កីឡាករខ្សែបំរើ​ឆែលស៊ី ចង់​នៅ​ក្នុង​ក្រុម​បន្ត​ទៀត និង​ទៅ​បាល់​ទាត់​ពិភពលោក​២០១៤

ឡាំផាដ បានថ្លែងនៅក្នុងកាសែតនៃចក្រភពអង់គ្លេសថា «បាល់ទាត់ពិភពលោក (World Cup) គឺជាគោលដៅសំរាប់ខ្ញុំ ហើយខ្ញុំនឹងព្យាយាម រក្សាទំរង់លេងឲ្យបានល្អ ដើម្បីមានវត្តមាននៅ ទីនោះ។» «វាជាគោលដៅមួយ ខ្ញុំនឹងមិនចូលនិវត្តពីក្រុមជំរើសជាតិអង់គ្លេស មុនពេលនោះទេ» បន្ថែម ដោយកីឡាករឡាំផាដ (អ្នក ដែលរកគ្រាប់បាល់បញ្ចូលទី ឲ្យក្រុមជំរើសជាតិអង់គ្លេសយកឈ្នះ ក្រុមជំរើសជាតិប្រេស៊ីលដោយលទ្ធផល២-១ ក្នុងការ ប្រកួតមិត្តភាពអន្តរជាតិកាលពីថ្ងៃពុធ កន្លងទៅ)។ គាត់បានបន្តទៀតថា «បើខ្ញុំអាចនៅបន្តលេងឲ្យក្រុមឆែលស៊ី និងនៅ ទីនេះ ជួយដល់ក្រុម ជំរើសជាតិអង់គ្លេស ទោះបីបានលេង ឬអត់ ហើយអាចមានវត្តមានដូចសមាជិលសំខាន់ៗ ក្នុងក្រុម​នោះ ខ្ញុំពិតជាអាចធ្វើអ្វីៗ ជួយដល់ក្រុមឲ្យបានល្អ និងត្រៀមសំរាប់បាល់ទាត់ពិភពលោក នឹងមកដល់​ក្នុងពេលឆាប់ៗ​នេះ។»
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រាប់បាល់ស៊ុតបញ្ចូលទីដែលគួរឲ្យភ្ញាក់ផ្អើល របស់កីឡាករ ហ្វែ្រង ឡាំផាដ (Frank Lampard) សំរាប់ក្រុម និងប្រទេស របស់គាត់ តាំងពីការវិលត្រឡប់ ពីរបួសកាលពីខែធ្នូរនោះ បានធ្វើឲ្យខ្សែ បំរើរូបនេះមានសង្ឃឹមក្នុងការបន្តកិច្ចសន្យា ជា មួយនឹងក្រុមតោខៀវឆែលស៊ី (Chelsea) និងអាចបន្ត ដំណើរវែងឆ្ងាយទៀតជាមួយនឹងក្រុមជំរើសជាតិអង់គ្លេស។


ហ្វែ្រង ឡាំផាដ កីឡាករខ្សែរបំរើរបស់ឆែលស៊ី ពេលប្រកួតជាមួយនឹងអាស្តុនវីឡា។

ឡាំផាដ បានថ្លែងនៅក្នុងកាសែតនៃចក្រភពអង់គ្លេសថា «បាល់ទាត់ពិភពលោក (World Cup) គឺជាគោលដៅសំរាប់ខ្ញុំ ហើយខ្ញុំនឹងព្យាយាម រក្សាទំរង់លេងឲ្យបានល្អ ដើម្បីមានវត្តមាននៅ ទីនោះ។»

«វាជាគោលដៅមួយ ខ្ញុំនឹងមិនចូលនិវត្តពីក្រុមជំរើសជាតិអង់គ្លេស មុនពេលនោះទេ» បន្ថែម ដោយកីឡាករឡាំផាដ (អ្នក ដែលរកគ្រាប់បាល់បញ្ចូលទី ឲ្យក្រុមជំរើសជាតិអង់គ្លេសយកឈ្នះ ក្រុមជំរើសជាតិប្រេស៊ីលដោយលទ្ធផល២-១ ក្នុងការ ប្រកួតមិត្តភាពអន្តរជាតិកាលពីថ្ងៃពុធ កន្លងទៅ)។ គាត់បានបន្តទៀតថា «បើខ្ញុំអាចនៅបន្តលេងឲ្យក្រុមឆែលស៊ី និងនៅ ទីនេះ ជួយដល់ក្រុម ជំរើសជាតិអង់គ្លេស ទោះបីបានលេង ឬអត់ ហើយអាចមានវត្តមានដូចសមាជិលសំខាន់ៗ ក្នុងក្រុម​នោះ ខ្ញុំពិតជាអាចធ្វើអ្វីៗ ជួយដល់ក្រុមឲ្យបានល្អ និងត្រៀមសំរាប់បាល់ទាត់ពិភពលោក នឹងមកដល់​ក្នុងពេលឆាប់ៗ​នេះ។»

បើយោងតាមភ្នាក់ងារផ្ទាល់ របស់កីឡាករឡាំផាដបានប្រាប់ឲ្យដឹងថា កីឡាករវ័យ ៣៤ឆ្នាំរូប នេះ ត្រូវបានក្រុមឆែលស៊ី បញ្ជាក់កាលពីចុងឆ្នាំរួចមកហើយថា កីឡាកររូបនេះនៅជាប់កិច្ច សន្យារហូតដល់ចប់រដូវកាល។

កីឡាករឡាំផាដ បានមកចូលរួមជាមួយក្រុមឆែលស៊ី នៅឆ្នាំ២០០១ ហើយកិច្ចសន្យារបស់ គាត់នឹងបញ្ចប់​នៅខែមិថុនា​ខាងមុខនេះ។ គាត់ជាកីឡាករលំដាប់ទី២របស់ក្រុមនៅទីក្រុងឡុង មួយនេះ (ឆែលស៊ី) ដែលមានចំនួនគ្រាប់បាល់​បញ្ចូលទីច្រើនជាងគេ រហូតដល់១៩៧គ្រាប់ និងកៀកជិតទៅដល់កំណត់ត្រាទីមួយរបស់អតីតកីឡាករ បប៊ី តាប្លីង (Bobby Tambling) ដែល ស៊ុតបាន ២០២គ្រាប់។

កីឡាករខ្សែបំរើរូបនេះ បានរកគ្រាប់បញ្ចូលទីចំនួន ៩គ្រាប់ក្នុងការប្រកួត ១៤លើកចុងក្រោយ ដោយរាប់បញ្ចូល​ទាំងនៅ​ក្នុងក្រុមឆែលស៊ី និងក្រុមជំរើសជាតិ។ សំរាប់នៅក្នុងក្រុមជំរើស ជាតិអង់គ្លេសវិញ គាត់មានវត្តមានក្នុងការប្រកួតចំនួន ៩៤លើក នឹងរកគ្រាប់បាល់បាន ២៧គ្រាប់។

ទោះបីជាយ៉ាងណាក៏ដោយ ក៏អនាគតរបស់កីឡាកររូបនេះ ពុំទាន់មានភាពច្បាស់លាស់នៅឡើយទេ ជាមួយនឹងក្រុម​តោខៀវ ឆែលស៊ី។ ក្រុមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក (Major League Soccer) ក៏ធ្លាប់មានទាក់ទង​ចង់បាន​រូបគាត់ដែរ។ លោក រ៉យ ហដស៊ិន (Roy Hodgson) គ្រូបង្វឹកក្រុមជំរើសជាតិអង់គ្លេស បាននិយាយ បន្ទាប់ពីការប្រកួត​ជា​មួយនឹងក្រុម ជំរើសជាតិប្រេស៊ីលចប់ថា ខ្សែបំរើរូបនេះគួរតែនៅអ៊ឺរ៉ុបបន្តទៀត ដើម្បីចាប់យកឪកាសជា កីឡាករ​ដែល​អាចទៅចូលរូមបាល់ទាត់ពិភពលោកបាន។

ឡាំផាដបាននិយាយបន្ថែមទៀតថា «បាល់ទាត់ពិភពលោក នឹងមកដល់ តែខ្ញុំមិនបោះបង់ទេ, ខ្ញុំអាចយល់ថា បាល់ទាត់​ជាអ្វី។ វាអាចមានការប្រែប្រួលទំរង់ដែរ នៅពេលដែលអ្នក ឈានចូលដល់វ័យ ៣៤ ឬ៣៥ឆ្នាំ។ មនុស្សតែងតែគិតថា អ្វីៗ​នឹងផ្លាស់ប្តូរ ហើយមានការព្រួយ បារម្មរណ៏។ ប៉ុន្តែខ្ញុំយល់ច្បាស់ណាស់ ពីអាជីពរបស់ខ្ញុំ។» គាត់បាននិយាយដូច្នោះ នៅ​ពេលដែលក្រុមជំរើសជាតិអង់គ្លេស នឹងត្រូវជួប គូរប្រកួតលំបាក ខ្លះៗ ក្នុងការប្រកួតបាល់ទាត់ពិភពលោក នៅឯ​ប្រទេស​ប្រស៊ីលឆ្នាំក្រោយ។ គាត់សង្ឃឹមថា នឹងរក្សាទំរង់លេងឲ្យបានល្អ ដើម្បីបង្ហាញដល់លោក ហដស៊ិនបានឃើញ។

ឡាំផាដ បានបង្ហាញពីចំណាប់អារម្មណ៏ទៅលើលោក ហដស៊ិនថា «ខ្ញុំជឿថា គាត់ជាគ្រូ បង្វឹកច្បាស់លាស់ នឹងម៉ឹងម៉ាត់។ បើអ្នកលេងបានល្អ មិនថាអាយុអ្នកប៉ុន្មាន ឬអ្នកមកពីណាទេ គាត់នឹងជ្រើសរើសយកអ្នក ហើយខ្ញុំសង្ឃឹមថាដូច្នោះ។ ខ្ញុំ​នឹងរក្សាការលេងរបស់ខ្ញុំ និងអ្វីៗ ទាំងអស់ដែលខ្ញុំបានសំរេចចិត្ត ឲ្យល្អ។ ស្វែងយល់អ្វីដែលថ្មីៗ បន្ថែមទៀត និង​ព្យាយាម​ធ្វើយ៉ាងណា ឲ្យទំរង់លេងរបស់ខ្ញុំដល់ចំណុចល្អបំផុត តាមដែលអាចធ្វើទៅបាន។»

ក្រុមឆែលស៊ីរបស់កីឡាករឡាំផាដ គឺកំពុងស្ថិតនៅចំណាត់លេខបី នៃតារាងព្រីមែ លីក (Premier League) និងត្រូវធ្វើការ​ប្រកួតជាមួយក្រុម វីកែន អាស្លេតិក (Wigan Athletic) នៅថ្ងៃសៅរ៏។ រីឯក្រុមជំរើសជាតិបាល់ទាត់អង់គ្លេស នឹងត្រូវប្រកួត​ជំរុះបាល់ទាត់ពិភពលោកជាមួយ នឹងក្រុម សាន ម៉ារីណូ (San Marino) នៅថ្ងៃទី២២ ខែមិនា និងបន្ទាប់មកត្រូវ​ជួប​ជា​មួយនឹងក្រុម ម៉ុនតេនេក្រួ (Montenegro) ថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០១៣ខាងមុខ៕

---------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...