ចូល​ពេទ្យ​ជា​បន្ទាន់ ព្រោះ​លិង្គ​ឡើង​រឹង​យូរ​ជាង​១៧ម៉ោង

ចូលទៅមន្ទីរពេទ្យជាបន្ទាន់ ដោយសារតែលិង្គខ្លួនឡើងរឹងយូរពេក រហូតដល់ជាង១៧ម៉ោង។ នេះជាអ្វីដែលយុវជន អាយុ២៣ឆ្នាំ ជាតិអង់គ្លេសរូបនេះ ត្រូវចងចាំក្នុងជីវិត។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១០ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 11, 2014
  • ប្រធានបទ: រឿងក្នុងខោ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជន ចាកសុន ហ្គាណេត (Jason Garnett) បុគ្គលិក​សណ្ឋាាគារ​មួយ​រូប បាន​ភ្ញាក់​ឡើង​ពី​ដំណេក ដូច​ជា​ពេល​ព្រឹក​មុនៗ​កន្លង​មក​ដែរ គ្រាន់​តែ​មាន​អារម្មណ៍​ថា អា​ប្អូន​តូច​របស់​ខ្លួន ដូច​ជា​នៅ​តែ​តម្រង់​ជួ​ប្រកាន់​ភាព​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច នៅ​ព្រឹក​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ប៉ុន្តែ វា​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ ព្រោះ​យុវជន​យើង​បាន​ស្លៀកពាក់​ចេញ​ទៅ​ធ្វើការ និង​ត្រឡប់​មក​វិញ​ងូត​ទឹក ហើយ​ចេញ​ទៅ​រត់ នៅ​ខាង​ក្រៅ​នោះ​ទៀត។ តែ​ចំណុច​ដែល​ធ្វើ​ឲ្យ​យុវជន ចាប់​ផ្ដើម​មាន​អារម្មណ៍​ប្លែកៗ​នោះ គឺ​លិង្គ​របស់​ខ្លួន នៅ​តែ​រឹង​កំព្រឹស​នៅ​ឡើយ តាំង​ពី​ជាង​៨ម៉ោង​មក​ហើយ។

បែបនេះ គឺមានបញ្ហា!

យុវជនចាំបាច់ត្រូវចូល​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ព្រោះ​វា​ជា​ករណី​ខុសប្រក្រតី​មួយ បណ្ដាល​មក​ពី​ការគាំង​សាច់​ដុំ​​លិង្គ ឬ​គាំង​សរសៃ​ឈាម នៅ​លើ​អវៈយវៈ​ភេទ​បុរស។ ករណី​នេះ កម្រ​​មាន​អ្នក​កើត​វា​ណាស់។ កន្លង​មក គេបានសង្កេតឃើញថា លុះ​ត្រា​តែ​​លិង្គ​ត្រូវ​បាន​បង្ខំ​ឲ្យ​ងើប​ឡើង​រឹង សម្រាប់​រយៈពេល​យូរ​ (ឧទាហរណ៍ ដោយ​​ប្រើ​ថ្នាំ) ទើបហនិភ័យដែលឈានទៅដល់«លិង្គ រឹងមិនស្រក» អាចមានច្រើន ដូចករណីរបស់យុវជន​ខាង​លើ។

គ្រូពេទ្យជំនាញមួយរូបបានថ្លែងអះអាងថា ប្រសិនជាមានករណីនេះកើតឡើង គេមិនត្រូវរងចាំឲ្យហួសពី៤ ឬ៦ម៉ោងឡើយ ព្រោះបើពុំនោះទេ នឹងអាចមានវិនាសកម្មកើតឡើង (ដូចជាបែកធ្លាយលិង្គ ឬបាក់លិង្គ​ជា​ដើម)។

សម្រាប់ករណីរបស់យុវជន ចាកសុន សារព័ត៌មានអង់គ្លេស HuffPost UK បានរាយការណ៍ថា ក្រុម​គ្រូពេទ្យ​បានបូមឈាមចេញពីលិង្គរបស់យុវជន ប្រមាណជាជិតមួយលិត្រ ដើម្បីកាត់បន្ថយសំពាធ ដែលចេះតែ​នៅ​ធ្វើឲ្យលិង្គងើបរឹង។ បន្ទាប់មក គ្រូពេទ្យបានប្រើថ្នាំចាក់ ប្រមាណជា២៤ម្ជុលទៀត ទើបអវៈយវៈភេទមួយនេះ បានដកឃ្លាត្រឡប់មកសម្រាកវិញ។

ចាកសុន ហ្គាណេត បាននិយាយប្រាប់សារព័ត៌មានអង់គ្លេស The Sun ថា៖ «ឃើញម្ជុលទាំងនោះ ដោតជាប់​ក្នុងលិង្គរបស់ខ្ញុំ វាដូចជានៅក្នុងភាពយន្ដរន្ធត់តក់ស្លុតអញ្ចឹង។ វាជាទារុណកម្មដ៏ពិតមួយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...