បាល់ទាត់អង់គ្លេស៖ កីឡាករ​ឆ្នើម​របស់​ក្រុម​អេវើតុន ចង់​លេង​ឲ្យ​ក្រុម​ឆែលស៊ី

កីឡាករអន្តរជាតិបែលហ្សិក វ័យ២៥ឆ្នាំរូបនេះ បានប្រាប់ថា គាត់មិនចង់ចាកឆ្ងាយពីទឹកដី គូឌីសិន ផាក (Goodison Park) ទេ នៅពេលចប់រដូវកាលនេះ ប៉ុន្តែគាត់ចង់មានឳកាសលេង ក្នុងក្របខ័ណ្ឌឆែមពាន លីក (Champions League) ។ គាត់និយាយដូច្ឆោះ មិនមានន័យថា គាត់អស់សង្ឃឹមដល់មហិច្ចតា របស់ក្រុមអេវើតុនទេ។ ក្រុមអេវើតុន នៅតែមានឳកាស តាមប្រមាញ់យកតំណែងកំពូលទាំង៤ ក្នុងក្រមខ័ណ្ឌ ព្រីមែលីក (Premier League) នៅឡើយ។ តែទោះជាយ៉ាងណា ក្រុមមួយនេះបានប្រកួតចាញ់ ក្រុម ណរវិច ស៊ីធី (Norwich City) ដោយលទ្ធផល ២-១ កាលពីថ្ងៃសៅរ៏កន្លងទៅ ដែលធ្វើឲ្យ មានគំលាតកាន់តែឆ្ងាយបន្ថែមទៀត ពីតំណែងលេខ៤។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាសែតអង់គ្លេស សាន់ដេ ភីផល (Sunday People) បានរាយការណ៏ថា ខ្សែបំរើ របស់ក្រុមអេវើតុន (Everton) ម៉ារ៉ូណេ ហ្វេលឡៃនី (Marouane Fellaini) ប្រាប់ពីចំណាប់អារម្មណ៏ របស់គាត់ថា គាត់នៅតែចង់ទៅចូលរួមជាមួយនឹងក្រុមឆែលស៊ី (Chelsea) ក្នុងរដួវក្តៅនេះ។


កីឡាករខ្សែបំរើ របស់ក្រុមអេវើតុន ម៉ារ៉ូណេ ហ្វេលឡៃនី។

កីឡាករអន្តរជាតិបែលហ្សិក វ័យ២៥ឆ្នាំរូបនេះ បានប្រាប់ថា គាត់មិនចង់ចាកឆ្ងាយពីទឹកដី គូឌីសិន ផាក (Goodison Park) ទេ នៅពេលចប់រដូវកាលនេះ ប៉ុន្តែគាត់ចង់មានឳកាសលេង ក្នុងក្របខ័ណ្ឌឆែមពាន លីក (Champions League) ។

គាត់និយាយដូច្ឆោះ មិនមានន័យថា គាត់អស់សង្ឃឹមដល់មហិច្ចតា របស់ក្រុមអេវើតុនទេ។ ក្រុមអេវើតុន នៅតែមានឳកាស តាមប្រមាញ់យកតំណែងកំពូលទាំង៤ ក្នុងក្រមខ័ណ្ឌ ព្រីមែលីក (Premier League) នៅឡើយ។ តែទោះជាយ៉ាងណា ក្រុម​មួយនេះបានប្រកួតចាញ់ ក្រុម ណរវិច ស៊ីធី (Norwich City) ដោយលទ្ធផល ២-១ កាលពីថ្ងៃសៅរ៏កន្លងទៅ ដែលធ្វើឲ្យ មានគំលាតកាន់តែឆ្ងាយបន្ថែមទៀត ពីតំណែងលេខ៤។

ដោយឡែកក្រុមតោខៀវ ឆែលស៊ី កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ បើទោះបីជាប្រកួត ចាញ់ក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) ដោយលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យក៏ដោយ។ ហើយក្រុមមួយនេះអាចនឹងទទួលបាន ឱកាស​ទៅប្រកួតប្រជែង ក្នុងពានរង្វាន់អ៊ឺរ៉ុបជាថ្មីម្តង ទៀត នារដូវកាលក្រោយ បន្ទាប់ធ្វើមិនបានល្អក្នុងរដូវកាលនេះ។

កីឡាករ ហ្វេលឡៃនី បានបន្តថា «មានគេសួរថា តើខ្ញុំចាប់អារម្មណ៏ ចង់ប្តូរទៅកាន់ ឆែលស៊ី រឺ? វាប្រាកដណាស់ ព្រោះខ្ញុំ​មិនដែលបានលេងក្នុងពានរង្វាន់ ឆែមពាន លីក។ ខ្ញុំនៅទីនេះ មានក្តីសប្បាយរីករាយណាស់ ខ្ញុំបានស្គាល់អ្នកគ្រប់គ្នា រួមទាំងមិត្តភក្តិរួមក្រុមទាំងអស់ ហើយវាដូចជា ផ្ទះរបស់ខ្ញុំដូច្ឆោះដែរ។ ផ្ទុយទៅវិញ ខ្ញុំក៏ចង់ដើរទៅរក ជំហ៊ានថ្មី បន្ទាប់ ទៀតរបស់ខ្ញុំ»។

ក្រុមឆែលស៊ី ធ្លាប់មានការទាក់ទងជាច្រើនលើក ច្រើនសាររួចមកហើយ ក្នុងការចង់បាន កីឡាករ ហ្វេឡៃនី ទៅចូលរួមក្រុម ប៉ុន្តែពុំទទួលបានការចរចារ ឬពិភាក្សារជាផ្លូវការណាមួយ ឲ្យប្រាកដនៅឡើយទេ។

បើសិនជា លោក រ៉ូម៉ាន អាប្រាមម៉ូវិច (Roman Abramovich) ម្ចាស់ក្លឹបឆែលស៊ី ចង់នាំយក កីឡាករដែលរកគ្រាប់បាល់បាន​ច្រើនជាងគេ របស់ក្រុមអេវើតុន មួយនេះ ទៅចូលរួមជាមួយ ក្រុមនៅភាគខាងលិចទីក្រុងឡុង ក្នុងរដូវក្តៅនេះ គាត់​ត្រូវតែ​បង្ហាញពីតម្លៃជាក់លាក់ណាមួយ ដល់កីឡាកររូបនោះ។

អតីតកីឡាកររបស់ក្រុម ស្តែនដាដ លីច (Standard Liege) បានបន្តទៀតថា «ក្រុមអេវើតុន បាន ចំណាយប្រាក់អស់ ២០​លានផោន ហើយពិតជាមិនចង់លក់ខ្ញុំ ក្នុងតម្លៃណាមួយទេឬ? បើសិន ជាក្រុមធំណាមួយចង់បានខ្ញុំ ពួកគេត្រូវតែហ៊ាន​ឲ្យតម្លៃ»៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...