ស្រវឹងស្រា បើកបុកបង្កាន់ដៃគល់ស្ពាន ខ្ទេចឡានទាំងយប់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៤ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 25, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីគ្រោះថ្នាក់ចេរាចរណ៍នេះ មិនមានអ្នកណាម្នាក់រងរបួសទេ ដោយសាររថយន្តខាងលើ បានបង្កគ្រោះថ្នាក់តែម្នាក់ឯង ហើយក៏រងការខូចខាត តែម្នាក់ឯងដែរ។ បុរសម្ចាស់រថយន្ត មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ នៅពេលកើតហេតុ ហើយអ្នកបើកបររូបនោះ ថែមទាំងមិនចង់ឆ្លើយឆ្លង ជាមួយអ្នកសារព័ត៌មានទៀត។
ដោយឡែក សាក្សីនៅនឹងកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ថា រថយន្តដែលរងការខូចខាត ស្ទើរទាំងស្រុងនោះ ម៉ាកកាម៉ារីកូទ សេរី២០១១ ពណ៍ ស ស្លាកលេខ ភព២-ឆ២១២២។ សាកក្សីបានបញ្ជាក់បន្ថែមថា រថយន្តខាងលើ បើកបរលឿនដូចហោះ តាមបណ្តោយផ្លូវ ២៧១ លុះមកដល់កន្លែងកើតហេតុ ជិតគល់ស្ពានស្ទឹងមានជ័យ បានរេចង្កួត ទៅបុកជាមួយបង្កាន់ដៃ ស្ពានពេញទំហឹង ដូចយកមុខរថយន្ដ ទៅជល់ជាមួយនឹងជញ្ជាំងភ្នំដូច្នេះ។
ករណីបង្កឡើង ដោយម្ចាស់យានយន្ដខ្លូនឯងនេះ ត្រូវបាននគរបាលចរចរាចរណ៍ ដែលចុះអន្តរាគមន៍នៅទីនោះ ប្រាប់ឲ្យដឹងថា បានកើតឡើង កាលពីវេលា ម៉ោង១២ និង ៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០១៥នេះ។ កម្លាំងនគរបាលម្នាក់ បានថ្លែងឲ្យដឹងថា តាមការត្រួតពិនិត្យជាតិអាល់កុល នៅក្នុងខ្លួនអ្នកបើកបរ បានឲ្យដឹងថា បុរសម្ចាស់រថយន្ដខាងលើ មានជាតិស្រវឹងលើសកម្រិត ពីច្បាប់បានកំណត់ ធ្វើឲ្យស្រវាំងភ្នែក បើកឡានរេចង្គូត ទៅបុកបង្កាន់ដៃស្ពានបែបនេះ។
បច្ចុប្បន្នរថយន្ដ ដែលរងការខូចខាត ត្រូវបាននគរបាល សង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ រាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌ ធ្វើការស្ទួចទៅរក្សាទុក នៅចររាចរណ៍ក្រុង ដើម្បីរងចាំម្ចាស់ទៅដោះស្រាយ៕