អាជ្ញា​កណ្ដាល​បាល់​ទាត់ ដក​កាំភ្លើង​គម្រាម​ពេល​កំពុង​ប្រកួត

បន្ទាប់ពីរងការវាយតប់ និងច្រានឲ្យដួល នៅក្នុងការប្រកួត ជាលក្ខណៈមិត្តភាពមួយ កាលពីចុងសប្ដាហ៍កន្លងទៅ អាជ្ញាកណ្ដាលមួយរូប បានបាត់បង់ចិត្តដ៏ត្រជាក់របស់ខ្លួន ដោយបានដក«កាំភ្លើង» ចេញមកគម្រាមមនុស្សគ្រប់គ្នា នៅលើទីលានប្រកួត។
អាជ្ញាកណ្ដាលបាល់ទាត់ម្នាក់នេះ បានទៅយកកាំភ្លើង ពីបន្ទប់ផ្លាស់ខោអាវ របស់ខ្លួន ចេញមកគម្រាមគេឯង ពេញការប្រកួត។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣០ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: October 01, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មុននឹងចូល ក្នុងទីលានប្រកួតបាល់ទាត់ គ្រប់កីឡាករទាំងអស់ សុទ្ធតែត្រូវបានអាជ្ញាកណ្ដាល ត្រួត​ពិនិត្យ​ជាមុន ថាមិនមានរបស់របរណាមួយ ដែលអាចបង្កគ្រោះថ្នាក់ ដល់កីឡាករផ្សេង និងរំខានដល់​ការប្រកួត​ឡើយ។ តែ​សំនួរ​ត្រូវសួរថា បើអាជ្ញាកណ្ដាល ជាអ្នកត្រួតពិនិត្យកីឡាករ ចុះនរណាជាអ្នកត្រួតពិនិត្យ អាជ្ញា​កណ្ដាល? តើ​ស្ថានការណ៍​ឈានដល់កម្រិតណា រហូតធ្វើឲ្យអាជ្ញាកណ្ដាលមួយរូប ចាំបាច់ត្រូវរកវិធី​ការពារ​ខ្លួន ដល់​ថ្នាក់​ដក​អាវុធ ចេញមកគម្រាមនោះ?

ហេតុការណ៍បានកើតឡើង មិននឹកស្មានដល់ កាលពីចុងសប្ដាហ៍នេះ រវាងការប្រកួត របស់ក្រុម «Brumadinho » និង «Amantes da Bola» នៅក្នុងប្រទេសប្រេស៊ីល។ បន្ទាប់ពីបានបណ្ដេញកីឡាករមួយរូប ចេញ​ពីការ​​ប្រកួត អាជ្ញាកណ្ដាលនៃការប្រកួតនេះ ត្រូវបានច្រានឲ្យដួល និងរងនូវការវាយដំ លើរាងកាយ ពី​សំណាក់​កីឡាករ​មួយ​ចំនួន។ ព្រឹត្តិការណ៍នេះ បានបង្ខំឲ្យអាជ្ញាកណ្ដាល បាត់បង់ឈាមត្រជាក់»របស់ខ្លួន ហើយ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ផ្លាស់​ខោអាវ របស់ក្រុមអាជ្ញាកណ្ដាល និងដកយកកាំភ្លើងខ្លីមួយដើម ចេញ​មក​កាន់​ទីលាន​ប្រកួតវិញ។

តែអាជ្ញាកណ្ដាលផ្សេងទៀត បានជួយធ្វើអន្តរាគមន៍ ចេញមកឃាត់ ដើម្បីធ្វើយ៉ាងណា កុំឲ្យអាជ្ញា​កណ្ដាល​ចិត្ត​ក្ដៅ​ម្នាក់​នេះ ជ្រួលជ្រុលបង្កការបង្ហូឈាម នៅលើវាលស្មៅនៃការប្រកួតបាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...