ឆ្នាំ២០១៤ ​បារាំង​រក​ចំណូល​បាន​ ជាង​៦ពាន់​លាន​អ៊ឺរ៉ូ​ដូចម្ដេច?

គម្រោងថវិការ៖ រដ្ឋាភិបាលបារាំង និងក្រុមអ្នកតំណាងរាស្ត្រ បានចិញ្ចឹមចិត្តជជែកពិភាក្សា យ៉ាងខ្លាំងក្លានៅថ្ងៃ​ព្រហស្បត្តិ៍​ទី២៨កុម្ភះកន្លងទៅនេះ ពីវិធានការជាទូទៅ នៃចំណូលថវិការរបស់ប្រទេស សម្រាប់ឆ្នាំ២០១៤ខាងមុខ។
ឆ្នាំ២០១៤ ​បារាំង​រក​ចំណូល​បាន​ ជាង​៦ពាន់​លាន​អ៊ឺរ៉ូ​ដូចម្ដេច?
ក្រដាសប្រាក់ ១០០អ៊ឺរ៉ូ។ (រូបថតឯកសារ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី០១ មិនា ២០១៣
  • កែប្រែចុងក្រោយ: March 02, 2013
  • ប្រធានបទ: ថវិកាជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមានអីទាន់កំណត់អោយច្បាស់លាស់នៅឡើយ តែ៦ពាន់លាននៃចំណូល ដែលលើកឡើងដោយ ជេរ៉ូម កាហ៊យស៊ាក (Jérôme Cahuzac) តាំងពីដើមសប្ដាហ៍នេះមក បានពន្យល់ថា នឹងមិនប៉ះពាល់ទៅលើពន្ធដារ ដែលប្រជាពលរដ្ឋបារាំង មានកតព្វកិច្ចត្រូវបង់ចូលរដ្ឋ ជាប្រចាំនោះទេ។ នេះបើទោះជាមាន ការបញ្ជាក់ពីសារសំខាន់ ក្នុងការកាត់បន្ថយចំណាយ​សារធារណៈ របស់ប្រទេស នោះក៏ដោយ។ សេចក្ដីប្រកាសព័ត៌មានចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង ក៏បាន​និយាយច្បាស់ពីបញ្ហានេះដែរ។ ដូច្នេះបណ្ដាជន នៅក្នុងប្រទេសបារាំង ឬបារាំងនៅឯបរទេស ដែលជាប់កតព្វកិច្ចបង់ពន្ធ ចង់ដឹងថា តើតួលេខនៃចំណូលនេះ នឹងកើតមានយ៉ាងដូចម្ដេច?

នៅក្នុងការបកស្រាយពន្យល់មួយចំនួន អោយដឹងថា នឹងមានការលប់ចោល នូវគោលនយោបាបង់ពន្ធពាក់កណ្ដាល របស់​ក្រុមនិស្សិតរស់នៅ ក្នុងប្រទេសបារាំង (អោយមកបង់ទាំងស្រុងវិញ) តែដំណឹងនេះត្រូវបានច្រានចោលដោយ ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ បន្ទាប់មកនឹងមានយកពន្ធលើ ប្រាក់ជំនួយសង្គម សម្រាប់គ្រួសារ តម្លៃអាករបន្ថែម (TVA) និងជា​ពិសេសពន្ធដារ ឬពន្ធអាកររបស់ក្រុមហ៊ុនឯកជនបារាំងនានា ដែលគេគិតថា នឹងជួយជម្រុញអោយមានកំណើន នៃការរក​ចំណូលចូល ក្នុងថវិការរបស់រដ្ឋនេះ។ មួយវិញទៀត គេត្រូវគិតទៅដល់ដូចគ្នា ពីចំណូល នៃបណ្ដាសេវាកម្មនានារបស់រដ្ឋ ដែលបានកំណត់អោយយកប្រាក់នោះជាដើម។

ដូច្នេះ នៅឆ្នាំ២០១៤ខាងមុខ ទឹកប្រាក់ដែលចូលក្នុងហោប៉ៅរបស់រដ្ឋ នឹងមានចំនួនដល់ទៅ១០ពាន់លាន និង២,៥ពាន់​លាន​ទៀត នៅលើការសន្សំសំចៃ នៃប្រាក់ដែលស្ថិតក្នុងការធានារ៉ាប់រងសង្គម។ តែនយោបាយនៃការប្រាក់ឧបត្ថម សម្រាប់​គ្រួសារ ក្រុមហ៊ុនសហគ្រាសឯកជន និងការប្រកួតប្រជែងនៃស្ថាប័នមួយចំនួនទៀត នឹងត្រូវរដ្ឋាភិបាល សើរើត្រួត​ពិនិត្យ​ឡើងវិញ។ ហើយប្រាក់ដែលរកបានទាំងនេះ កើតចេញពីការសន្សំសំចៃ នៃគម្រោងថវិការបស់រដ្ឋ ដែលបានចំណាយ​ក្នុង​ពេលកន្លងមក ដោយសង្ឃឹមថា នឹងមិនប៉ះពាល់ទៅដល់ការតម្លើងពន្ធដារ នៃប្រជាជនបារាំងនោះទេ។

ទាក់ទងនឹង«តម្លៃអាករបន្ថែម» អ្នកតំណាងរាស្ត្រ​មួយចំនួន មកពីគណក្សសង្គមនិយម ដែលកាន់អំណាចសព្វថ្ងៃ បាន​ស្នើ​សុំអោយមានតម្លើងដល់ ២០,៥% លើតួលេខដែលមានសព្វថ្ងៃ ១៩,៦%។ មួយវិញទៀត សហគ្រាសឯកជននៅក្នុង​ប្រទេសបារាំង នឹងត្រូវបង់ពន្ធខ្ពស់ជាងមុន ទៅលើការបង់ថ្លៃធានារ៉ាប់រង អាករនៃពន្ធដារអាជីប របស់សហគ្រាស។ ផ្ទុយ​មកវិញ គេនៅមិនទាន់ឃើញ រដ្ឋាភិបាលនឹងចាត់វិធានការ សម្រាប់ធានាអោយប្រជាជនបារាំង បង្កើនការចំណាយ​នោះ​នៅឡើយ។ ការបង្កើន​ការចំណាយ នឹងបង្កើនការផលិត ហើយវានឹងធ្វើអោយ សេដ្ឋកិច្ចរបស់ប្រទេស មានសុខភាពល្អ។

តែទោះបីជាយ៉ាងណា ក៏គេចាត់ទុកថា ជាវិធានការដ៏វិជ្ជមានមួយ ដែលរដ្ឋាភិបាលអាយុ៩ខែមួយនេះ មិនបានគិតទៅដល់​ការតម្លើងពន្ធដារ ដែលនឹងអាចសង្កត់ករអោយប្រជាជនបារាំង លានអណ្ដាតកាន់តែខ្លាំង នៅក្នុងដំណាក់កាល នៃវិបត្តិ​សេដ្ឋកិច្ចក្នុងពិភពលោកសព្វថ្ងៃ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...