បាយ៉ឺន បាន​ឡើង​ទៅ១/២ ទោះ​ប្រកួត​ស្មើ​ទល់​នឹង​ក្រុម សេវីល

មិនខុសពីការរំពឹងទុក ប៉ុន្មានទេ។ ទល់នឹងក្រុម សេវីល (FC Séville) ដែលខ្សោយជាងខ្លួននោះ ក្រុម បាយ៉ឹន មូនិឆ (Bayern Munich) របស់ប្រទេសអាល្លឺម៉ង់ បានឡើងទៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ជាបន្តទៅទៀត បើទោះជាខ្លួន បានប្រកួតស្មើរ ជាមួយក្រុមសេវីល ក្នុងយប់នេះក៏ដោយ។
បាយ៉ឺន បាន​ឡើង​ទៅ១/២ ទោះ​ប្រកួត​ស្មើ​ទល់​នឹង​ក្រុម សេវីល
ក្រុមកីឡាករ បាយឺនមូនិឆ កំពុងអបអរជ័យជំនះរបស់ខ្លួន ដែលបានឡើងទៅ វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌដណ្ដើមជើងឯកអ៊ឹរ៉ុប ប្រចាំឆ្នាំ២០១៧-២០១៨។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១១ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 12, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រកួតស្មើក្នុងយប់នេះ តែបែរជាបានឆ្លងវគ្គ ឡើងទៅលើ ព្រោះក្រុមយក្សរបស់អាល្លឺម៉ង់ បាយឺន មូនិឆ (Bayern Munich) រកបានជ័យជំនះ កាលពីសប្ដាហ៍មុន នៅក្នុងការប្រកួត «ទៅ» នៅលើទឹកដីរបស់ក្រុម សេវីល (FC Séville - អេស្ប៉ាញ) ជាមួយនឹង​លទ្ធផល ១-២។ 

គេត្រូវនិយាយថា យប់ថ្ងៃពុធទី១១ ខែមេសានេះ ក្រុម សេវីល បានវាយសម្រុក យ៉ាងចាស់ដៃ នៅក្នុងការប្រកួត «ត្រឡប់» នៃការដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ២០១៧-២០១៨ ដើម្បីជួសជុលបរាជ័យ ក្នុងផ្ទះខ្លួនឯង កាលពីសប្ដាហ៍មុន។ តែក្រុមបាល់ទាត់ មកពីប្រទេសអេស្ប៉ាញមួយនេះ មិនអាចធ្វើអ្វីបានច្រើនឡើយ នៅចំពោះ ខ្សែការពារដ៏រឹងមាំ និងក្រុមកីឡាករ ប្រកបដោយថ្វីជើង និងវិន័យ របស់ក្រុម បាយ៉ឺន។

 

ក្រុមបាយឺន បានឡើងទៅវគ្គ ១ភាគ២ ដើម្បីទៅជួបប្រកួត ទល់នឹងក្រុមមួយ រវាងក្រុមទាំងបីផ្សេងទៀត ដែលបានទទួលសំបុត្រ ឡើងទៅវគ្គបន្ទាប់ដូចគ្នាដែរ។ ក្រុមទាំងបីនោះ មានក្រុម លីវើភូល (Liverpool) ក្រុម រ៉ូម៉ា (AS Roma) និងក្រុម រៀលម៉ាឌ្រីត (Real Madrid)។ តែដើម្បីដឹងថា ក្រុមណាត្រូវជួបជាមួយក្រុមណានោះ គេត្រូវរង់ចាំរហូតដល់រសៀល​ថ្ងៃសុក្រ ខាងមុខនេះ។

» ទស្សនាវីដេអូសង្ខេប នៃការប្រកួតនេះឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...