បាឡូតេលី ប្រាប់​ក្រុម​ម៉ែនឆេស្ទើ ស៊ីធី ថា​កុំ​បណ្តេញ​លោក​រ៉ូបឺតូ

អតីតខ្សែប្រយុទ្ធក្នុងទឹកដី អេទីហេដ (Etihad) បានប្រាប់ ក្នុងប្រទេសអ៊ីតាលីថា «គ្មានអ្នកណា ល្អជាងអ្នកចាត់រូបនេះទេ សំរាប់ក្រុមស៊ីធី ហើយអ្វីដែលសំខាន់បំផុតនោះគឺ កីឡាករទាំងអស់ ចូលចិត្តគាត់»។ គួររំឮកថា សំពាធកាន់តែកើតមានឡើង ចំពោះគ្រូបង្វឹកក្រុមស៊ីធី លោក ម៉ែនស៊ីនី បន្ទាប់ពី ក្រុមបានធ្លាក់ចេញពី​ការប្រកួត​ឆែមពានលីក (Champions League) និងមិនអាចការពារដំណែង ជើងឯកក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) បាន។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករ ម៉ារីអូ បាឡូតេលី (Mario Balotelli) បានប្រាប់ដល់ម្ចាស់ក្លឹប ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ថាកុំបណ្តេញ​លោក រ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini) ចេញ។


កីឡាករ ម៉ារីអូ បាឡូតេលី របស់ក្លឹបបាល់ទាត់អង់គ្លេស ម៉ែនឆេស្ទើ ស៊ីធី។

អតីតខ្សែប្រយុទ្ធក្នុងទឹកដី អេទីហេដ (Etihad) បានប្រាប់ ក្នុងប្រទេសអ៊ីតាលីថា «គ្មានអ្នកណា ល្អជាងអ្នកចាត់រូបនេះទេ សំរាប់ក្រុមស៊ីធី ហើយអ្វីដែលសំខាន់បំផុតនោះគឺ កីឡាករទាំងអស់ ចូលចិត្តគាត់»។

គួររំឮកថា សំពាធកាន់តែកើតមានឡើង ចំពោះគ្រូបង្វឹកក្រុមស៊ីធី លោក ម៉ែនស៊ីនី បន្ទាប់ពី ក្រុមបានធ្លាក់ចេញពី​ការប្រកួត​ឆែមពានលីក (Champions League) និងមិនអាចការពារដំណែង ជើងឯកក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) បាន។

កីឡាករបាឡូតេលី បានបន្ថែមថា «បើអ្នកសួរដល់កីឡាករទាំងអស់ថា តើពួកគេចង់បានអ្នក ណាមកដឹកនាំ​ក្នុងរដូវកាល​ក្រោយ នោះពួកគេប្រកដជានិយាយថា លោករ៉ូបឺតូ។ គាត់មិនត្រឹម តែជាគ្រូបង្វឹកទេ ហើយក៏ជាមិត្តភកិ្តរបស់ពួកគេដែរ»។

កីឡាករ វ័យ២២ឆ្នាំ បាឡូតេលី បានចាកចេញពីក្រុមស៊ីធី ទៅចូលរួមជាមួយក្រុមយក្សរបស់ អ៊ីតាលី អេស៊ី មីឡាន (AC Milan) ក្នុងតំលៃខ្លួន ១៩លានផោន កាលពីខែមុន។ ប៉ុន្តែគាត់ជឿថា លោក ម៉ែនស៊ីនី នឹងមានពេលវេលាយូរអង្វែងទៀត ក្នុងការដឹកនាំក្រុមស៊ីធី ដែលមានម្ចាស់ ក្លឹប លោកមហាសេដ្ឋី ស្សេក ម៉ែនសឺ (Sheikh Mansour)។

ខ្សែប្រយុទ្ធអន្តរជាតិរបស់ប្រទេសអ៊ីតាលីរូបនេះ បានបន្តថា «ចូរក្រឡេកមើល ភាពជោគជ័យ ដែលលោក រ៉ូបឺតូ ធ្លាប់បាន​សាងដូចជា ពានរង្វាន់អេហ្វអេខាប់ (FA Cup) និងទទួលបានជើង ឯកព្រីមែលីកជាលើកដំបូង ក្នុងរយះពេល៤០ឆ្នាំ​របស់​ក្លឹប។ សូម្បីលោក អាឡិច ហ្វឺកឺសិន (Alex Ferguson) គ្រូបង្វឹករបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ក៏មិនអាចឈ្នះ ពានរង្វាន់រាល់ឆ្នាំដែរ ប៉ុន្តែផ្ទុយមកវិញ រ៉ូបឺតូ តែងតែត្រឡបមកវិញ ជានិច្ចជាកាល៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ The Sun
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...