ជំនួប​កំពូល​អាស៊ាន​លើក​ទី​២១ នៅ​ប្រទេស​កម្ពុជា​បាន​បិទ​បញ្ចប់

បណ្ដាកិច្ចប្រជុំ ក្នុងជំនួបកំពូលលើកទី២១នៃបណ្ដាប្រទេសអាស៊ី អាគ្នេយ៍ បានបិទបញ្ចប់កាលពីថ្ងៃតី២០វិច្ឆិកា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ នៅជុំវិញប្រធានបទ «សហគមន៍តែមួយ-វាសនាតែមួយ» បណ្ដាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង១០ បានសម្រេចពន្លឿន នូវការសាងសង់សហគមន៍អាស៊ាន តំណរភ្ជាប់អាស៊ាន ការសម្រេចអោយបាន នូវគោលដៅជាច្រើនស្ដីពីលក្ខខ័ណ្ឌនិងបែបផែននៃអាស៊ាន ... និងជាពិសេស បានបោះជំហ៊ានទៅមុខ នូវសេចក្ដីប្រកាស នៃក្រមប្រតិបត្តិនៃគ្រប់ភាគីជម្លោះ ក្នុងបញ្ហាសមុទ្រចិនខាងត្បូង។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: November 23, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងរយះពេល៣ថ្ងៃនៃកិច្ចប្រជុំការងារ មេដឹកនាំមកពីប្រទេសសមាជិកទាំង១០របស់អាស៊ាន  និងប្រទេសដៃគូ​ចំនួន៨ផ្សេង​ទៀត បានជជែកពិភាក្សាគ្នា ពីការលើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាបានរួមគ្នាប្រយុទ្ធប្រឆាំង ទល់នឹងវិបត្តិសេដ្ឋកិច្ច​ពិភពលោក និងបានទទួលលទ្ធផល គួរជាទីកត់សម្គាល់។


ជំនួបកំពូលរវាងប្រទេសមកពីមហាសាគរប៉ាស៊ីភិក ថ្ងៃទី២០វិច្ឆិកាឆ្នាំ២០១២ នៅភ្នំពេញ។
រូបថត MONOROOM.info/ Phnom Thom។

បណ្ដាកិច្ចប្រជុំ ក្នុងជំនួបកំពូលលើកទី២១នៃបណ្ដាប្រទេសអាស៊ី អាគ្នេយ៍ បានបិទបញ្ចប់កាលពីថ្ងៃតី២០វិច្ឆិកា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ នៅជុំវិញប្រធានបទ «សហគមន៍តែមួយ-វាសនាតែមួយ» បណ្ដាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល​នៃ​ប្រទេសទាំង១០ បានសម្រេចពន្លឿន នូវការសាងសង់សហគមន៍អាស៊ាន តំណរភ្ជាប់អាស៊ាន ការសម្រេចអោយបាននូវគោលដៅ​ជាច្រើនស្ដីពីលក្ខខ័ណ្ឌនិងបែបផែននៃអាស៊ាន ... និងជាពិសេស បានបោះជំហ៊ានទៅមុខ នូវសេចក្ដីប្រកាស នៃក្រមប្រតិបត្តិនៃ​គ្រប់ភាគីជម្លោះ ក្នុងបញ្ហាសមុទ្រចិនខាងត្បូង។

ឆ្នាំនេះ ជាឆ្នាំខួបទី៤៥នៃការបង្កើតសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ ហៅកាត់ថាអាស៊ាននេះ។ តែបើគេនិយាយពីសហគមន៍​អាស៊ាន ដែលមេដឹកនាំទាំង១០បានជួបជជែកគ្នា ថានឹងបង្កើតនៅចុងឆ្នាំ២០១៥នោះ ពេលវេលានៅសល់តែ៣ឆ្នាំប៉ុណ្ណោះ។ ហើយបើទោះជាការអភិវឌ្ឍន៍ នៃជីវភាពនយោបាយ និងសេដ្ឋកិច្ច នៅមានគម្លាតរវាងបណ្ដាប្រទេសអាស៊ាន ក៏ដោយ ក៏មេដឹកនាំ​ប្រទេសសមាជិកទាំងនេះ បានប្ដេជ្ញាចិត្តជាថ្មី នឹងធ្វើអោយសម្រេចជារូបរាង យ៉ាងហោចណាស់ក៏ការចាប់ផ្ដើមដំបូង នៃការរស់រួម​គ្នាក្នុងសហគមន៍នៃតំបន់តែមួយនេះដែរ។ នៅក្នុងជំនួបនេះ មេដឹកនាំទាំងនោះ ក៏បានអនុម័ត្រផងដែរ នូវ«សេចក្ដីប្រកាស​ទីក្រុង​ភ្នំពេញ ស្ដីពីសិទ្ធិមនុស្ស» ដែលបានបង្ហាញនូវជំហ៊ានជាថ្មីទៀត របស់អាស៊ាន។

ក្នុងជំនួបកំពូលលើកទី២១ របស់អាស៊ាន ក៏មានរាប់បញ្ចូលផងដែរ នូវជំនួបកំពូលលើកទី៧របស់អាស៊ីខាងកើត ដែលក្នុងនោះ មានមេដឹកនាំមកពីប្រទេសទាំងអស់ នៅក្នុងតំបន់មហាសាគរប៉ាស៊ីភិក បានជួបជជែកគ្នា ពីកិច្ចសហប្រតិបត្តិការ និងការសម្រួច​ទិសដៅ​ក្នុងពេលអនាគត នៃការអភិវឌ្ឍន៍។ ក្នុងជំនួបនេះដដែល ក៏មានការពិភាក្សាផងដែរ ពីចក្ខុវិស័យនៅលើ ការកាត់បន្ថយ​គម្លាតរវាងប្រទេសក្នុងតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការ លើផ្នែកហិរញ្ញវត្ថុ ថាមពល អប់រំ សុវត្ថិភាពចំណីអាហារ ការគ្រប់គ្រង​គ្រោះថ្នាក់ធម្មជាតិ សុខភាពសាធារណៈ និងតំណរភ្ជាប់រវាងគ្នា។ ក្រុមមេដឹកនាំទាំងនោះ បានយល់ព្រមរួមគ្នា ពីការខំប្រឹងរួមគ្នា អោយមានប្រសិទ្ធិភាព ដើម្បីប្រយុទ្ធប្រឆាំងទល់នឹងវិបត្តហិរញ្ញវត្ថុអន្តរជាតិ សំដៅធ្វើអោយមានលំនឹងហិរញ្ញវត្ថុ នៅក្នុងប្រទេស​របស់ពួកគេរៀងៗខ្លួន។

ដោយឡែក ជុំវិញជម្លោះសមុទ្រចិនខាងត្បូង ដែលកិច្ចប្រជុំនៃក្រុមប្រមុខការទូតរបស់អាស៊ាន កាលពីខែកក្កដាឆ្នាំ២០១២​កន្លង​មកនេះ មិនបានចេញនូវសេចក្ដីប្រកាសរួមនោះ ជំនួបកំពូលក្នុងខែវិច្ឆិកានេះ បានត្រឡប់មកយកចិត្តទុកដាក់ ជជែកគ្នាឡើងវិញ​នៅជុំវិញបញ្ហានេះ។ បើទោះជាបណ្ដាភាគីជម្លោះ នៅពុំទាន់កំណត់ថា នឹងជួបគ្នានិយាយពីក្រមប្រតិបត្តិ នៅពេលណានោះក៏ដោយ ក៏អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងអគ្គលេខាអាស៊ាន លោក ស៊ូរីន ពិតស៊ូវណ្ណ បានគូសបញ្ញាក់ក្នុងសន្និសិទសារពត៌មាន ពី​សុទិដ្ឋិនិយមស្ដីដំណោះស្រាយជម្លោះ ហើយថាប្រទេសពាក់ព័ន្ធនីមួយៗ នឹងដោះស្រាយបញ្ហាជាសន្ដិវិធី និងការយល់គ្នាទៅវិញ​ទៅមក។

ជាការពិតហើយ ដែលមានប្រទេសមួយចំនួន បានចាត់ទុកបញ្ហាជម្លោះដែនទឹក ជាបញ្ហាអាទិភាពសំរាប់ជាតិផងខ្លួន តែពួកគេក៏​បាន​យល់យ៉ាងច្បាស់ដែរថា ការដែលយកអាស៊ានជាចំណាប់ខ្មាំង ក្នុងបញ្ហាសមុទ្រចិនខាងត្បូងនៅពេលនេះ វានឹងអាចទាញ​ទម្លាក់ទឹក នូវ​អាទិភាព​នៃការអភិវឌ្ឍន៍ផ្សេងៗទៀត ដែលប្រទេសទាំងនោះត្រូវទទួលបានដូចគ្នា ពីកិច្ចប្រជុំកំពូលនេះ៕

-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...