ល្វីស ស្វារែស​បញ្ចូល​ទី​បាន​២​គ្រាប់ ខណះ​លីវើភូល​ធ្លាក់​ចេញ​ពី​អ៊ឺរ៉ូផាលីក

តារាឆ្នើមរបស់អ៊ុយរ៉ាហ្កាយ ទាត់បាល់ពិន័យ (free kicks) ២គ្រាប់បញ្ចូលទីបានយ៉ាងល្អ រួមទាំងការស៊ុតរបស់កីឡាករ​មិត្ត​រួមក្រុម ចូ អាឡិន (Joe Allen) មួយគ្រាប់ទៀត ប៉ុន្តែនៅតែមិន អាចជួយឲ្យក្រុមហង្សក្រហមមួយនេះ បន្តដំណើរក្នុងពាន​រង្វាន់របស់អ៊ឺរ៉ុបទៀតបាន។ កីឡាករ ហ៊ុគ (Hulk) របស់ក្រុមហ្សីនីត បានរកគ្រាប់បាល់បញ្ចូលទីនាំមុខ នៅនាទី១៩ បន្ទាប់ពីមានការភ្លាត់ ពីកីឡាករ ចេមី ខារ៉ាកឺ (Jamie Carragher) ខ្សែការពារកណ្តាលរបស់ក្រុម លីវើភូល។ កីឡាករជំរើសជាតិអ៊ុយរ៉ាហ្កាយ និងកីឡាករ ចូ អាឡិន រកគ្រាប់បាល់បាន ២គ្រាប់ នៅវគ្គទី១ ធ្វើឲ្យលីវើភូលមានសង្ឃឹមឡើងវិញ ក្នុងការរកគ្រាប់បន្តទៀតនៅវគ្គទី២។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករ ល្វីស ស្វារែស (Luis Suarez) រកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមលីវើភូល (Liverpool) បាន ២គ្រាប់ ដោយយក​ឈ្នះ​ក្រុម ហ្សីនីត ស៊ាំង ផិតថឺស្បឺក (Zenit St Petersburg) ក្នុងលទ្ធផល ៣-១ ប៉ុន្តែលីវើភូល ត្រូវធ្លាក់ចេញពីការប្រកួត​យូរ៉ូផាលីក (Europa League) ដោយសារចាញ់ គ្រាប់បញ្ចូលទីក្រៅទឹកដី។


កីឡាករ ល្វីស ស្វារែស នៃក្រុមបាល់ទាត់លីវើភូល របស់ប្រទេសអង់គ្លេស។

តារាឆ្នើមរបស់អ៊ុយរ៉ាហ្កាយ ទាត់បាល់ពិន័យ (free kicks) ២គ្រាប់បញ្ចូលទីបានយ៉ាងល្អ រួមទាំងការស៊ុតរបស់កីឡាករ​មិត្ត​រួមក្រុម ចូ អាឡិន (Joe Allen) មួយគ្រាប់ទៀត ប៉ុន្តែនៅតែមិន អាចជួយឲ្យក្រុមហង្សក្រហមមួយនេះ បន្តដំណើរក្នុងពាន​រង្វាន់របស់អ៊ឺរ៉ុបទៀតបាន។

កីឡាករ ហ៊ុគ (Hulk) របស់ក្រុមហ្សីនីត បានរកគ្រាប់បាល់បញ្ចូលទីនាំមុខ នៅនាទី១៩ បន្ទាប់ពីមានការភ្លាត់ ពីកីឡាករ ចេមី ខារ៉ាកឺ (Jamie Carragher) ខ្សែការពារកណ្តាលរបស់ក្រុម លីវើភូល។ កីឡាករជំរើសជាតិអ៊ុយរ៉ាហ្កាយ និងកីឡាករ ចូ អាឡិន រកគ្រាប់បាល់បាន ២គ្រាប់ នៅវគ្គទី១ ធ្វើឲ្យលីវើភូលមានសង្ឃឹមឡើងវិញ ក្នុងការរកគ្រាប់បន្តទៀតនៅវគ្គទី២។

ក្រុមលីវើភូល បានអវត្តមានកីឡាករ ដានីញែល ស្ទឺរិជ (Daniel Sturridge) និងកីឡាករ ភីលីប ខូតធីញ៉ូ (Phillipe Coutinho) ខណះដែលកីឡាករ ដានីញែល អាកឺ (Daniel Agger) ត្រូវធ្វើការ ជំនួសដោយកីឡាករ ម៉ាទីន ស្ក្រិថែល (Martin Skrtel) ឲ្យចាប់ដៃគូរជាមួយកីឡាករ ខារ៉ាកឺ ដែលធ្វើការប្រកួតគម្រប់លើកទី ១៥០លើក ក្នុងការប្រកួតពានរង្វាន់អ៊ឺរ៉ុបរបស់គាត់។

ក្រុមអ្នកគាំទ្ររបស់ក្រុមលីវើភូល បានបន្លឺសំលេងយ៉ាងខ្លាំង នៅពេលដែលឃើញក្រុមរបស់ ពួកគេ លេងបានយ៉ាងល្អ ដោយគ្រប់គ្រងបាល់ និងដាក់សម្ពាតយ៉ាងខ្លាំងដល់ក្រុមហ្សីនីត។ ពួកគេសង្ឃឹមថាលីវើភូល នឹងយកឈ្នះ ដោយមានគ្រាប់​បាល់ច្រើន ដូចជាការយកឈ្នះក្រុម ស្វានស៊ី ស៊ីធី (Swansea City) ៥-០ កាលពីថ្ងៃអាទិត្យ។

ប៉ុន្តែនៅនាទី ទី១៩ សំលេងអ្នកគាំទ្រទាំងនោះ ក៏បានស្ងាត់ទៅវិញ ដោយសារតែកំហុសរបស់ កីឡាករ ខារ៉ាកឺ ដែលគាត់​ទាត់បាល់ទៅឲ្យអ្នកចាំទីមិនបានល្អ ធ្វើឲ្យកីឡាករហ៊ុគ ខ្សែប្រយុទ្ធ របស់ក្រុមហ្សីនីត ដណ្តើមបាល់បាន ហើយក៏ស៊ុត​បញ្ចូលទីបានសម្រេច។ គ្រាប់បាល់របស់ ហ៊ុគ មួយគ្រាប់នេះ មានន័យថាក្រុមលីវើភូលចាំបាច់ត្រូវរកគ្រាប់បាល់ឲ្យបាន ៤គ្រាប់ទើប អាចទៅវគ្គបន្តទៀតបាន។

ខ្សែប្រយុទ្ធលេខ៧ របស់ក្រុមលីវើភូល បានស៊ុតបាល់ពិន័យចូលទីគ្រាប់ទី១ ឲ្យលីវើភូល នៅ នាទី២៨ និងនៅជិតចប់វគ្គទី១ កីឡាករ ចូ អាឡិន រកបានមួយគ្រាប់ទៀត។ ក្រុមហ្សីនីតមាន អារម្មណ៏ធូស្រាលឡើងវិញ បន្ទាប់ពីអាជ្ញាកណ្តាល បាន​បដិសេធមិនឲ្យបាល់ពិន័យ ប៉េណាល់ទី ទៅកាន់ក្រុមលីវើភូល ដោយសារកីឡាករខ្សែការពារក្រុមហ្សីនីត យកដៃប៉ះបាល់ ក្នុងតំបន់គ្រោះថ្នាក់។

កីឡាករស្វារែស មិនបោះបង់ក្តីសង្ឃឹមទេ គាត់បានរកគ្រាប់បាល់ទី៣ សំរាប់ក្រុមបន្តទៀត ក្នុងនាទី៥៨ ដែលជាការទាត់​បាល់ពិន័យចំងាយឆ្ងាយ ២៥យ៉ាដ ចូលទៅជ្រុងខាងលើនៃ សំណាញ់ទីបានសម្រេច។

ពិតជាមិនគួរឲ្យជឿ កីឡាករវ័យ ២៦ឆ្នាំរូបនេះ ជិតនឹងរកគ្រាប់បាល់ទី៤ និងជាគ្រាប់បាល់ទី៣ សំរាប់គាត់បានហើយ ដោយការស៊ុតបាល់ពិន័យមួយទៀត នៅ១០នាទីក្រោយ ប៉ុន្តែត្រូវបាន អ្នកចាំទីក្រុមហ្សីនីត កីឡាករ ម៉ាឡាហ្វីវ (Malafeev) ទះបាល់ចេញក្រៅបាន។ ហើយអ្នកចាំទី ក្រុមហ្សីនីត បានក្លាយជាវីរបុរសម្តងទៀត បន្ទាប់ពីការសង្គ្រោះបាល់បានសម្រេច ដែលជា ការស៊ុតបាល់ វ៉ូឡេ (volley) របស់កីឡាករ ស្ទេវ៉ិន ចឺរ៉ាដ (Steven Gerrard)។

អាជ្ញាកណ្តាលក៏បានបញ្ចប់ការប្រកួត ក្រោយពេលប្រកួតពេញ ៩០នាទី បានបញ្ចប់ដោយ លទ្ធផល ៣-១។ លទ្ធផលនេះ​បានធ្វើឲ្យក្រុមអ្នកគាំទ្រ និងកីឡាកររបស់ក្រុមហ្សីនីត លោត អប់អរ សប្បាយរីករាយជាទីបំផុត។ រីឯអ្នកគាំទ្រ ខាងក្រុម​លីវើភូលបានត្រឹមតែខកចិត្ត យកដៃ ខ្ទប់មុខ បង្ហូរទឹកភ្នែកតែប៉ុណ្ណោះ ជាពិសេសកីឡាករក្នុងក្រុមទាំងអស់ មានការ​សោក​ស្តាយនិងក្រៀមក្រំ ព្រោះដឹងថាក្រុមរបស់ខ្លួន ត្រូវធ្លាក់ចេញពីការប្រកួត ក្នុងពានរង្វាន់អ៊ឺរ៉ុបមួយ នេះ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ Goal.com
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...