ណេហ្គេ្រដូ ស្ថិតក្នុងគោលដៅរបស់ក្រុមម៉ែនស៊ីធី ខណៈកាវ៉ានី ជិតទៅក្រុមប៉ារីស
- ដោយ: វិន ជីវ័ន្ត ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣
- កែប្រែចុងក្រោយ: July 08, 2013
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រូបង្វឹកថ្មីក្រុមម៉ែនស៊ីធី លោកម៉ាញូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) នឹងបង្វែរគោលដៅរបស់គាត់ ទៅរកខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញវ័យ ២៧ឆ្នាំវិញ បន្ទាប់ពីបាត់បងឱកាសតាមប្រមាញ់យកកីឡាករអេឌីនសិន កាវ៉ានី (Edinson Cavani) ដោយសារតែក្រុមប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) របស់បារាំង ហ៊ានឲ្យតម្លៃខ្ពស់ជាង។
ណេហ្គ្រេដូ ជាកីឡាករដែលរកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេ ចំណាត់ថ្នាក់លេខ៤ ក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ កាលពីរដូវកាលមុន។ គាត់រកគ្រាប់បាល់បញ្ចូលទីបានចំនួន ២៥គ្រាប់ ហើយកាលពីសប្តាហ៏មុនមានពាក្យចចាមអារ៉ាមថា គាត់នឹងផ្ទេរទៅកាន់ក្រុមអាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) ដើម្បីជំនួសដំណែងខ្សែប្រយុទ្ធ រ៉ាដាមែល ហ្វាលខាវ (Radamel Falcao)។
ទោះបីជាយ៉ាងណា ម្ចាស់ក្លិបសេវីឡា លោកជូសេ ម៉ារៀដេលនីដូ (Jose Maria del Nido) បាននិយាយថា ឱកាសមានតែ០%តែប៉ុណ្ណោះ ដែលអតីតខ្សែប្រយុទ្ធក្រុមរៀលម៉ាឌ្រីដ (Real Madrid) រូបនេះ ត្រឡប់ទៅកាន់រាជធានីនៃប្រទេសអេស្ប៉ាញ ជាមួយនឹងក្រុមអាទ្លិកតិកូវិញ។
ក្លិបម៉ែនស៊ីធី និងលោកគ្រូបង្វឹកប៉េឡេហ្គ្រីនី ចង់នាំយកខ្សែប្រយុទ្ធណេហ្គ្រេដូ ដើម្បីមកជំនួសដំណែងខ្សែប្រយុទ្ធកាឡូស តេវែស (Carlos Tevez) ដែលបានចាកចេញពីក្លិបទៅចូលរួមជាមួយក្រុមជូវីនទូស (Juventus)។ ជាពិសេស នឹងឲ្យគាត់ចាប់ដៃគូជាមួយនឹង សឺជូអូ អាក្វេរ៉ូ (Sergio Aguero) នៅរដូវកាលថ្មី។
កីឡាករវ័យ ២៦ឆ្នាំ (កាវ៉ានី) ជាគោលដៅទី១ របស់ក្លិបម៉ែនស៊ីធី ប៉ុន្តែក្លិបមួយនេះ មិនអាចហ៊ានចំណាយដល់ ៥៤លានផោន សម្រាប់ខ្សែប្រយុទ្ធក្រុមណាប៉ូលី (Napoli) នោះទេ។ ទោះជាយ៉ាងណា គ្រូបង្វឹកថ្មីក្រុមប៉ារីស លោកឡូរ៉ង់ ប្លង់ (Laurent Blanc) បានលើកឡើងថា ក្រុមរបស់គាត់ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីនាំយកខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ ទៅចូលរួមក្រុម។
ម្ចាស់ក្លិបសេវីឡា បាននិយាយកាលពីសប្តាហ៏មុនថា គាត់ពុំទាន់ទទួលបានការឲ្យតម្លៃណាមួយមកពីក្រុមព្រីមែលីកនោះទេ សម្រាប់ណេហ្គ្រេដូ។ ប៉ុន្តែគាត់និយាយថា៖ «មានក្លិប២នៅក្នុងប្រទេសអង់គ្លេស ដែលចាប់អារម្មណ៏ខ្សែប្រយុទ្ធរបស់ខ្ញុំ (ណេហ្គ្រដូ)៕»