បាល់ទាត់​អង់គ្លេស៖ លីវើភូល ទិញ​បាន​ខ្សែ​ការពារ​ក្រុម​ម៉ែនស៊ីធី

ក្រុមហង្សក្រហមលីវើភូល (Liverpool) បានប្រកាសជាផ្លូវការកាលពីថ្ងៃអង្គារ៏ម្សិលមិញថា ពួកគេបានយល់ព្រមនាំយក​ខ្សែ​ការពារអន្តរជាតិជនជាតិអ៊ីវ័រ ខូឡូ តូរ៉េ (Kolo Toure) បានសម្រេចហើយ ខណៈដែលកិច្ចសន្យារបស់កីឡាកររូបនេះ ជាមួយ​នឹងក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) នឹងបញ្ចប់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣នេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហង្សក្រហមលីវើភូល (Liverpool) បានប្រកាសជាផ្លូវការកាលពីថ្ងៃអង្គារ៏ម្សិលមិញថា ពួកគេបានយល់ព្រមនាំយក​ខ្សែ​ការពារអន្តរជាតិជនជាតិអ៊ីវ័រ ខូឡូ តូរ៉េ (Kolo Toure) បានសម្រេចហើយ ខណៈដែលកិច្ចសន្យារបស់កីឡាកររូបនេះ ជាមួយ​នឹងក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) នឹងបញ្ចប់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣នេះ។


ខ្សែការពារអន្តរជាតិជនជាតិអ៊ីវ័រ ខូឡូ តូរ៉េ។

សេចក្តីថ្លែងការណ៏ក្រុមលីវើភូល បានថ្លែងថា «ថ្ងៃនេះក្រុមបាល់ទាត់លីវើភូល សូមប្រកាសជាផ្លូវការថា ក្លឹបបានយល់ព្រម​នាំយកកីឡាករខូឡូ តូរ៉េ ពីក្រុមម៉ែនស៊ីធី ដោយឥតគិតថ្លៃ ហើយគាត់នឹងមកចូលរួមជាមួយក្រុមនៅថ្ងៃទី០១ ខែមិថុនា នា​ពេលខាងមុខ។»

កីឡាករវ័យ៣២ឆ្នាំ បានផ្ទេរពីក្រុមកាំភ្លើងធំអាសិណល (Arsenal) ទៅចូលរួមក្រុមមេឃខៀវ ម៉ែនស៊ីធី ក្នុងតម្លៃប្រមាណ ២៤.១លានដុល្លា (១៨.៧លានអ៊ឺរ៉ូ) កាលពីឆ្នាំ២០០៩ ហើយក៏ដូចជាមកចូលរួមជាមួយនឹងប្អូនប្រុសរបស់គាត់ យ៉ាយ៉ា តូរ៉េ (Yaya Toure) ដែលកំពុងតែលេងឲ្យក្រុមម៉ែនស៊ីធីដែរ។

ខូឡូ តូរ៉េ ជាសមាជិកដ៏សំខាន់ម្នាក់ ហើយត្រូវបានក្រុមម៉ែនស៊ីធី តែងតាំងជាប្រធានក្រុម និងបានលេងជាជម្រើសដំបូង​ជា​ញឹកញាប់។ ប៉ុន្តែគាត់ត្រូវបានធ្លាក់ដំណែងជាជម្រើស១១នាក់ដំបូងអស់រយះពេល៦ខែ បន្ទាប់ពីបរាជ័យក្នុងការធ្វើតេស​ពិនិត្យសុខភាព កាលពីខែមិនា ឆ្នាំ២០១១។

គាត់និយាយថា គាត់បានទទួលទានថ្នាំដែលប្រពន្ធរបស់គាត់ទិញឲ្យ ដោយមិនបានដឹងថាមានសារធាតុដែល​ត្រូវហាម​ឃាត់​នោះទេ ហើយក៏មិននឹកស្មានថា គាត់ត្រូវរងបម្រាមយ៉ាងធ្ងន់ធ្ងរដូចនោះដែរ។

ទោះបីជាគាត់ជាប់បម្រាមយ៉ាងនោះក្តី ក៏គាត់អាចទទួលបានមេដាយមាសចំនួន២ដែរ ខណៈដែលក្រុមម៉ែនស៊ីធី បាន​ឈ្នះ​ពានរង្វាន់អេហ្វអេខាប់ (FA Cup) និងឈ្នះពានរង្វាន់ព្រីមែលីក (Premier League) នោះ។

ការមកដល់របស់កីឡាករ ខូឡូ តូរ៉េ នាកីឡាដ្ឋានអេនហ្វៀល (Anfield) នឹងផ្តល់ឲ្យគ្រូបង្វឹកក្រុមលីវើភូល ប្រេនដិន រ៉ដចឺ (Brendan Rodgers) ជាមួយនឹងខ្សែការពារដែលមានបទពិសោធន៏ច្រើន ខណៈដែលកីឡាករជេមី ខារ៉ាកឺ (Jamie Carragher) បានចូលនិវត្តន៏។

ការបន្ថែមខ្សែការពារកណ្តាល ដែលមានមាឌធំមាំ និងកម្លាំងខ្លាំងរូបនេះ នឹងធ្វើឲ្យក្រុមម្ចាស់ជើងឯកកំពូល​អ៊ឺរ៉ុប​ឆែមពានលីក (Champions League) ៥សម័យកាល (លីវើភូល) កាន់តែមានភាពរឹងមាំបន្ថែមទៀតនៅរដូវកាលក្រោយ ខណៈដែលក្លឹបមានមហិច្ចតាចង់ប្រជែងយកដំណែងកំពូលទាំង៤ (Top4) ត្រឡប់មកវិញ បន្ទាប់ពីខកខានលេងក្នុង​ក្រមខ័ណ្ឌឆែមពានលីកអស់៣រដូវកាលរួចមក៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...