អារ៉ាប៊ីសាអូឌីត៖ កូនក្រមុំសន្លប់ក្នុងរោងការ ព្រោះកូនកម្លោះសុំលែងលះ
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៩ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 23, 2014
- ប្រធានបទ: បេះដូង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«អ្នកមិនមែនជានារី ដែលខ្ញុំចង់បានឡើយ ឱ្យខ្ញុំសុំទោស។ ខ្ញុំត្រូវតែលែងលះ ជាមួយនឹងអ្នក។» នេះជាពាក្យដែលបានបន្លឺចេញពីប្រអប់មាត់ របស់បុរសជាតិ អារ៉ាប៊ីសាអូឌីត ម្នាក់ ទៅកាន់កូនក្រមុំរបស់ខ្លួន បន្ទាប់ពីនាងបានលើកស្បៃមុខឡើង ដើម្បីបង្ហាញមុខទៅបុរសនេះ ជាលើកដំបូងក្នុងជីវិតរបស់នាង។
បន្ទាប់ពីបានឮការថ្លែងបដិសេធ របស់បុរសដែលនាងសង្ឃឹមទុកក្នុងបេះដូង ថានឹងក្លាយជាស្វាមីរបស់នាង ចំនៅក្នុងថ្ងៃរៀបការនោះ កូនក្រមុំដ៏កំសត់ បានទ្រាំមិនបាននឹងភាពរន្ធត់ចិត្ត រហូតដួលសន្លប់បាត់ស្មារតី ដោយមិនដឹងខ្លួន។ បើតាមសារព័ត៌មានក្នុងស្រុកមួយ បាននិយាយថា ហេតុការណ៍មិនអាចស្មានដល់ បានធ្វើឲ្យបណ្ដាភ្ញៀវ ដែលមកចូលរួមពិធីមង្គលការរបស់នាង មានអារម្មណ៍ក្ដុកក្ដួលតាម និងបញ្ចេញនូវកាយវិការ ជួយធ្វើអន្តរាគមន៍ភ្លាមៗផង។
ប៉ុន្តែហេតុការណ៍ខាងលើ មិនបានកើតមានឡើង ចំពោះតែភ្ញៀវដែលមានវត្តមាននៅទីនោះទេ តែបណ្ដាអ្នកប្រើប្រាស់អ៊ិនធើណែត ក៏បានធ្វើប្រតិកម្មយ៉ាងខ្លាំងក្លាដែរ នៅចំពោះទង្វើដែលមិនទទួលខុសត្រូវរបស់បុរស ជាស្វាមីតែពាក់កណ្ដាលនេះ។
អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ម្នាក់ បានសរសេរហៅកូនកម្លោះរូបនេះ ជាកូនកម្លោះចិត្តខ្មៅ ដែលបានធ្វើឲ្យនារីដ៏បរិសុទ្ធមួយរូប រងនូវការឈឺចាប់យ៉ាងខ្លាំង ដោយការលេងសើច និងភាពអាត្មានិយាមរបស់ខ្លួន។ អ្នកឈឺឆ្អាលរូបនោះ បានសរសេរថា៖ «បុរសចិត្តខ្មៅ គួរតែទទួលភាពឈឺចាប់ ឱ្យខ្លាំងក្លាបំផុត ទើបស័ក្ដិសមនឹងទង្វើអាក្រក់របស់ខ្លួន»។
ស្បៃបាំងមុខ បិទបាំងទាំងចិត្តឬ...?
អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដទៃទៀត បានសរសេរបរិហា បុរសដែលជាកូនកម្លោះរូបនោះបន្តថា គួរតែមើលពីចរិកលក្ខណៈ របស់កូនក្រមុំ មិនមែនមុខមាត់នាងនោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ មនុស្សសម័យនេះ បានឲ្យតម្លៃខ្លាំងជ្រុលទៅលើតែសម្រស់ តែបែរជាមិនអើពើ អំពីតម្លៃ និងសីលធម៌ ដែលមាននៅក្នុងមនុស្សម្នាក់ៗ បន្តិចសោះឡើយ។ អ្នកមានសមានចិត្តម្នាក់ទៀត បានសរសេរថា៖ «ខ្ញុំសុំឲ្យព្រះជាម្ចាស់ នឹងនាំនាងជួបប្តីដែលល្អ ហើយស្រលាញ់នាង ជារៀងរហូត កុំឱ្យជួបដូចមនុស្សបែបនេះ»៕