១/៤​ផ្ដាច់​ព្រ័ត្រ​នៃ​ជើង​ឯក​អ៊ឺរ៉ុប៖ ប៉ារីស​ហាល​អាវ ខណៈ​រៀលម៉ាឌ្រីត​បន្ត​ដំណើរ

ក្រុមប៉ារីស (Paris Saint-Germain) និងក្រុមរៀលម៉ាឌ្រីត (Real Madrid) មានវាសនាខុសគ្នា។ ចាប់​តាំង​ពីនាទី​ដំបូង ក្រុម​រៀល ដែល​បាន​ទទួល​ជួប​ក្រុម វុលស្បួរ (Wolfsburg) ក្នុងផ្ទះខ្លួន មិនបានទុក​ឲ្យខាត​ពេល សូម្បី​បន្ដិច​ឡើយ រហូត​រក​បាន​គ្រាប់​បាល់ ដល់​ទៅ​បី​គ្រាប់។ រីឯ​ក្រុម​ប៉ារីស ដែល​ធ្វើ​ដំណើរ ទៅ​ទាត់​នៅ​ក្នុង​កីឡាដ្ឋាន មែនឆេស្ទ័រស៊ីធី (Manchester City) នៅ​តែ​លេង​បាល់​«ស្ទក់» ដូច​កាល​ពី​ជួបគ្នា​លើក​មុខ រហូត​ត្រូវបាន​ផាត់​ចេញ​ជាស្ថាពរ ពីការ​ប្រកួត​ដណ្ដើម​ជើងឯក​អ៊ឺរ៉ុប (Champions League) ឆ្នាំ​២០១៦នេះ។
១/៤​ផ្ដាច់​ព្រ័ត្រ​នៃ​ជើង​ឯក​អ៊ឺរ៉ុប៖ ប៉ារីស​ហាល​អាវ ខណៈ​រៀលម៉ាឌ្រីត​បន្ត​ដំណើរ
កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ របស់ក្រុម រៀលម៉ាឌ្រីត និងកីឡាករ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិក របស់ក្រុម ប៉ារីស។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១២ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 13, 2016
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមប៉ារីសនៅលេងបាល់«អន់»នៅឡើយ ដោយដើរមិនបានឆ្ងាយ ក្រៅតែពីមកដល់ វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃ​ការប្រកួតដណ្ដើមជើងឯក ថ្នាក់អ៊ឺរ៉ុប ឬហៅថា «Champions League» ឆ្នាំ២០១៦នេះ។ ឆ្នាំនេះ ជាលើក​ទី៤​ហើយ ដែលក្រុមប៉ារីស បានឡើងមកដល់វគ្គនេះ ហើយជួបជាមួយក្រុម មែនឆេស្ទ័រស៊ីធី (Manchester City) និង​ទីបំផុត ត្រូវហាលអាវត្រឡប់ទៅផ្ទះវិញ យ៉ាងអាម៉ាស ដូចលើកមុនៗ។

ហើយកីឡាករ របស់ក្រុមមែនស៊ីធី ដែលបានធ្វើក្រុមប៉ារីសភ្លឺភ្នែក នៅក្នុងពេលទៅប្រកួត ក្នុងក្រុង មែនឆេស្ទ័រ ((Manchester) នាយប់ថ្ងៃអង្គារនេះ គឺកីឡាករអន្តរជាតិ មកពីប្រទេសប៊ែលហ្សិកឈ្មោះ «Kevin De Bruyne» នៅ​នាទីទី៧៦។ រីឯកីឡាករអន្តរជាតិល្បីៗ របស់ក្រុមប៉ារីស ដែលត្រូវបានទិញ ឬផ្ទេរមក ក្នុង​តម្លៃ​ដ៏ថ្លៃៗ បែរជា​មិន​ឃើញ​មានប្រតិកម្មអ្វីសោះ ដើម្បីយកឈ្នះ ក្នុងការប្រកួតមួយ ដែលពួកខ្លួនអះអាង ថាចង់លើក​ពាន​ឲ្យ​បាន​នោះ។

បើទោះជាកីឡាករជាច្រើន បានរងរបួស និងទទួលការព្រមាន មិនឲ្យចូលប្រកួតក៏ដោយ តែសម្រាប់​អ្នក​តាម​ដាន​បាល់ទាត់ភាគច្រើន បានទម្លាក់កំហុស នៃការ«ហាលអាវ»របស់ក្រុមប៉ារីស ទៅលើគ្រូបង្វឹក ឡូរ៉ង់ ប្លង់ (Laurent Blanc) ដែលបានប្ដូរប្លង់ឈរជើង របស់កីឡាករ ៣-៤-១-២ ខណៈប្លង់ឈរជើងរបស់ក្រុមប៉ារីស ជា​រៀង​រាល់​ដង គឺ ៤-៤-៣។

» ទស្សនាវីដេអូ ពីការសង្ខេបនៃការប្រកួតឡើងវិញ៖

ផ្ទុយទៅវិញ នៅឯរាជធានី ម៉ាឌ្រីត ប្រទេសអេស្ប៉ាញឯណោះវិញ ក្រុមរៀលម៉ាឌ្រីត (Real Madrid) កំពុង​ត្រេកអរ​នឹងជ័យជំនះ របស់ពួកគេ បន្ទាប់ពីបានបំបាក់ក្រុម វុលស្បួរ (Wolfsburg) ក្នុងពិន្ទុ៣-០ ដែល​សុទ្ធសឹង​ជាគ្រាប់បាល់ របស់កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo)។ ក្រុមរៀលម៉ាឌ្រីត បាន​ប្រតិកម្ម​ខ្លាំងៗ នៅក្នុងការប្រកួតលើកនេះ បន្ទាប់ពីបានប្រកួតចាញ់ ពីរគ្រាប់ នៅក្នុងកីឡាដ្ឋានរបស់ក្រុម វុលស្បួរ កាល​ពី​ថ្ងៃពុធ​សប្ដាហ៍មុន៕

» ទស្សនាវីដេអូ ពីការសង្ខេបនៃការប្រកួតឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...