ឆ្នាំ​នេះ បាយ៉ឺន មាន​សង្ឃឹម​ឡើង​ទៅ​១ភាគ២​ផ្ដាច់​ព្រ័ត្រ

រកជ័យជំនះ បាននៅខាងក្រៅផ្ទះ នៅក្នុងការប្រកួត​«ទៅ» សម្រាប់​ក្របខណ្ឌ​ដណ្ដើម​ជើងឯកអ៊ឺរ៉ុប «Champions League» ពិតជាផ្ដល់ក្ដីសង្ឃឹមច្រើន សម្រាប់ក្រុម បាយឺន (Bayern Munich) ដែលរងការហាលអាវ ៤ឆ្នាំជាប់ៗគ្នា នៅពេលក្រុមនេះ ឡើងមកដល់វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ដូចការប្រកួតយប់ម៉ិញ ទល់នឹងក្រុម សេវីល (FC Séville)។
ឆ្នាំ​នេះ បាយ៉ឺន មាន​សង្ឃឹម​ឡើង​ទៅ​១ភាគ២​ផ្ដាច់​ព្រ័ត្រ
ក្រុមបាល់ទាត់ បាយ៉ឺន មូនិឆ អបអរគ្រាប់បាល់ ដែលក្រុមខ្លួនរកបាន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០៤ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 04, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប៉ុន្តែត្រូវរាប់ថា ឆ្នាំ២០១៧-២០១៨នេះ ក្រុម ប៉ាយឺន ម៉ូនិឆ (Bayern Munich - អាល្លឺម៉ង់) ទទួលវាសនាបានល្អខ្លះដែរ ដោយសារបានចាប់ឆ្នោត មកជួបជាមួយ ក្រុម សេវីល (FC Séville - អេស្ប៉ាញ) ដែលត្រូវបានគេមើលឃើញថា ខ្សោយជាងក្រុម បាយឺន នោះ។ លទ្ធផលបានបង្ហាញច្បាស់ នៅក្នុងការប្រកួត «ទៅ» កាលពីយប់ម៉ិញ រវាងក្រុមទាំងពីរ នៅក្នុងកីឡដ្ឋាន របស់ក្រុម សេវីល (ក្រុងសេវីល ប្រទេសអេស្ប៉ាញ) គឺក្រុម បាយ៉ឺន រកគ្រាប់បាល់បានពីរគ្រាប់ ឈ្នះលើក្រុមម្ចាស់ផ្ទះ ដែលរកបានតែមួយគ្រាប់។

ជ័យជំនះនេះ ដែលមិនខុសពីក្រុម រៀលម៉ាឌ្រីត (Juventus - អ៊ីតាលី) ដែលទៅយកជ័យជំនះ ០-៣ នៅលើទឹកដី របស់ក្រុម ជូវេនទូស (Juventus - អ៊ីតាលី) កាលពីយប់ម៉ិញដូចគ្នានោះ ក្រុម បាយ៉ឺន របស់អាល្លឺម៉ង់ ហាក់ទទួលសំបុត្រ​ពាក់កណ្ដាលរួចហើយ ដើម្បីឡើងទៅទាត់ នៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប (Champions League) ប្រចាំឆ្នាំ២០១៧-២០១៨នេះ។

តាមពិតទៅ ក្រុម សេវីល មិនជាអន់អីប៉ុន្មានទេ ព្រោះក្រុមនេះ រកគ្រាប់បាល់បានមួយគ្រាប់មុន នៅនាទីទី៣២ ដោយកីឡាករ «Pablo Sarabia» ខ្សែប្រយុទ្ធជាតិអេស្ប៉ាញរបស់ខ្លួន។ តែនៅប្រាំនាទីក្រោយមក គឺនៅនាទីទី ៣៧ គឺកីឡាករ «Jesus Navas» ខ្សែការពាររបស់ក្រុម សេវីល ជាអ្នកជ្រុលជើង ដាក់គ្រាប់បាល់ ចូលទីខ្លួនឯង ប្រគល់ពិន្ទុឲ្យទៅក្រុម បាយ៉ឺន បានស្មើ (១-១) ឡើងវិញ។ គ្រាប់ទីពីរ របស់ក្រុម បាយឺន ទើបជាគ្រាប់បាល់ ដែលរកបាន ដោយកីឡាករ «Thiago Alcantara» ខ្សែបម្រើរបស់ខ្លួន។

គេនឹងរង់ចាំមើលការប្រកួត «ត្រឡប់» នៅសប្ដាហ៍ក្រោយ នៅក្នុងក្រុង មូនិឆ ប្រទេសអាល្លឺម៉ង់ ថាតើក្រុម បាយ៉ឺន អាចមានសង្ឃឹម បំបែកបណ្ដាសា ដែលចំអកឲ្យក្រុមមួយនេះ តាំងពីបួនឆ្នាំមកហើយ ថាមិនដែលឆ្លងផុត ពីវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ឬយ៉ាងណា៕

» ទស្សនាការសង្ខេប នៃការប្រកួតនេះឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...