បារាំង៖ សាច់សេះ​ដាក់​បន្លំ ជា​សាច់​គោ​ចិញ្ច្រាំ ធ្វើ​អោយ​ផ្អើល​អ៊ឺរ៉ុប

រឿងអាស្រូវនេះ បានផ្ទុះឡើងមុនគេនៅចក្រភពអង់គ្លេស ហើយនៅប្រទេសបារាំងឯណេះ សំនុំរឿងបានឡើងដល់ដៃភ្លាមៗ ទៅក្នុងប្រព័ន្ធយុត្តិធម៌។ ចំណែកឯទីសត្តឃាតឯណោះវិញ បានចង្អុលដាក់ប្រទេសរ៉ូម៉ានី ដែលធ្វើអោយការស៊ើបអង្កេត កាលពីថ្ងៃសៅទី០៩កុម្ភះនេះ ឈានទៅរកការដាក់ទណ្ឌកម្មយ៉ាងខ្លាំងមួយ នោះដោយសារតែមានការរកឃើញ «សាច់សេះ» ដាក់ក្នុងកញ្ចប់សាច់គោចិញ្ច្រាំ ដែលដាក់ផ្លាកយីហោរបស់សហគ្រាស នៃប្រទេសស៊ុយអែដមួយឈ្មោះថា ហ្វាំងដីស (Findus) នៅក្នុងទ្វីបអ៊ឺរ៉ុបសឹងតែទាំងមូល។ ការស៊ើបអង្កេត បានរកឃើញបណ្ដាញ ធ្វើគ្រឿងបរិភោគ យ៉ាងធំនិងស៊ាំញ៉ាំមួយ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: February 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានរកឃើញថា មានសាច់សេះ ត្រូវបានដាក់លក់ នៅក្នុងប្រអប់សាច់គោចិញ្ច្រាំនោះមក រឿងអាស្រូវបានផ្ទុះ​ឡើង ហើយការស៊ើបអង្កេត ក៏ត្រូវបានធ្វើឡើងដែរ ដើម្បីដឹងពីមូលហេតុ។ ក្នុងលទ្ធផលជាលើកដំបូងរបស់ នាយកដ្ឋាន​បម្រើ​បម្រាស់ផលិផល និងទប់ស្កាត់ការលួចបន្លំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង បានលើកពីបណ្ដាញនាំ​សាច់​ចូល​មួយ យ៉ាងស្មុគ្រស្មាញ។


ម្ហូបមួយប្រភេទ មានលាយសាច់គោចិញ្ច្រាំ របស់យីហោហ្វាំងដីស។

រឿងអាស្រូវនេះ បានផ្ទុះឡើងមុនគេ នៅចក្រភពអង់គ្លេស ហើយនៅប្រទេសបារាំងឯណេះ សំនុំរឿងជិតបានឡើង​ទៅ​ដល់ដៃប្រព័ន្ធយុត្តិធម៌។ ចំណែកឯទីសត្តឃាតឯណោះវិញ បានចង្អុលដាក់ប្រទេសរ៉ូម៉ានី ខណៈពេលការស៊ើបអង្កេត កាលពីថ្ងៃសៅទី០៩កុម្ភះនេះ អាចឈានទៅដាក់ទណ្ឌកម្មយ៉ាងខ្លាំងមួយ។ នោះគឺដោយសារតែ មានការរកឃើញថា នៅ​ក្នុងទ្វីបអ៊ឺរ៉ុបសឹងតែទាំងមូល ពិត​ជាមានមែន នូវ«សាច់សេះ» ដាក់ក្នុងកញ្ចប់សាច់គោចិញ្ច្រាំ ដែលជ្រកក្រោមផ្លាកយីហោ​របស់សហគ្រាស នៃប្រទេស​ស៊ុយអែដមួយឈ្មោះថា ហ្វាំងដីស (Findus)។ ការស៊ើបអង្កេត ក៏បានរកឃើញបន្ថែមទៀត  ពីបណ្ដាញធ្វើ​គ្រឿងឧបភោគបរិភោគយ៉ាងធំ និងស្មុគ្រស្មាញមួយ។

យើងត្រូវបានគេបន្លំ

នៅពាក់កណ្ដាលថ្ងៃបន្ទាប់ ភ្នាក់ងាររបស់ក្រុមហ៊ុន ហ្វាំងដីស នៅក្នុងប្រទេសបារាំងបានប្រកាសថា បានដាក់ពាក្យ​បណ្ដឹង​មួយ ដោយសារតែខ្លួនត្រូវគេកុហក ពីសាច់សេះនៅក្នុងផលិតផលខ្លួន ដែលដាក់ថាជាសាច់គោដ៏សុទ្ធពិតៗ។  «យើងត្រូវ​បានគេបន្លំ» ជាការនិយាយអោយដឹង របស់នាយកចាត់ការក្រុមហ៊ុននេះ លោកម៉ាទីជើ លំប៊ូរ (Matthieu Lambeaux)។ «មានជនរងគ្រោះពីរនាក់ ក្នុងសំនុំរឿងនេះ៖ ក្រុមហ៊ុនហ្វាំងដីស និងអ្នកយកវាទៅបរិភោគ។ យើងនឹងប្ដឹងប្រឆាំង នឹងអ្នក​នៅពីក្រោយរឿងនេះ នៅថ្ងៃច័ន្ទខាងមុខ។»

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ រដ្ឋមន្ត្រីក្រសួងបម្រើបម្រាស់ផលិតផលបារាំង លោកប៊ើន័រ ហាម៉ុង បានលើកពី​លទ្ធផលដំបូងនៃការស៊ើបអង្កេត របស់នាយកដ្ឋាន«បម្រើបម្រាស់ផលិផល និងទប់ស្កាត់ការលួចបន្លំ» ដែលមានជា​អាថ៌​ថា «ក្រុមហ៊ុនផ្គត់ផ្គង់ របស់រោងចក្រនៅប្រទេសលុយសំប៊ួរ គឺក្រុមហ៊ុនបារាំងមួយឈ្មោះ ពូចូល (Poujol)។ ក្រុមហ៊ុន ពូចូលនេះ បានទទួលសាច់ពីក្រុមហ៊ុនរត់ជំនួញមួយ នៅប្រទេសស៊ីព្រ ដែលបានទិញបន្តនូវសាច់ទាំងនេះ ពីក្រុមហ៊ុន​មួយទៀត នៅប្រទេសហូឡង់។ ក្រុមហ៊ុនហូឡង់នេះ បានទទួលសាច់នេះ បន្តមកទៀត ពីមន្ទីសត្តឃាត​មានទីតាំងក្នុង​ប្រទេស​រ៉ូម៉ានី។» បើតាមលោករដ្ឋមន្ត្រី ហាម៉ុង ដំណើរការអស់ទាំងនេះ មានមូលហេតុសំខាន់ ពីបញ្ហាហិរញ្ញវត្ថុ ដែល​មាន​តម្លៃប្រមាណជា ៣០០ពាន់អ៊ឺរ៉ូ។

ការរកឃើញសាច់សេះ ដាក់ក្នុងកញ្ចប់សាច់ចិញ្ច្រាំ ដែលដាក់ថាជាសាច់គោ បានដុតកម្ដៅអោយកើតជារឿងអាស្រូវ នៅ​អង់គ្លេស ប្រទេសដែលតមសាច់សេះ និងបានតម្រូវអោយដកចេញទាំងអស់ កាលពីថ្ងៃសុក្រនេះ ពីហាងលក់សាច់នានា ក្នុងប្រទេសបារាំង និងនៅប្រទេសស៊ុយអែដ។ អ្នកនាំចូលនូវសាច់សត្វ មានទីតាំងនៅផ្នែកនារតីនៃប្រទេសបារាំង យីហោ ស្ប៉នហ្គេរូ (Spanghero) ក៏បានប្រកាសប្ដឹងទៅតុលាការដែរ ប្រឆាំងនឹងក្រុមហ៊ុនផ្គត់ផ្គង់សាច់អោយខ្លួន ដែលមានទីតាំង​ក្នុងប្រទេសរ៉ូម៉ានី។ «យើងបានទិញសាច់គោ ប្រភពដើមមកពីអ៊ឺរ៉ុប ហើយយើងបានលក់ចេញរួចហើយដែរ។ តែបើសិន​ជារកឃើញថា ជាសាច់សេះ យើងនឹងងាកត្រឡប់ ប្រឆាំងនឹងក្រុមហ៊ុនផ្គត់ផ្គង់សាច់នេះ ក្នុងប្រទេសរ៉ូម៉ានី» នេះជាការ​បង្ហាញអោយដឹង របស់អគ្គនាយកក្រុមហ៊ុនស្ប៉នហ្គេរូ តែមិនបានបង្ហើបអោយដឹង ពីឈ្មោះរបស់ក្រុមហ៊ុន ដែលលោក​ចង់​ប្ដឹងនោះទេ។

កាលពីថ្ងៃសុក្រ ក្រុមហ៊ុនធ្វើសាច់កក របស់បារាំងមួយទៀតឈ្មោះ កំមីហ្សែល (Comigel) បានលើកឡើងដូចគ្នា ពីសាច់​ជាប់រឿងអាស្រូវនេះ ដែលនាំចូលពីប្រទេសរ៉ូម៉ានី តាមរយះក្រុមហ៊ុន ស្ប៉នហ្គេរ៉ូ។ សាច់នេះបានខ្ចប់ដាក់ប្រអប់ នៅក្នុង​ប្រទេសលុចស៊ាមប៊ួរ ដែលជាផ្នែកមួយរបស់ កំមីហ្សែល។ ក្រុមហ៊ុន ហ្វាំងដីស បាននិយាយពីទីក្រុងឡុងដ៍ មកថា ការ​លួចបន្លំសាច់សេះនេះ ទំនងជាបានធ្វើ តាំងពីខែសីហាឆ្នាំ២០១២មកម្លេះ ដោយបានលើកយកមកបង្ហាញ នូវសំបុត្រ​មួយ​ច្បាប់របស់ កំមីហ្សែល ដែលជាក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន ។

កំហុស ដែលនាំរំខានទៅភាពទុកចិត្ត នៅក្នុងបណ្ដាញដៃគូរទាំងមូល

រីឯប្រទេសរ៉ូម៉ានីវិញ បានចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះ ដើម្បីស្វែងរកការការពារខ្លួនដែរ។ «ខ្ញុំប្រាកដណាស់ថា ក្រុមហ៊ុននាំ​ចូលរបស់ប្រទេសបារាំង ដឹងថាមិនមែនជាសាច់គោ ព្រោះសាច់សេះមានរស់ជាតិ មានព័ណ៌ មានរូបរាងក្រឡាមួយ​ដោយ​ឡែក ពីសាច់គោ» នេះជាការបញ្ជាក់របស់លោក សូរិន មិនា (Sorin Minea) ប្រធានសមាគម​ រ៉ូម៉ាលីម៉ង់តា ដែលប្រជុំ​ទៅ​ដោយនាយកក្រុមហ៊ុនឧបភោគ នៃប្រទេសរ៉ូម៉ានី។ លោកប្រធានបានបង្ហាញថា នៅរ៉ូម៉ានី មានមន្ទីសត្តឃាតបី ដែល​សម្លាប់សេះ ដើម្បីនាំសាច់ទៅប្រទេសនៅសហគមអ៊ឺរ៉ុប ជាពិសេសបារាំង និងអ៊ីតាលី។ ការលួចបន្លំនេះ ទំនងកើតចេញ​ពីមូលហេតុហិរញ្ញវត្ថុ។ «សាច់សេះ ថោកជាងសាច់គោ» លោកមីនា បានពន្យល់បន្ថែម។

រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសរ៉ូម៉ានី ឯណោះ ក៏បានសន្យាថា នឹងដឹកនាំការស៊ើបអង្កេតមួយ អោយបានស៊ីជម្រៅ ទៅ​លើសំនុំរឿងនេះ។ ដោយឡែក រដ្ឋមន្ត្រីក្រសួងកសិកម្មបារាំង លោក ស្ទេហ្វាន ឡឺហ្វូល (Le Foll) បានបញ្ជាក់ប្រាប់ បណ្ដាញ​​សារព័ត៌មានថា «គ្រប់ការលួចបន្លំ កុហកទាំងឡាយ បណ្ដុះនូវកំហុសមួយ ដែលនាំរំខានទៅរកភាពទុកចិត្ត នៅក្នុង​​បណ្ដាញ​ដៃគូរទាំងមូល ហើយត្រូវតែរង នូវទណ្ឌកម្មធ្ងន់ធ្ងរ»៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...