កម្ពុជា៖ សង្គម​ស៊ីវិល​៣១នឹង​គាំទ្រ​បក្សណា ដែល​ផ្តល់​សេរីភាព​សារព័ត៌មាន

យ៉ាងហោចណាស់ ក៏មានអង្គការសង្គមស៊ីវិលចំនួនសាមសិបមួយ(៣១) បានប្រកាសថាពួកគេនឹងបោះឆ្នោត គាំទ្រ គណបក្សណា ដែលផ្តល់សេរីភាពសារពត៌មានដល់ពួកគេ និងប្រជាពលរដ្ឋ។ សេចក្តីថ្លែងការណ៍រួមនេះ បានធ្វើឡើង នៅថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០១៣ ខណៈដែលការបោះឆ្នោតសលថ្ងៃទី២៨ខែកក្កដា កាន់តែខិតជិតមកដល់។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: July 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចណាស់ ក៏មានអង្គការសង្គមស៊ីវិលចំនួនសាមសិបមួយ បានប្រកាសថាពួកគេនឹងបោះឆ្នោត គាំទ្រ គណបក្ស​ណា ដែលផ្តល់សេរីភាពសារព័ត៌មានដល់ពួកគេ និងប្រជាពលរដ្ឋ។ សេចក្តីថ្លែងការណ៍រួមនេះ បានធ្វើឡើង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៣ ខណៈដែលការបោះឆ្នោតសកលថ្ងៃទី២៨ខែកក្កដា កាន់តែខិតជិតមកដល់។


រូបមីក្រូ និងប្រដាប់ស្ដាប់ត្រជៀក នៅក្នុងស្ទូឌីយូវិទ្យុផ្សាយសម្លេងមួយ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ក៏បានសម្តែងនូវការព្រួយបារម្ភរបស់ពួកគេ អំពីស្ថានភាពសេរីភាព សារពត៌មាននា​ពេលថ្មីៗនេះ នឹងបានសំណូមពរដល់រដ្ឋាភិបាល ធានាថា នឹងមិនរិតត្បិតសេរីភាពសារព័ត៌មាន ចាប់ពិរុទ្ធតាមប្រព័ន្ធរលក​ធាតុអាកាស ឬប្រព័ន្ធផ្សព្វផ្សាយពត៌មានផ្សេងៗទៀត។

លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យរដ្ឋាភិបាល បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា៖ «នេះជាជម្រើសរបស់​ពួកគេ និង ជាជម្រើសរបស់ពលរដ្ឋ ដែលជាម្ចាស់ឆ្នោត»។ លោកបន្ថែមថា រដ្ឋាភិបាលបន្តពង្រឹងគុណភាព បញ្ចេញមតិ​យោបល់ នៃសិទ្ធិសារព័ត៌មាន។

មន្ត្រីកម្មវិធីសិទ្ធិការងាររបស់មជ្ឍមណ្ឌលអប់រំ ច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ថ្លែងថា៖ «សារព័ត៌មាន​បច្ចុប្បន្នភាគច្រើន មិនឯករាជ្យ ផ្សាយព័ត៌មានលំអៀង ទទួលគំនៀបនយោបាយ មិនបានគោរពវិជ្ជាជីវៈរបស់ខ្លួន»។ លោកបន្តថា ទូរទស្សន៍ វិទ្យុភាគច្រើន ផ្សាយតែចំណុចវិជ្ជមានរបស់រដ្ឋាភិបាលក្នុងសង្គម ខណៈដែលបញ្ហាកាប់​បំផ្លាញ​ព្រៃឈើ ការរំលោភសិទ្ធិមនុស្ស ការបង្រាបបាតុកម្ម រំលោភបំពានដីធ្លី និងភាពមិនប្រក្រដីក្នុងប្រព័ន្ធតុលាការ មិនត្រូវ​បានគេផ្សព្វផ្សាយនោះទេ។ លោកបន្ថែមថា ដោយសម្ពាធនយោបាយ បានបង្ខំឲ្យអ្នកសារពត៌មាន បំពានលើវិជ្ជាជីវះ​របស់ខ្លួន។

នាពេលថ្មីៗនេះ លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យបានថ្លែងថា៖ «ស្រុកខ្មែរយើងនេះគឺពិបាកនឹងថា ជាប្រទេសមួយដែលមានសេរីភាព ការបញ្ចេញមតិ និងទទួលព័ត៌មានណាស់»។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើសេចក្តីណែនាំមួយ ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ដោយដាក់បម្រាមឲ្យគ្រប់ស្ថានីយ៍វិទ្យុ (FM) ផ្អាកការផ្សាយបន្ត ពីវិទ្យុបរទេសផ្សាយជាខេមរភាសា សម្រាប់​សុពលភាព ពេញមួយអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ពោលគឺរយៈពេលសាមសិបមួយថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ព្រហស្បតិ៍ទី ២៧ មិថុនា រហូតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។

នៅក្នុងសេចក្តីណែនាំដដែល ក៏បាន​ព្រមានដែរថា៖ «នឹងចាត់វិធានការតាមផ្លូវច្បាប់» ចំពោះស្ថានីយវិទ្យុ FM ណា ដែល​នៅ​តែបន្តការផ្សាយបន្តរបស់វិទ្យុបរទេស ផ្សាយជាខេមរភាសា រំលោភលើបម្រាមនេះ។ ប៉ុន្តែ សេចក្តីណែនាំនេះ ត្រូវបាន​រលាយបាត់ទៅវិញ ក្នុងរយៈពេលតែពីរថ្ងៃ ជំនួសដោយ សេចក្តីប្រកាសថ្មីរបស់ក្រសួងពត៌មាន នៅថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ២០១៣ សម្រេចអនុញ្ញាតឲ្យវិទ្យុទាំងនោះផ្សាយជាប្រក្រដីឡើងវិញ បន្ទាប់ពីមានការប្រតិកម្ម និងរិះគន់​យ៉ាង​ខ្លាំងពីគ្រប់ទិសទី។

តាមរយៈសេចក្តីថ្លែងការណ៍ខាងលើ ក្រុមអង្គការសង្គមស៊ីវិល ក៏បានស្មើរសុំឲ្យមានការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ​ពត៌មាន ឲ្យបានស្មើរភាពសម្រាប់គណបក្សនយោបាយទាំងអស់ ខណៈដែលប្រជាពលរដ្ឋត្រូវការពត៌មានពិតមិនលំអៀង មិនបំភ្លើស និងប្រកបដោយវិជ្ជាជីវៈ។

លោកស្រី ពង់ ឈីវកេក ជាប្រធានអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិលីការដូ បានថ្លែងថា ប្រជាពលរដ្ឋមួយចំនួន បានស្ថិនៅក្នុងភាពមិនច្បាស់លាស់ ថាតើការបោះឆ្នោតខាងមុខ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ដែរឬទេ។ លោកស្រី បន្តថាការត្រួតពិនិត្យចាប់ពិរុទ្ធ លើប្រព័ន្ធព័ត៌មានបរទេសឯករាជ្យ (វីអូអេ និងអាស៊ីសេរី)  អាចបង្ហាញថាអាជ្ញាធររដ្ឋមិន​សូវ​យកចិត្តទុកដាក់ អំពីគោការណ៍យុត្តិធម៌ និងការធ្វើឲ្យមានភាពស្មើរគ្នានោះទេ៕

-------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...