល់កូនៗរបស់ លោកអ្នក ។ ប៉ុន្តែក្នុងករណីដែល លោកអ្នក មិនបានស្នើសុំបណ្ណសមាជិក របស់បណ្ណាល័យ ដល់កូនៗនៅឡើយទេ លោកអ្នកអាចប្រើប្រាស់ បណ្ណសមាជិកបណ្ណាល័យ របស់លោកអ្នកជំនួសមួយ ពេលសិនក៏បាន ។
២. ត្រូវចេះណែនាំពួកគេ ឲ្យស្គាល់ បណ្ណារក្ខឲ្យបានច្បាស់៖
ពេលបានទៅដល់ បណ្ណាល័យហើយ លោកអ្នកដែល ជា ឪពុកម្តាយ និងអាណាព្យាបាល គួរណែនាំខ្លួនលោកអ្នក និងកូនៗឲ្យបណ្ណារក្ខបានស្គាល់ ។ ព្រោះថា បណ្ណារក្ខអាចជួយ ជ្រើសរើសសៀវភៅដែលល្អ បំផុតសម្រាប់លោកអ្នក និងកូនៗបាន ។ សៀវភៅដែលបណ្ណារក្ខ លោក អាចនឹងណែនាំ មានដូចជា រឿងព្រេង រឿង កំប្លែង កំណាព្យ ពាក្យស្លោក សុភាសិត សៀវភៅចិត្តសាស្ត្រ-សុខភាព-សុភាវ ធម៌-សុជីវធម៌-សីលធម៌-ច្បាប់-វប្ប ធម៌ ....។ មិនតែប៉ុណ្ណោះ បណ្ណារក្ខ លោកថែមទាំងអាចជួយ បង្ហាញនូវ កម្មវិធីផ្សេង ទៀត ព្រមទាំង សេវាដែលផ្តល់ដោយ បណ្ណាល័យទៀតផង ។
៣. ត្រូវចេះបង្កើនឯកសារអ្វី ដែលទាក់ទងដល់ ការកម្សាន្តបែបអប់រំ បន្ថែមទៅលើសៀវភៅ ដែលមានស្រាប់៖
បន្ថែមពីការណែនាំ ឲ្យកូនៗចូលចិត្តអានសៀវភៅ។ដើម្បី ឲ្យតម្លៃសៀវភៅ និងបណ្ណាល័យមាន លក្ខណៈកាន់ តែប្រសើរ ថែមទៀតនោះ ។ លោកអ្នកគួរតែ មានការថតចម្លងទុក ប្រើប្រាស់ ជាខ្សែអាត់សម្លេង ខ្សែអាត់រូបភាព ដែលមានចលនា ដែលទាក់ទងនឹងរឿងរ៉ាវ ក្នុងសៀវភៅទាំងនោះ ។ ក្រៅពីនោះ លោកអ្នកក៏អាចស្វែងរក សៀវភៅ ដទៃទៀតក្រៅពី ភា សាខ្មែរ ដូចជាភាសាអង់គ្លេសផងដែរ ព្រមទាំងកម្មវិធីដែលអាចជួយកូនៗ លោកអ្នកកាន់តែមាន ភាពស្ទាត់ជំនាញ ខាង ការសៀវភៅរបស់ពួកគេ ។ នៅខណៈដែលលោកអ្នកត្រូវការជំនួយ សម្រាប់ខ្លួនលោកអ្នក និងគ្រួសារ សូមស្វែង យល់ ពីបណ្ណារក្ខនូវកម្មវិធី សម្រាប់ជួយឲ្យមានការចេះអាន និងការចេះសរសេរនៅ ក្នុងចំណោះសហគមន៍ លោកអ្នក ។ មិនតែ ប៉ុណ្ណោះ លោកអ្នក ក៏អាចស្វែងយល់ ពីធនធានឪពុកម្តាយ របស់លោកអ្នកបានដែរ ។
៤. ត្រូវចេះផ្តល់ឱកាស ឲ្យកូនៗលោកអ្នកបានអាន រឿងកម្សាន្ត ៖
ក. សម្រាប់ទារក និង កូនអាយុពី ២ ទៅ ៣ ឆ្នាំ ៖ បណ្ណាល័យជាច្រើន មានម៉ោងនិទានរឿងជាក្រុម ហើយរឿងទាំងនោះ មានលក្ខណៈខ្លី ៗ សមរម្យសម្រាប់ចំណែក នៃការអភិឌ្ឍស្មារតីផ្ចង់អារម្មណ៍ របស់កុមារ ។ ក្នុងពេលនិទានរឿង សូមដាក់កូនតូចជាង គេរបស់លោកអ្នក នៅលើភ្លៅ ហើយរីករាយនឹងស្តាប់ ការនិទានរឿងទាំងនោះ ជាមួយគ្នា។ អ្នកនិទានរឿងនឹងបង្ហាញឲ្យកូនៗលោកអ្នកនូវ សកម្មភាពកាយវិការ តាមរយៈម្រាមដៃ ទឹកមុខ សម្លេង និងដំណើរ តាមចង្វាក់ភ្លេង ឬតាមលំនាំសាច់រឿងទៀតផង ។ មិនតែប៉ុណ្ណោះ អ្នកនិពន្ធ ឬបណ្ណារក្ខថែមទាំងអាចផ្តល់នូវ អត្ថប្រយោជន៍ ដល់លោកអ្នកតាមរយៈ ការខ្ចីសៀវភៅយកទៅអាន នៅផ្ទះបានថែមទៀតផង ។
ខ. សម្រាប់កុមារដែលត្រៀមចូលសាលា៖ បណ្ណាល័យអាចផ្តល់ នូវពេលវេលា សម្រាប់អានរឿងទាំងឡាយ លើសពី ២ដងក្នុងមួយសប្តាហ៍ ។ សម្រាប់ពេលមើលរឿងទាំងនេះ លោកអ្នក និងកូនៗ តែងតែអានសៀវភៅផ្សេងៗ គ្នាដែលទាក់ទងនឹងប្រធានបទតែមួយ ។ លោកអ្នកប្រហែល ជាអាចលេងល្បែង ច្រៀងចម្រៀង សម្តែងដោយប្រើអាយ៉ង ឬធ្វើ សកម្មភាពផ្សេង ដែលទាក់ទង នឹងប្រធានបទ ។ លោកអ្នកថែមអាច យកគំនិតពីសៀវភៅ ដែលបានអាន និងឧបករណ៍ ជំនួយនានាមកអនុវត្តន៍ ជាមួយកូនៗលោកអ្នក នៅឯផ្ទះថែមទៀតផង ។
គ. សម្រាប់សមាជិក គ្រួសារទាំងអស់៖ គ្រប់សមាជិក នៅក្នុងគ្រួសារ ពួកគេអាចអានទាំងអស់គ្នា ឬអាចនិទានរឿង ឬស្តាប់ការនិទានរឿងទាំងអស់គ្នា នៅក្នុងបណ្ណាល័យ។ បណ្ណាល័យមួយចំនួន គេបានថែរក្សាទុករាល់ប្រវត្តិសកម្មភាព នៃគ្រួសារឆ្នើមៗជុំវិញ ការចូលរួមសកម្មភាពអំណាន សកម្មភាពនិទានរឿង និងសកម្មភាពសម្តែង សិល្បៈអប់រំ ក៏ដូចជា សកម្មភាពភាពយន្ត វប្បធម៌របស់បណ្ណាល័យ ។
៥. ត្រូវចេះរៀបចំឲ្យកូនមាន ឱកាសអានសៀវភៅ នៅពេលវិស្សមកាល៖
ក្រោយពីបានឈប់សម្រាក ពីការសិក្សានៅឯសាលា មួយរយៈ កុមារមួយចំនួនអាចភ្លេចនូវមេរៀន មួយចំនួនរបស់ខ្លួន ជាពិសេសពួកគេអាច នឹងភ្លេចការអាននូវមេរៀន ឬភ្លេចនូវការប្រកបនូវ ពាក្យពេចន៍មួយចំនួន ។ ព្រោះថា ពួកគេបាន ឃ្លាតឆ្ងាយ ពីសាលា និងលោកគ្រូអ្នកគ្រូរបស់ពួកគេ ។ អ្វីដែលអាចជួយឲ្យកុមា របាត់ភាពអផ្សុក អាចរំឭកមេរៀនចាស់ របស់គេបាន គឺមានតែបណ្ណាល័យ របស់ពួកគេប៉ុណ្ណោះ ។ ព្រោះថា បណ្ណាល័យអាចជួយរក្សាទុក នូវរាល់ចំណាប់ អារម្មណ៍របស់កុមារ ក្នុងការអានសៀវភៅ នារដូវក្តៅឬក្នុងពេលវិស្សមកាល។ តាមការអង្កេត ក្មេងៗនៅបឋមសិក្សា និងមធ្យមសិក្សា ពិតជាមានចំណាប់អារម្មណ៍ក្នុងការអានសៀវភៅ ដែលទាក់ទងនឹងមុខវិជ្ជារបស់ពួកគេ ក្នុងរដូវក្តៅនេះ។ គ្រូបង្រៀន ឬបណ្ណារក្ខ អាចផ្តល់ជូននូវសៀវភៅ កំណត់ហេតុមួយក្បាល ឬសៀវភៅអំណាន មួយក្បាលសម្រាប់ជារង្វាន់ ពួកគេនៅពេលវិស្សមកាល ។
ចំពោះការអានឮៗឲ្យកុមារ បានស្តាប់ក៏មានសារសំខាន់ ខ្លាំងណាស់ដែរ។ ព្រោះថា វាអាចជួយឲ្យកុមារ ចម្រើនខាងការស្តាប់ ការនិយាយ និងការពេញចិត្តក្នុងការអានសៀវភៅ នៅក្នុងបណ្ណាល័យ។ នៅក្នុងប្រទេសជឿនលឿនទាំងឡាយ គេច្រៀនតែបង្កើត ក្រុមអំណានសម្រាប់កុមារ ដែលមានឈ្មោះថា (អានឲ្យខ្ញុំស្តាប់) សម្រាប់ពង្រីកការចេះដឹង របស់កុមារ មុននឹងចាប់ផ្តើមចូលរៀន នៅក្នុងសាលា៕
---------------------------------------------------------------
ដោយ៖ គល់រាំង ថ្ងៃទី ៥-១២ ខែ ធ្នូ ឆ្នាំ ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ