ខ្សែបំរើបាល់ទាត់ ដែលគ្រោះថ្នាក់បំផុតនៅអ៊ឺរ៉ុប
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារាបាល់ទាត់ឆ្នើមរបស់ក្រុមបាសេឡូណា (Barcelona) កីឡាករ លីអូណែល ម៉េស៊ី (Lionel Messi) និង ខ្សែបំរើរបស់ក្រុមរៀល ម៉ាឌ្រីដ (Real Madrid) គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) មាន ឪកាសរកគ្រាប់បានច្រើន ស្ទើតែគ្រប់ការប្រកួតទាំងអស់ ធ្វើឲ្យយើងភ្លេចយកចិត្តទុកដាក់ដល់ កីឡាករដទៃៗទៀត នៅក្នុងក្រុមនោះ។
កីឡាករ ចន ម៉ាតា ខ្សែរបំរើរបស់ក្រុមឆែលស៊ី គ្រោះថ្នាក់ជាងគេនៅអង់គ្លេស។
ម៉េស៊ី បានរកគ្រាប់បាល់បញ្ចូលទីបាន ៤៨គ្រាប់រួចហើយក្នុងរដូវកាលនេះ ចំណែកឯ រ៉ូណាល់ដូ មានការយឺតយ៉ាវបន្តិច ដោយគាត់រកបានត្រឹមតែ ៣៧គ្រាប់ប៉ុណ្ណោះ។
ពួកគេទាំង២នាក់ កំពុងនាំមុខ ខ្សែបំរើដទៃៗទៀត ក្នុងលីកកំពូលទាំង៥របស់អ៊ឺរ៉ុប។ ហើយគេ លេងបានយ៉ាងល្អ ហួសពីការស្រមើស្រម៉ៃ នឹងបានបំបែកប្រវត្តិសាស្រ្ត របស់កីឡាករឆ្នើម ចាស់ៗ ដែលមានជាច្រើនជំនាន់មកហើយ។ ការរកគ្រាប់បាល់ក្នុងការប្រកួត មិនម៉ែនជាតួនាទីរបស់ខ្សែប្រយុទ្ធកណ្តាល តែម្នាក់ឯងទេ ប៉ុន្តែខ្សែបំរើទាំងអស់ក៏មិនត្រូវខ្វះ សមត្ថភាពក្នុងការរកគ្រាប់បាល់បញ្ចូលទីនេះដែរ។
ទោះបីជាយ៉ាងណា ការបញ្ជូនបាល់ឲ្យស៊ុត វាជារឿងមួយផ្សេង ដែលគ្រប់ខ្សែបំរើទាំងអស់ ត្រូវតែធ្វើឲ្យបានល្អ ក្នុងការជួយដល់ខ្សែប្រយុទ្ធក្នុងការរកគ្រាប់បាល់។
ចំនួនគ្រាប់បាល់ដែលបានស៊ុតចូលទី និងចំនួនគ្រាប់បាល់បញ្ជូនឲ្យខ្សែប្រយុទ្ធស៊ុត បាន បង្ហាញឲ្យឃើញពី ឥទ្ធិពលរបស់ខ្សែបំរើ ថាតើខ្សែបំរើនោះ ល្អកំរិតណា។ យើងសូមបង្ហាញ អ្នកពី ខ្សែបំរើ ដែលគ្រោះថ្នាក់បំផុតរបស់អ៊ឺរ៉ុប មានដូចជា៖
ព្រីមែលីក (Premier League)៖
១. កីឡាករ ចន ម៉ាតា (Juan Mata) របស់ក្រុមឆែលស៊ី (Chelsea) បញ្ជូនបាន៩គ្រាប់ និងទាត់បញ្ចូលទីបាន១០គ្រាប់ សរុប ១៩គ្រាប់។
២. កីឡាករ ថេអូ វ៉ាលខត (Theo Walcott) របស់ក្រុមអាសិនល (Arsenal) បញ្ជូនបាន៨គ្រាប់ និងទាត់បញ្ចូលទីបាន១១គ្រាប់ សរុប ១៩គ្រាប់។
៣. កីឡាករ លូកាស ផូដូស្គី (Lukas Podolski) របស់ក្រុមអាសិនល បញ្ជូនបាន៩គ្រាប់ និងទាត់បញ្ចូលទីបាន៨គ្រាប់ សរុប ១៧គ្រាប់។
៤. កីឡាករ ស្ទេវ៉ិន ចឺរ៉ាដ (Steven Gerrard) របស់ក្រុមលីវើភូល (Liverpool) បញ្ជូនបាន៩គ្រាប់ និងទាត់បញ្ចូលទីបាន៧គ្រាប់ សរុប ១៦គ្រាប់។
៥. កីឡាករ សានទី កាស្សូឡា (Santi Cazorla) របស់ក្រុមអាសិនល បញ្ជូនបាន៦គ្រាប់ និងទាត់បញ្ចូលទីបាន៩គ្រាប់ សរុប ១៥គ្រាប់។
លីកកំពូលផ្សេងៗទៀតរបស់អ៊ឺរ៉ុប៖
១. កីឡាករ ហ្វ្រេនសេស ហ្វាប្រីកាស (Francesc Fabregas) របស់ក្រុមបាសេឡូណា (Barcelona) បញ្ជូនបាន៩គ្រាប់ និងទាត់បញ្ចូលទីបាន៦គ្រាប់ សរុប ១៥គ្រាប់។
២. កីឡាករ អេនដ្រេស អិនែស្តា (Andres Iniesta) របស់ក្រុមបាសេឡូណា បញ្ជូនបាន១៣គ្រាប់ និងទាត់បញ្ចូលទីបាន២គ្រាប់ សរុប ១៥គ្រាប់។
៣. កីឡាករ អូស្កា (Oscar) របស់ក្រុម វ៉ាឡាដូលីដ (Valladolid) បញ្ជូនបាន៥គ្រាប់ និងទាត់បញ្ចូលទីបាន៩គ្រាប់ សរុប ១៤គ្រាប់។
៤. កីឡាករ ម៉ារិក ហាមសិក (Marek Hamsik) របស់ក្រុមណាប៉ូលី (Napoli) បញ្ជូនបាន១១គ្រាប់ និងទាត់បញ្ចូលទីបាន៩គ្រាប់ សរុប ២០គ្រាប់។
៥. កីឡាករ អាតូរ៉ូ វីដាល (Arturo Vidal) របស់ក្រុមជូវីនទូស (Juventus) បញ្ជូនបាន៧គ្រាប់ និងទាត់បញ្ចូលទីបាន៥គ្រាប់ សរុប ១២គ្រាប់។
៦. កីឡាករ ថូម៉ាស់ មុលឡឺ (Thomas Müller) របស់ក្រុមបាយឺន ម៉ូនិជ (Bayern Munich) បញ្ជូនបាន៩គ្រាប់ និងទាត់បញ្ចូលទីបាន១១គ្រាប់ សរុប ២០គ្រាប់។
៧. កីឡាករ ស្សាបុល ហាសទី (Szabolcs Huszti) របស់ក្រុម ហេណូវើ (Hannover) បញ្ជូនបាន៨គ្រាប់ និងទាត់បញ្ចូលទីបាន៨គ្រាប់ សរុប ១៦គ្រាប់។
៨. កីឡាករ ឌីមីទ្រី ផាយ៉ិត (Dimitri Payet) របស់ក្រុមលីល (Lille) បញ្ជូនបាន១០គ្រាប់ និងទាត់បញ្ចូលទីបាន៨គ្រាប់ សរុប ១៨គ្រាប់។
៩. កីឡាករ រ៉ូម៉ាន អាឡេសសានឌ្រីនី (Roman Alessandrini) របស់ក្រុម រ៉ិនណេស (Rennes) បញ្ជូនបាន៦គ្រាប់ និងទាត់បញ្ចូលទីបាន១០គ្រាប់ សរុប ១៦គ្រាប់៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ Givemefootball
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ