សម្រាប់ស្ត្រី៖ ៩ចំណុច ដើម្បីបង្កើនភាពស្រស់ស្អាត និងក្មេងជាងវ័យ
ស្រ្តីគ្រប់គ្នាតែងប្រាថ្នានូវភាពស្រស់ស្អាត ទាក់ទាញ និងក្មេងជាងវ័យ។ ការសិក្សា ស្រាវជ្រាវភាគច្រើន បានបង្ហាញឲ្យដឹងពីការផ្សារភ្ជាប់ការថែរក្សាសម្ផស្សទាំងអស់នោះ ទៅនឹងការថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសទៅនឹងការបរិភោគអាហារប្រកបដោយឱជារស និងមានផាសុខភាព។
តារាភាពយន្ដចិន នាង ហ្សាង យូគី ហៅ គីទី។ (រូបថតហ្វេសប៊ុក)
------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ ឧសភា ២០១៤
------------------------
សម្ផស្ស - នៅក្នុងសៀវភៅមួយមានចំណងជើងថា ក្មេងជាងវ័យ១០ឆ្នាំក្នុងរយៈពេល១០សប្តាហ៏ របស់អ្នកស្រី ធូប៊ីអហ្គ (Thorbjorg) បានចែករំលែកពីរបៀប ដើម្បីផ្លាស់ប្តូរភាពស្រស់ស្អាត និងក្មេងជាងវ័យតាមរយៈ ចំណីអាហារ ការហាត់ប្រាណ និងការផ្លាស់ប្តូរការគិតពីភាពអវិជ្ជមាន ទៅកាន់ភាពវិជ្ជមាន។ ទោះបីវាមិនមែនជាភាពងាយស្រួលមួយ ប៉ុន្តែវាអាចជួយផ្លាស់ប្តូរ ជីវិត និងធ្វើឲ្យសម្រស់អ្នកកាន់តែស្រស់ស្អាតឡើង។
ខាងក្រោមនេះ គឺជាចំណុចទាំង៩ ដែលអ្នកស្រីបានរៀបរៀងក្នុងសៀវភៅខាងលើ ដែលជាគន្លឹះ មួយជួយដល់ស្រ្តីក្នុងការថែរក្សាសម្រស់ ឲ្យក្មេងជាងវ័យ៖
១. កាត់បន្ថយអាហារមានជាតិស្ករ
បើសិនអ្នកមិនចង់ឆាប់ចាស់ទេ អ្នកគួរតែកាត់បន្ថយការញុំាស្ករឲ្យបានតិច តាមតែអាចធ្វើបាន។ ប្រភេទស្ករមួយចំនួនដូចជាស្ករអំពៅ ស្ករត្នោត ស្ករឆៅ(raw sugar) ដែលមានសារធាតុគ្លុយកូសធម្មតា និងសារធាតុគ្លុយគូសពីផ្លៃឈើ មានធាតុផ្សំរលាយមួយធ្វើឲ្យស្ករក្នុងឈាមផ្លាស់ប្តូរ បណ្តាលឲ្យអ្នកមានភាពនឿយហត់ អារម្មណ៏រវើយរវាយ និងឡើងទម្ងន់ជាដើម។ ជាតិគ្លុយគូសជាសត្រូវនឹងសរសៃទឹកប្រូតេអ៊ីន (ឆ្អឹង, ឆ្អឹងខ្ចី, ស្បែក) ធ្វើឲ្យស្បែកកាន់តែជ្រីវជ្រួញ និងគ្មានកម្លាំង។ ការកាត់បន្ថយការញុំាជាតិស្ករ នឹងជួយឲ្យអ្នកមានអារម្មណ៏ផ្លាស់ប្តូរទាំងខាងក្រៅ និងខាងក្នុងរាងកាយ។
២. ញុំាសូកូឡាជារៀងរាល់ថ្ងៃ
តើអ្នកដឹងឬទេ ថាសុភមង្គលកើតឡើង នាពេលអ្នកមានអារម្មណ៏ស្រឡះ និងមានរាងកាយល្អ? សូកូឡា គឺជាអាហារមួយប្រភេទដែលផ្តល់នូវអំណាចទាំងនោះ។ សូកូឡាពណ៌ខ្មៅនៅគ្រប់ទីកន្លែងមានសារធាតុកាកាវប្រមាណ៨៥ភាគរយ។ ការទទួលទានសូកូឡា២៥ក្រាមជារៀងរាល់ ថ្ងៃនឹងធ្វើឲ្យអ្នកមានអារម្មណ៏ថាមានសុភមង្គល និងក្មេងជាងវ័យ។ ការទទូលទានគ្រាប់កាកាវឆៅ ក៏មានអត្ថប្រយោជន៏ដូចគ្នានឹងសូកូឡាដែរ។ អ្នកអាចរោយម្សៅកាកាវ ទៅលើទឹកដោះគោខាប់ (យ៉ាអូរ) ដើម្បីយកមកទទួលទានក៏បានដែរ។
៣. កុំហាត់ប្រាណច្រើនពេក
ការហាត់ប្រាណគឺជារឿងមួយដ៏ល្អ ព្រោះវាជួយពង្រឹងទាំងរាងកាយ និងគំនិតរបស់យើងកាន់ តែប្រសើរឡើង។ ប្រភេទកីឡាដែលល្អ សម្រាប់រាងកាយមានដូចជា ការដើរ រត់ លោត ឡើង ហែលទឹក រាំ ជាដើម ប៉ុន្តែអ្នកចូលចិត្តការហាត់ប្រាណជាច្រើនមិនបានដឹងទេថា ពេលខ្លះការហាត់ប្រាណតិច មានភាពប្រសើរជាង។ ការហាត់ប្រាណ២០នាទី ស្ទើរតែរាល់ថ្ងៃពេញមួយសប្តាហ៏ នឹងផ្តល់អត្ថប្រយោជន៏ច្រើន ផ្ទុយទៅវិញ នាពេលអ្នកអ្នកហាត់ប្រាណច្រើនម៉ោងពេក វាប្រែជា បង្កើតនូវភាពតានតឹង ស្ត្រេស ដែលអាចកើតមកពីការរលាក។
៤. ធ្វើចលនានៅលើគ្រែ
ពិតប្រាកដណាស់ ថាការរត់ ការលលោត ការហែលទឹកជាដើមនិងធ្វើឲ្យអ្នកមានរាងស្អាត និងមានអារម្មណ៏ក្មេងជាងវ័យ ប៉ុន្តែវិធីធម្មជាតិដ៏ល្អមួយទៀត ដើម្បីបង្កើនភាពក្មេងជាងវ័យនេះ គឺការធ្វើចលនានៅលើគ្រែគេង ដោយការធ្វើចលនាដង្ហើមចេញចូលឲ្យវែងៗ និងតភ្ជាប់រាងកាយជាមួយអារម្មណ៏ ដែលជួយសម្រួលដល់ប្រព័ន្ធអរម៉ូន អុកស៊ីតនីទ្រិច ដែលធ្វើឲ្យស្បែកភ្លឺស្អាត និងសម្រាកផ្លូវចិត្ត។
៥. ជម្រះគំនិតអវិជ្ជមាន
ការជម្រះគំនិតបែបអវិជ្ជមាន បណ្តាលមកពីការគិតរបស់អ្នកដោយខ្លួនអ្នក ឬរបស់ជាច្រើនទៀតនៅជុំវិញអ្នកចោល នឹងធ្វើឲ្យអ្នកកាន់តែមានអារម្មណ៏ល្អឡើង ដែលសម្រួលដល់ខួរក្បាលរបស់អ្នក និងសកម្មភាពប្រចាំថ្ងៃរបស់អ្នក ជាពិសេសគឺភាពស្រស់ស្អាតរបស់អ្នក។ អ្នកអាចពិសោធន៏សកម្មភាពទាំងនោះបាន តាមរយៈកញ្ជក់។ ដូច្នេះហើយ អ្នកគួរបង្កើនគំនិតសុទិដ្ឋិនិយម និងអនុវត្តវាជាប្រចាំ ដើម្បីសម្រស់ស្អាតនិងក្មេងជាងវ័យ។
៦. កុំខ្លាចពន្លឺព្រះអាទិត្រ
មនុស្សជាច្រើនខ្លាចពន្លឺព្រះអាទិត្រ ដោយហេតុផលសមស្របមួយចំនួន។ ជាអកុសលការធ្វើបែបនេះ ក្លាយជាបណ្តាលឲ្យកើតជាហានិភ័យ ដែលអាចបណ្តាលឲ្យកើតជំងឺមហារីកស្បែក និង ធ្វើឲ្យស្បែកឆាប់ចាស់ជាងវ័យ។ ទោះបីយ៉ាងណា ការជួបប្រទះភាពកាន់តែស្តើងឡើងៗនៃស្រទាប់អូហ្សូន ធ្វើឲ្យងាយរងគ្រោះនូវការកង្វះសារធាតុប្រឆាំងអុកស៊ីតកម្មចេញពីសារធាតុ បៃតងចេញពីបន្លែ ផ្លៃឈើនិងខ្លាញ់ល្អៗ ព្រមទាំងសារធាតុប្រូតេអ៊ីនល្អៗជាច្រើនទៀត ដែល បណ្តាលមកពីហានិភ័យទាំងនេះ។ ដូច្នេះការប្រើ ប្រេងការពារកម្តៅថ្ងៃនឹងជួយឲ្យអ្នករីករាយ និងការដើរក្រោមពន្លឺព្រះអាទិត្រ ជាមួយអត្ថប្រយោជន៏ជាច្រើនរបស់វា។
៧. ញុំាប្រភេទអាហារជួយសម្រួលជាតិអរម៉ូន
បញ្ហាសារធាតុអរម៉ូនក្នុងរាងកាយ តែងជួបប្រទះជាញឹកញាប់លើស្រ្តី កើតរោគ PMS ឬស្រ្តីបាត់រដូវ ប៉ុន្តែការពិត មានមនុស្សស្រីរាប់សិបនាក់ផ្សេងទៀត ក៏ជួបប្រទះបញ្ហាទាំងនេះ ដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ ព្រមទាំងពាក់ព័ន្ធនឹងអារម្មណ៏របស់អ្នកទៀតផង។ បញ្ហាអរម៉ូន នឹងធ្វើឲ្យស្ត្រីជួបប្រទះបញ្ហា ទំងន់ ការរំលាយអាហារ ការបង្កកំណើត ឆ្អឺងពុកជាដើម។ ដូច្នេះ អ្នកគួរតែព្យាយាមរក្សាសារធាតុអរម៉ូន ក្នុងរាងកាយឲ្យមានលំនឹង។ ការញុំានូវសារធាតុខ្លាញ់ល្អៗ សម្រាប់សុខភាព និងបន្លែ ផ្លែឈើ សាច់ ធម្មជាតិល្អៗ ស្រស់ៗនិងជួយដល់អ្នក ក្នុងការរក្សាជាតិអរម៉ូនទាំងនេះ។
៨. ញុំាអាហារសម្បូរដោយជាតិប្រូតេអ៊ីនឲ្យបានច្រើន
ការញុំាអាហារសម្បូរទៅដោយជាតិប្រូតេអ៊ីន ជាពិសេសអាហារពេលព្រឹក និងជួយគ្រប់គ្រងជាតិស្ករ និងទម្ងន់ក្នុង រាងកាយរបស់អ្នក។ អ្នកគួរតែព្យាយាមបង្កើនភាពស្រឡាញ់ ចំពោះរាងកាយរបស់អ្នក ឲ្យបានច្រើនផងដែរ។ ម្យ៉ាងវិញទៀត សារធាតុប្រូតេអ៊ីនទាំងនោះ មានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជម្ងឺផ្លូវចិត្ត ដែលធ្វើឲ្យមានអារម្មណ៏ថា យើងឆាប់ចាស់ ជំងឺធ្លាក់ទឹកចិត្ត និងការផ្លាស់ប្តូរអារម្មណ៏ជាញឹកញាប់។
៩. ញញឹមទៅកាន់ពិភពលោក
ពេលអ្នករីករាយ ជីវិតរបស់អ្នកនឹងមានពន្លឺឡើង ដែលជាហេតុបណ្តាលឲ្យមុខរបស់អ្នក និងស្បែករបស់អ្នកស្អាត។ អ្នកគួរតែព្យាយាមញញឹមទៅកាន់មនុស្សនៅជុំវិញខ្លួន ទោះបីជាអ្នកស្គាល់ក្តី មិនស្គាល់ក្តី អ្នកគួរតែព្យាយាមធ្វើឲ្យរយៈពេលពេញមួយថ្ងៃរបស់អ្នក ក្លាយជាពេលដ៏មានន័យ និងរីករាយជារៀងរាល់ពេល៕