តើស្រ្តី ចង់បាន«បុរស»បែបណា? វិធីសាស្ត្រ និងការណែនាំ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសជាច្រើន ចង់ដឹងថា តើអ្វីដែលស្រ្តីចង់បាន។ អានអត្ថបទនេះហើយ វានឹងធ្វើឲ្យអ្នកយល់ ដឹងបន្ថែមពីចំណុចទាំងនេះ។
មុននឹងទៅដល់ទំនាក់ទំនងមួយល្អូកល្អឺនបាន បុរសត្រូវធ្វើអ្វីខ្លះ?
វិធីសាស្ត្រទាំង១១៖
១. ផ្តល់ការយកចិត្តទុកដាក់៖ បើអ្នកយកចិត្តទុកដាក់ទៅលើនាង នាងនឹងចាប់ផ្តើមចូលចិត្ត អ្នក។
២. ត្រូវមានអនាម័យ៖ បើអ្នកធ្វើអ្វីៗ គ្មានសណ្តាប់ធ្នាប់ ហើយមានភាពរញ៉េរញ៉ៃ អ្នកគួរតែចេះរៀបចំ ហើយកុំឲ្យមានក្លិន អាក្រក់។ ស្រ្តីមិនចូលចិត្តបុរសណា ដែលមានក្លិនមិនល្អ ហើយចង់ ចែចង់នាងនោះទេ។
៣. ថែរក្សារខ្លួនរបស់អ្នក៖ បើអ្នកគិតថា វាសមរម្យហើយ វាគ្មានបញ្ហាអ្វីទេ។ ប៉ុន្តែកុំឧស្សាហ៏ ស្បេតសក់ ឬក៏ឆ្លុះកញ្ចក់ ញឹកញាប់ពេក ព្រោះស្ត្រីភាគច្រើន មិនចូលចិត្តដូច្នោះទេ។
៤. ចេះលេងកីឡា៖ ស្រ្តីភាគច្រើនចូលចិត្តអ្នកកីឡា ប្រភេទកីឡាដូចជា បាល់ទាត់ ចំបាប់ ឬកីឡាផ្សេងៗទៀត។ ដូច្នេះបើ អ្នកមានសមត្ថភាពលេងកីឡាបានល្អនោះ នាងនឹងចូលចិត្ត អ្នក។
៥. ត្រូវមានភាពវ័យឆ្លាតបន្តិចបន្តួច៖ អ្នកគួរតែរៀន យ៉ាងហោចណាស់ក៏ត្រូវរៀនដល់កំរិត បរិញ្ញាបត្រដែរ។ ស្ត្រីចូលចិត្ត បុរសដែលឆ្លាត ប៉ុន្តែអ្នកមិនចាំបាច់ ឆ្លាតលើសគេពេកទេ គ្រាន់ តែមានការសិក្សាបានសមរម្យ និងមានការងារត្រឹមត្រូវ។
៦. ប៉ះពាល់៖ ស្ត្រីខ្លះចូលចិត្តឲ្យគេប៉ះ។ អ្នកអាចសាកល្បងប៉ះដៃនាង បើនាងរុញដៃអ្នកចេញ កុំធ្វើទៀត។ ប៉ុន្តែបើនាងនៅ ស្ងៀម ហើយចាប់ដៃអ្នកវិញ មានន័យថា នាងចូលចិត្តដូចនោះ។
៧. ត្រូវធ្វើខ្លួនឲ្យស្អាត៖ ស្ត្រីភាគច្រើន មិនចូលចិត្តបុរសដែលមានរូបរាង្គអាក្រក់ទេ។ អ្នកត្រូវ ធ្វើខ្លួនឲ្យសមរម្យ តែក៏មិនត្រូវឆើតឆាយពេកដែរ។
៨. ត្រូវចេះទំនាក់ទំនង ឬសន្ទនាឲ្យបានច្រើន៖ ស្រ្តីភាគច្រើនចូលចិត្ត បុរសណាដែលចេះ និយាយ «សួស្តី!» ឬចេះសួរសុខទុក្ខដូចជា «តើអ្នកសុខសប្បាយទេ?» ។ ស្រ្តីខ្លះទៀតចូល ចិត្ត ឲ្យបុរសផ្តល់តំលៃទៅលើជំរើសរបស់គេ ដូច្ឆេះអ្នកត្រូវចេះសួរនាំ ពីជំរើសរបស់នាង ទៅលើអ្វីៗ។
៩. ត្រូវមានជំនឿចិត្ត ប៉ុន្តែកុំវាយឬក៖ ស្រ្តីស្អប់បុរសណា «វាយឬក» ឬ «អួតអាង»ណាស់ បើទោះ បីជាពួកគេល្អប៉ុណ្ណាក៏ដោយ។
១០. ចេះកំប្លែងលេង៖ ស្រ្តីចូលចិត្ត បុរសណាដែលចេះកំប្លែង តែក៏មិនត្រូវនិយាយច្រើន រហូត ដល់នាងគិតថា គួរឲ្យរំខានដែរ។
១១. កុំប្រញាប់ពេក៖ អ្នកមិនត្រូវធ្វើអ្វី ដែល«មិនសមរម្យ»ទៅលើនាង ព្រោះអាចឲ្យនាងគិតថា អ្នកចាត់ទុកនាងជាស្រីមិនល្អ។ ដំបូងគួរតែ ជាលក្ខណះមិត្តភក្តិ គឺមានភាពសមរម្យ។
ចំណុចត្រូវចងចាំ៖
១. គ្រប់ស្រីៗ ទាំងអស់ គឺមានភាពខុសគ្នា ដូច្នេះកុំធ្វើតាមលំនាំទាំងអស់នេះ ទាំងស្រុង។
២. ដំបូងត្រូវស្គាល់នាងសិន មុខនឹងអ្នកធ្វើតាមលំនាំនេះ។
៣. ត្រូវប្រើប្រាស់កាយវិការ លក្ខណះធម្មជាតិរបស់អ្នក ជាមួយនាង។
បំរាម៖
១. បើមើលទៅ នាងហាក់ដូចជាមិនចូលចិត្ត ការយកចិត្តទុកដាក់របស់អ្នកដែលបានផ្តល់ឲ្យ នាងទេ អ្នកត្រូវតែឈប់។ ហើយវារឹតតែល្អ បើអ្នកអាចសុំអភ័យទោសពីនាង។
២. កុំធ្វើខ្លួនជាអ្នកឆ្លាត ហើយបង្ហាញពីចំណុចខុស របស់នាងគ្រប់ពេល។
៣. កុំព្យាយាមផ្លាស់ប្តូរអ្វីៗ ដែលអ្នកមានសំរាប់ស្រីម្នាក់ នៅមានស្រីដទៃទៀតដែលត្រូវការ អ្នក។
៤. កុំឲ្យមិត្តភក្តិរបស់អ្នក និយាយទៅកាន់ស្រីដែលអ្នកចូលចិត្តញឹកញាប់ពេក។
៥. អ្នកត្រូវតែដឹងថា នាងជាស្រីប្រភេទណា។ បើអ្នកមិនទាន់ស្គាល់នាងច្បាស់ទេ គួរតែព្យាយាមស្គាល់នាង លក្ខណះជាមិត្តភក្តិសិន មុនពេលចូលដល់ដំណាក់កាលផ្សេងទៀត។
អ្វីៗដែលអ្នកនឹងត្រូវការ៖
១. ត្រូវមានភាពជឿជាក់
២. ត្រូវមានអាកប្បកិរិយាល្អ (វិជ្ជមាន)
៣. ការញញឹម ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ Wikihow
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ