នគរបាលថៃ៖ ចាប់​បាន​ចោ​លួច ដែល​សន្សំ​បាន​ជាង​៥០០០​ខោ​ក្នុងខ្លី​​របស់​ស្រី

តាមកាសែតបាងកក ប៉ុស្ដិ៍ (Bangkok Post) ថ្ងៃដែលចោជំនាញនេះ បានប្រព្រឹត្តិចោរកម្មរបស់ខ្លួន នៅថ្ងៃទី១១តុលា ក្នុងខ័ណ្ឌដុន មឿង នៃរាជធានីរបស់ព្រះរាជាណាចក្រ ហើយយកបានទឹកប្រាក់សុទ្ធ ចំនួន ១០លានបាត (ប្រហែលជា ២៥៥ ០០០អ៊ឺរ៉ូ) ពីក្នុងទូដែកមួយ របស់ហាងលក់គ្រឿងអលង្កា។ ជនសង្ស័យជាចោដ៏មានថ្វីដៃនេះ មានឈ្មោះថា ដាណៃ រ៉ៃវេដ (Danai Raiweth) អាយុ៤៨ឆ្នាំ ធ្លាប់ទទួលបានប្រកាសអោយតាមចាប់ខ្លួន ជាច្រើនលើកច្រើនគ្រាមកហើយ នៅក្នុងយ៉ាងហោចណាស់ ៤ខេត្តនៃប្រទេសថៃ។ នគរបាលធ្លាប់ចាប់ជននេះ ជាច្រើនដងដែរ តែជននេះតែងតែរួចខ្លួនមកវិញ ដោយបានបង់ប្រាក់កក់រំលោះ ដើម្បីនៅក្រៅឃុំ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: November 25, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កងកម្លាំងនគរបាលថៃ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរកឃើញខោក្នុងរបស់មនុស្សស្រី ប្រមាណជាជាង ៥ ០០០ខោ ក្រោយ​ពេលដែលបានចាប់ខ្លួន ចោជំនាញគាស់ទូដែកម្នាក់ ដែលដើរប្រព្រឹត្តិអំពើល្មើស សឹងតែនៅពាសពេញប្រទេស។


ជនសង្ស័យ ដាណៃ រ៉ៃវេដ នៅពីមុខខោក្នុង របស់ស្រ្តី យ៉ាងសន្ធឹកសន្ធាប់។ រូបថត bangkokpost.com។

តាមកាសែតបាងកក ប៉ុស្ដិ៍ (Bangkok Post) ថ្ងៃដែលចោរជំនាញនេះ បានប្រព្រឹត្តិចោរកម្មរបស់ខ្លួន ចុងក្រោយគេបង្អស់ គឺនៅថ្ងៃ ទី១១តុលា ក្នុងខ័ណ្ឌដុន មឿង នៃរាជធានីរបស់ព្រះរាជាណាចក្រ ហើយយកបានទឹកប្រាក់សុទ្ធ ចំនួន ១០លានបាត (ប្រហែលជា ២៥៥ ០០០អ៊ឺរ៉ូ)  ពីក្នុង​ទូដែក របស់ហាងលក់គ្រឿងអលង្កាមួយ។ ជនសង្ស័យជាចោដ៏មានថ្វីដៃនេះ មានឈ្មោះថា ដាណៃ រ៉ៃវេដ (Danai Raiweth) អាយុ​៤៨ឆ្នាំ ធ្លាប់ទទួលបានប្រកាសអោយតាមចាប់ខ្លួន ជាច្រើនលើកច្រើនគ្រាមកហើយ នៅក្នុងយ៉ាងហោច​ណាស់ ៤ខេត្តនៃប្រទេស​ថៃ។ នគរបាលធ្លាប់ចាប់ជននេះ ជាច្រើនដងដែរ តែជននេះតែងតែរួចខ្លួនមកវិញ ដោយបានបង់ប្រាក់កក់​រំលោះ ដើម្បីនៅក្រៅឃុំ។

នៅថ្ងៃចាប់ខ្លួនចុងក្រោយ ជនសង្ស័យ ជាចោដ៏ល្បីឈ្មោះនេះ បានសាកល្បងរត់គេចពីកងនគរបាលទៀត ដោយសម្រូតខ្លួន​តាម​ខ្សែរពួរ ពីបន្ទប់រស់នៅរបស់ខ្លួន កណ្ដាលទីក្រុងបាងកក តែនៅទីបំផុតបានលោតចុះ ហើយបានបាក់ជើងមួយចំហៀង។

មានវត្ថុតាង និងសម្ភារះជាច្រើន ដែលកងនគរបាលបានរឹបអូសយក ហើយនៅក្នុងនោះ មានសម្ភារះខ្លះ ទុកសម្រាប់បើកទូរដែក ដែលជាឧបករណ៍យ៉ាងជំនាញ។ បន្ថែមពីលើនេះ កងនគរបាលក៏បានរកឃើញ នូវខោក្នុងរបស់មនុស្សស្រី ប្រមាណជាជាង ៥ ០០០ខោ បានបត់រៀបទុកយ៉ាងស្អាត នៅក្នុងទូខោអាវរបស់ ជនសង្ស័យនេះ។

ជននេះបានសារភាពថាបានលួចតាំងពីខ្លួន មានអាយុ ១៨ឆ្នាំ ហើយបានយកលុយដែលខ្លួនលួចបាននេះ ទៅលេងកាស៊ីណូ នៅ​តាមព្រំដែនក្នុងប្រទេសកម្ពុជា។ ខ្លួនគេបាននិយាយបញ្ជាក់ទៀតថា បានរៀនរបៀបដោះសោរទូដែក នៅពេលដែលខ្លួនជាប់​ពន្ធនាគារ ឡាដ យ៉ាវ (Lad Yao) នៅបាងកក។

ចំណែកឯខោអាវក្នុងរបស់ស្រ្តី ដែលនគរបាលរកឃើញនោះ ជនជំនាញខាងគាស់ទូរូបនេះ បានបង្ហើបថា វាជាចំណង់ចំណូលចិត្ត​របស់ខ្លួន ជាពិសេសទៅលើប្រដាប់ប្រដាគ្រឿងក្នុងរបស់ស្រ្តី។ ដាណៃ រ៉ៃវេដ បានបន្តថា នៅជារៀងរាល់ពេល ដែលខ្លួនប្រព្រឹត្តិ​ការ​គាស់បើកទូដែក ខ្លួនតែងតែបានប្រមែប្រមូលមកជាមួយ នូវខោក្នុងរបស់មនុស្សស្រីទាំងនេះ។ ប្រពន្ធរបស់រ៉ៃវេដ បាននិយាយថា ខ្លួនបានដឹងពីរឿងនេះ តែថារ៉ៃវេដ បដិសេធមិនទៅជួបពិគ្រោះជាមួយ នឹងគ្រូពេទ្យរោគចិត្តទេ៕

-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...