ធ្វើដូចម្តេចទើបក្លាយជា កីឡាករ ឬកីឡាការិនី «ល្អមួយរូប»បាន?
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 22, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្លាយជាកីឡាករ ឬកីឡាការិនីម្នាក់ មិនមានន័យថា មានភាពជោគជ័យបំផុត ឬក៏បរាជ័យអ្វីនោះទេ។ វាស្ថិតលើអ្នក ថាតើអ្នកអនុវត្តន៏វា បានកំរិតណា?
កីឡាការិនី ផ្នែកបាល់ទាត់ នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ រូបថត៖ dianeandthib.blogspot.fr
បើទោះបីជាអ្នក ជាកីឡាករ ឬកីឡាការិនីពូកែម្នាក់ក៏ត្រូវ តែមានការអភិវឌ្ឍន៏ខ្លួនដែរ។ នេះជាចំណុចខ្លះៗ ដែលអាចជួយបង្កើនសមត្ថភាពលេងកីឡា របស់អ្នក៖
១. ការអនុវត្តន៏៖ ព្យាយាមអនុវត្តន៏កីឡារបស់អ្នក រយះពេល១ម៉ោង ក្នុងមួយថ្ងៃ។ លេង ជាមួយគ្រួសារ ឬមិត្តភក្តិជាលក្ខណះកំសាន្ត និងចេះស្វែងរកចំណុចខ្សោយ ដើម្បីអភិវឌ្ឍន៏។ សូមចង់ចាំថា ការអនុវត្តន៏ ធ្វើឲ្យអ្នកអាចទទួលបានភាពឥតខ្ចោះ តែក៏មិនម៉ែនគ្រប់គ្នានោះដែរ។ ប៉ុន្តែបើយើងបានអនុវត្តន៏ វឹកហាត់ បើទោះបីជាមិនបានទទួល សមត្ថភាពអស្ចារ្យដាច់គេ ក៏អ្នកអាចទទួលបានភាពប្រសើជាងមុនដែរ។
២. មានសំភារះគ្រប់គ្រាន់៖ ការដែលខ្វះសំភារះ វឹកហាត់ អាចធ្វើឲ្យយើងទទួលរងការរបួស បាន ដូច្ឆេះចាំបាច់ត្រូវមានសំភារះគ្រប់គ្រាន់ ហើយជាពិសេសវាធ្វើឲ្យយើង ទទួលបានការរីក ចំរើនសមត្ថភាពឆាប់រហ័ស។ ឧទាហរណ៏៖ បើអ្នកលេងបាល់ទាត់ អ្នកត្រូវមានស្បែកជើង សំរាប់ទាត់បាល់ ប្រដាប់ការពារស្មង មានបាល់ ទីលាន ឈុតកីឡា និងសំភារះដទៃទៀត។
៣. កុំឲ្យនរណាម្នាក់ យកដំណែងរបស់អ្នក មុនពេលអ្នកអាចសំរេចគោលដៅ៖ មនុស្សគ្រប់គ្នា មិនហ៊ាន ឬមិនច្រណែនទេ បើសិនជាគេឃើញអ្នកមានការខិតខំប្រឹងប្រែង និងអាចសំរេចគោលដៅ បាន។ ផ្ទុយទៅវិញពួកគេ នឹងសរសើចំពោះអ្នក ហើយពួកគេនឹងខិតខំធ្វើឲ្យបានល្អដូចអ្នក ដែរ។
ចំណុចត្រូវចង់ចាំ៖
១. ត្រូវមានគោលដៅ
២. ត្រូវមានចំណុចពិសេសផ្ទាល់ខ្លួនក្នុងការយកឈ្នះលើអ្វីៗ
៣. ត្រូវប្រាកដថា អ្នកអាចធ្វើវា រហូតដល់ពេលបញ្ចប់បាន
៤. ត្រូវរក្សារអាទិភាពរបស់អ្នកឲ្យបានមុនគេ
៥. ថែរក្សារខ្លួនប្រាណរបស់អ្នក ហើយត្រូវញ៉ាំអ្វីបន្តិចបន្តួច មុនពេលចាប់ផ្តើមប្រកួត ដើម្បី រក្សារថាមពល។ ផឹកទឹក ជំនួសភេសជ្ជះផ្សេងៗ មានភាពប្រសើជាង ក្នុងការលេងកីឡា។
៦. បើសិនជាអ្នកចាញ់ក្នុងពេលកំពុងប្រកួត ត្រូវក្រោកឈរឡើង ហើយខិតខំបន្តទៀត កុំបោះ បង់ឪកាស ឬបាក់កំលាំងចិត្ត។ អ្នកគ្រប់គ្នា នឹងទះដៃអប់អរសាទសំរាប់អ្នក ព្រោះតែអ្នកមិន បោះបង់ ហើយតស៊ូដល់ទីបញ្ចប់។
ចំណុចបញ្ជាក់បន្ថែម៖
១. បញ្ហារបួសអាចកើតមានឡើង គ្រប់ពេល ក្នុងពេលអនុវត្ត វិញ្ញាសារកីឡាណាក៏ដោយ។
២. កុំបង្ខំខ្លួនរបស់អ្នកខ្លាំងពេក អាចធ្វើឲ្យមានរបួស ឬកើតមានកត្តាផ្សេងៗ
៣. ត្រូវកំដៅសាច់ដុំ មុនពេលប្រកួត៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ Wikihow
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ