ប្រធាន​ក្រុម​ហ៊ុន​នៅ​ជប៉ុនធ្វើ​សិក្ខា​សាលា ពន្យល់​ពី​សហគ្រិន​ភាព​ដល់​និស្សិត​កម្ពុជា

ភាពជាសហគ្រិន បានជម្រុញទឹកចិត្ត និស្សិតនិងសិក្ខាកាមជាច្រើននាក់ ឲ្យកាន់តែមានចំណាប់អារម្មណ៍ ក្នុងការបង្កើតមុខជំនួញ និងចង់មានការងារនៅប្រទេសជប៉ុន នៅពេលដែលពួកគេបញ្ចប់មហាវិទ្យាល័យ។ កម្មវិធីនេះ បានធ្វើឲ្យអ្នកចូលរួមទាំងអស់ នៅក្នុងសិក្ខាសាលាកន្លងមក បញ្ចេញសេចក្តីក្លាហ៊ាន និងតម្រង់ក្តីសុបិន្ត ឆ្ពោះទៅរកភាពជោគជ័យ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញ ថ្ងៃទី៧ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 16, 2015
  • ប្រធានបទ: ជំនួញ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានក្រុមហ៊ុនជាច្រើន មកពីប្រទេសជប៉ុន មានទាំងខ្នាតតូច និងមធ្យម បានរួមគ្នាបង្កើតជាសិក្ខាសាលា​មួយ ស្តីពីភាពជាសហគ្រិន ដើម្បីបង្ហាញពីបទពិសោធន៍របស់ខ្លួន និងពីភាពជោជ័យ ទៅដល់និស្សិត និង​សិក្ខាកាមចូលរួមទាំងអស់ ដើម្បីអាចសិក្សាស្វែងយល់ និងពិចារណា មុនពេលដែលសម្រេចចិត្ត បង្កើត​អាជីវកម្ម​អ្វីមួយ។ ក្នុងនោះ បានធ្វើឲ្យអ្នកចូលរួមជាច្រើន ទទួលបាននូវបទពិសោធន៍ថ្មី ទាំងក្នុងនិង​ក្រៅ​ប្រទេស ព្រមទាំងថែមទាំង បានជួបជាមួយអ្នកជំនួញជប៉ុនវ័យក្មេងៗ ដែលអាចផ្តល់នូវចំណុចល្អៗ ជា​ជំហាន​របស់អ្នកជំនួញជំនាន់ក្រោយ។

សិក្ខាសាលានោះ ត្រូវបានរៀបចំធ្វើ នៅក្នុងអាគាពាណិជ្ជកម្មកម្ពុជាជប៉ុន ហៅកាត់ថា CJCC (ខណ្ឌទួលគោក រាជធានីភ្នំពេញ) កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងមក ដោយមាននិស្សិតមកពី បណ្តាសាកល​វិទ្យា​ល័យ​មួយចំនួន ប្រមាណជាជាង២០០នាក់ចូលរួម។

លោក យ៉ាស៊ូនូរិ សាអីតូ (Yasunori Saito) ជាប្រធានក្រុហ៊ុនអាហារមួយដ៏ល្បី នៅប្រទេសជប៉ុន ជាអ្នក​ផ្តល់​បទបង្ហាញទាក់ទង ទៅនឹងមុខជំនួញ ដែលទទួលបានជោគជ័យ និងថែមទាំងបានឲ្យដឹង ពីការបើក​ហាង​អាហារ មួយបន្ថែមទៀត កាលពីពេលថ្មីៗនេះ នៅផ្សារទំនើប អ៊ីអន AEON ដែលជាទីផ្សារលំដាប់​ពិភព​លោក​របស់ជប៉ុន នៅកម្ពុជា។ ប្រធានក្រុមហ៊ុនរូបនេះ បានបន្ថែមថា រាល់អាជីវកម្មទាំងអស់ មិនមែនមនុស្សគ្រប់រូប មានបំណងបើក គឺអាចបើកបាននោះទេ គឹរាល់គំនិតអាជីវកម្មទាំងនោះ ត្រូវតែសិក្សាឲ្យបានហ្មត់ចត់។ មិន​តែ​ប៉ុណ្ណោះ បុគ្គលគ្រប់រូបត្រូវប្រាកដខ្លួនឯងថា នឹងក្លាយជាអ្នកដឹកនាំឲ្យច្បាស់។ លោកបានលើកឡើងថា៖ «ត្រូវ​ប្រាកដថា ក្តីសុបិន្តរបស់អ្នក អ្នកនឹងធ្វើវាឲ្យបានសមរេច»។

ចំណេះដឹង និងការផ្សារភ្ជាប់គ្នា រវាងកម្ពុជានិងជប៉ុននេះ បានស្តែងឡើង នូវភាពជាសហគ្រិនដ៏ពិតប្រាក ដល់បណ្តាអ្នកចូលរួម។ ក្នុងនោះផងដែរ កញ្ញា នូរ ណាវី ជានិស្សិតឆ្នាំទីពីរ នៅសាកលវិទ្យាល័យបញ្ញជាតិ បាននិយាយថា មិនមែនជាលើកទីមួយទេសម្រាប់កញ្ញា ក្នុងការចូលរួមក្នុងសិក្ខាសាលាដូចនេះ។ តែអ្វី​ដែល​កញ្ញាទទួលបាន នៅក្នុងថ្ងៃនេះ គឺវាមានភាពខុសប្លែកពីមុន។ កញ្ញាបានថ្លែងថា៖ «ធ្វើឲ្យខ្ញុំដឹងថាពេល មាន​ក្តី​សុបិន្តហើយ នោះមិនប្រាកដថាបាននោះទេ បើយើងមិនមានការធ្វើឲ្យបានសម្រេចគោលដៅ»។

កញ្ញា ណាវី បានបន្ថែមទៀថា វាជាចំណីគំនិតថ្មីមួយ ដែលបានដាស់គំនិតចាស់របស់នាងនោះ ឲ្យមាន​ភាព​ម៉ឹងមាត់សារជាថ្មី ដោយខ្លួនឯង។ ម្យ៉ាងទៀត នាងនឹងមានភាពក្លាហានជាងមុន ក្នុងការបង្ហាញ​នៅក្តីសុបិន្ត​ទាំងនោះ ទៅឲ្យអ្នកនៅជុំវិញខ្លួនបានដឹង។

គោលបំណងដែលសហគ្រិនទាំងអស់នោះ ចង់ផ្តល់ឲ្យអ្នកចូលរួម គឺឱកាសការងារនៅប្រទេសជប៉ុន ក៏ដូច​ជានៅកម្ពុជា និងគំនិតអាជីវកម្ម សម្រាប់អ្នកកំពុងស្វែងរក និងម្ចាស់អាជីវកម្ម ដែលកំពុងត្រូវការបុគ្កលិក។ កម្មវិធីនេះ បានបិទបញ្ចប់ នៅម៉ោងបីរសៀលថ្ងៃដ៏ដែល ជាមួយនឹងស្នាមញញឹមដ៏ជិតស្និត រវាងអ្នក​ចូលរួម​ជាជនជាតិខ្មែរ និងជនជាតិជប៉ុន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...