«បាក់ស្បាត»អស់មួយជីវិត ព្រោះអ្នកគ្រូស៊ិចស៊ីចាប់រួមភេទ៥០ដង
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០២ តុលា ២០១៥
- កែប្រែចុងក្រោយ: October 04, 2015
- ប្រធានបទ: ហួសនិស្ស័យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកគ្រូដែលមានរូបរាង ដ៏ស្រស់បវរម្នាក់នេះ ជាសាស្ត្រាចារ្យ នៅសាលា «Abraham Moss Community School» ស្ថិតក្នុងក្រុង មេនឆេស្ទ័រ (Manchester ចក្រភពអង់គ្លេស)។ នាង ខារ៉ូលីន ប៊ើរីមេន ខ្លួននាងបានសារភាព ពីទំនាក់ទំនងផ្លូវភេទ ជាមួយសិស្សរបស់នាង ដែលមានអាយុទើបនឹង១៥ឆ្នាំមួយរូប។ នេះបើតាមការរាយការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើល របស់សារព័ត៌មានក្នុងតំបន់ ឈ្មោះ «Manchester Evening News» និងសារព័ត៌មានអង់គ្លេស ដ៏ធំមួយទៀត ឈ្មោះ «The Telegraph»។
សារព័ត៌មានទាំងនោះ បានអះអាងថា សេចក្ដីសារភាពរបស់នាង ខារ៉ូលីន អាចជួយឲ្យនាង ជៀសផុតពីការផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារ។ ស្ត្រីអតីតគ្រូបង្រៀន បានទទួលកំហុស និងការទទួលខុសត្រូវ នៅក្នុងសំនុំរឿងនេះ ប៉ុន្តែនាងត្រូវបានចៅក្រម កំហិតឲ្យនាងធ្វើការ ដើម្បីជាប្រយោជន៍សាធារណៈ ចំនួន២៥០ម៉ោង ឲ្យបង់ប្រាក់ពិន័យមួយចំនួន និងហាមមិនឲ្យទៅក្បែរ កូនសិស្សជំទង់នោះទៀត ជារៀងរហូត។
រួមភេទជាង៥០ដង...
តុលាការបានចាត់ទុកថា នាង ខារ៉ូលីន ប៊ើរីមេន បានរំលោភលើជំនាញ និងវិជ្ជាជីវៈរបស់ខ្លួន បន្ទាប់ពីនាងបានបង្ខំ ឲ្យយុវសិស្សអាយុ១៥ឆ្នាំ រួមភេទជាមួយនាង។ យុវជនជំទង់ បានទទួលស្គាល់ដែរ ពីទំនាក់ទំនងមិនធម្មតានេះ ហើយបានអះអាងថា បានរួមភេទមិនតិចជាង៥០ដងឡើយ ជាមួយអ្នកគ្រូរបស់ខ្លួន ដោយគ្មានការពារ (ពាក់ស្រោម) អ្វីទាំងអស់។ អ្នកគ្រូធ្លាប់បាននិយាយ ប្រាប់យុវសិស្សនេះថា នាងបានធ្លាក់ខ្លួន មានផ្ទៃពោះ។ ហេតុការណ៍ទាំងនេះ បានធ្វើឲ្យយុវសិស្ស ពោលក្នុងសវនាការថា៖ «បានបាក់ស្បាតអស់មួយជីវិត»។
គួររំលឹកឡើងវិញថា បន្ទាប់ពីទំនាក់ទំនងស្នេហាខុសទំនង ដ៏អាថ៌កំបាំង ត្រូវបានបែកធ្លាយនោះ នាង ខារ៉ូលីន ត្រូវបានព្យួរពីតួនាទីជាគ្រូបង្រៀន ហើយត្រូវបានបណ្ដេញចេញ ពីសាលារៀន «Abraham Moss Community School» ខណៈយុវសិស្សរងគ្រោះ ក៏បានដូរសាលារៀនរបស់ខ្លួន ទៅកន្លែងផ្សេងដែរ៕