កម្ពុជា​ប្រយុទ្ធ ប្រឆាំង​​នឹង​​ជម្ងឺ​​ផ្ដាសាយ​​​បក្សី

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានកំណត់សារាចរ​នេះឡើង ដើម្បីជម្រុញភ្នាក់ងារនគរបាល និងនាយកដ្ឋានកសិកម្ម និងសុខភាពសត្វ អោយចាត់វិធានការ ខណៈពេលដែលរាជាណាចក្រ បានរងនូវការរីករាលដាល គួរអោយកត់សម្គាល់ ពីជម្ងឺដ៏ប្រល័យ តាំងពីវាបានកើតដំបូងនៅឆ្នាំ២០០៣ ជាទូទៅក្នុងពិភពលោក។ ក្នុងប្រទេសកម្ពុជា ករណីជម្ងឺនេះ ត្រូវបានគេរកឃើញមាន៣០ករណី ហើយពីក្នុងចំណោមនេះ​២៧នាក់បានស្លាប់បាត់បង់ជីវិត។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: March 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាភិបាលកម្ពុជា បានបញ្ជាអោយចាត់វិធានការថ្មីៗ ជាច្រើន ដើម្បីប្រឆាំងនឹងការកម្រើកឡើងវិញ នៃជម្ងឺផ្ដាសាយបក្សី ក្នុងនោះមានបំបាត់មេរោគ នៅតាមទីកន្លែងចិញ្ចឹមសត្វ និងនៅទីផ្សារ។ នៅក្នុងតួលេខជាផ្លូវការ តាំងពីដើមឆ្នាំមក ជម្ងឺនេះ បានសម្លាប់មនុស្ស ៨នាក់រួចមកហើយ។

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានកំណត់សារាចរ​នេះឡើង ដើម្បីជម្រុញភ្នាក់ងារនគរបាល និងនាយកដ្ឋាន​កសិកម្ម និងសុខភាពសត្វ អោយចាត់វិធានការ ខណៈពេលដែលរាជាណាចក្រ បានរងនូវការរីករាលដាល គួរអោយ​កត់​សម្គាល់ ពីជម្ងឺដ៏ប្រល័យ តាំងពីវាបានកើតដំបូងនៅឆ្នាំ២០០៣ ជាទូទៅក្នុងពិភពលោក។ ក្នុងប្រទេសកម្ពុជា ជម្ងឺនេះ ត្រូវ​បានគេរកឃើញមានកើត ចំនួន៣០ករណី ហើយពីក្នុងចំណោមនេះ​២៧នាក់បានស្លាប់បាត់បង់ជីវិត។

«ទោះជាមានវិធានការការពារ ដោយស្ថាប័នជំនាញពាក់ព័ន្ធក៏ដោយ ក៏ការចម្លងជម្ងឺនេះ និងចំនួនជនរងគ្រោះដល់ជីវិត បានកើនឡើងដល់កម្រិតមួយ គួរអោយព្រួយបារម្ភ» ជាការបញ្ជាក់ នៅក្នុងសារាចរ​លេខ ០២ ស.រ. ចុះ​ថ្ងៃទី ០១ ខែមីនា។ សារាចរ​នោះ បានកំណត់អោយលាងសម្អាត ឬបំបាត់មេរោគជាកំហិត នូវទីកន្លែងចិញ្ចឹមសត្វស្លាប ឬទីផ្សារណាក៏ដោយ ដែលមានទទួលនូវករណីនេះ។ បទបញ្ជាក៏និយាយអោយប្រុងប្រយ័ត្នផងដែរ ទៅលើយានយន្ដទាំងឡាយ ជាពិសេស​យានយន្ដដែលដឹកសត្វស្លាប។

បុគ្គលិកពេទ្យ ឬមន្ត្រីសុខភាពទាំងឡាយ ត្រូវពន្យល់ប្រជាជន ពីសារសំខាន់ ក្នុងការលាងដៃអោយបានញឹកញាប់ ការ​ដាក់កុមារ អោយឆ្ងាយពីសត្វស្លាប និងជៀសវាងការបរិភោគសត្វដែលឆ្លងជម្ងឺ។

ក្នុងសប្ដាហ៍នេះ អង្គការសុខភាពពិភពលោក (OMS) បានជឿជាក់ថា ស្ថានភាពនៃការរីករាលដាល ក្នុងប្រទេសកម្ពុជា នៅ​អាចគ្រប់គ្រងបាននៅឡើយ។ នៅក្នុងពេលបច្ចុប្បន្ន ជម្ងឺនេះ ត្រូវបានគេរកឃើញថា បានចម្លងពីសត្វស្លាប មកមនុស្ស​តែ​ប៉ុណ្ណោះ។ តែអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ បង្ហាញការព្រួយបារម្ភថា បើវាអាចចម្លងពីមនុស្សទៅមនុស្ស នៅ​ពេលនោះ នឹងបើកយុគ​សម័យ​នៃ​«ជម្ងឺឆ្លងយ៉ាងសាហាវមួយ»៕

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ០១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...