តុលាការ​ហៅ​អ្នក​ភូមិ​បឹងកក់​​ទៅ​សាក​សួរ ក្រោម​បណ្ដឹង​របស់ ឃុន សៀ

សមាជិកបីនាក់ នៃគ្រួសារជនរងគ្រោះក្នុងជំលោះដីធ្លី ជាមួយលោក ឧកញ៉ា ឃុន សៀ ដែលមានទីតាំងស្ថិត នៅ​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក ត្រូវបានតុលាការាជធានីភ្នំពេញ កោះហៅឲ្យចូលបំភ្លឺជុំវិញបណ្ដឹងចោទប្រកាន់ ពីបទបំផ្លិចបំផ្លាញ និង ប្រើហឹង្សារំលោភលើសិទ្ធិកាន់កាប់ អចលនវត្ថុអ្នកដទៃ នៅថ្ងៃចុងសប្ដាហ៍ខាងមុខនេះ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: May 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សមាជិកបីនាក់ នៃគ្រួសារជនរងគ្រោះក្នុងជំលោះដីធ្លី ជាមួយលោក ឧកញ៉ា ឃុន សៀ ដែលមានទីតាំងស្ថិត នៅ​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក ត្រូវបានតុលាការាជធានីភ្នំពេញ កោះហៅឲ្យចូលបំភ្លឺជុំវិញបណ្ដឹងចោទប្រកាន់ ពីបទបំផ្លិចបំផ្លាញ និង ប្រើហឹង្សារំលោភលើសិទ្ធិកាន់កាប់ អចលនវត្ថុអ្នកដទៃ នៅថ្ងៃចុងសប្ដាហ៍ខាងមុខនេះ។


«ស៊ូស្លាប់នៅលើទឹកដីរបស់ខ្ញុំ» ត្រូវបានម្ចាស់ផ្ទះសរសេរ នៅលើជញ្ជាំងផ្ទះខ្លួន។ (រូបថត MONOROOM.info/ S.Tith)

ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
------------------

ដីធ្លី - យោងតាមដីកាកោះ របស់លោកព្រះរាជអាជ្ញារង ជេត ខេមរា តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចុះ ថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ២០១៤ លោក ឧកញ៉ា ឃុន សៀ បានដាក់ពាក្យបណ្ដឹងចោទប្រកាន់ កញ្ញ លី សៀវមិញ អាយុ​២៤ឆ្នាំ និង ប្អូនប្រុសរបស់នាង ឈ្មោះលី ប៊ុនហៀង អាយុ១៩ឆ្នាំ ដែលជាកូនរបស់លោកលី ស្រ៊ាខេង និង អ្នកស្រី ម៉ក់ ស៊ាវហួង ពីបទ «បំផ្លិចបំផ្លាញ និង ប្រើអំពើហឹង្សារំលោភលើសិទ្ធិកាន់កាប់ អចលនវត្ថុអ្នកដទៃ»។

ដីការកោះនោះ បានតម្រូវឲ្យអ្នកទាំងពីរ ចូលខ្លួនទៅឆ្លើយបំភ្លឺ ជុំវិញបទចោទប្រកាន់ខាងលើនេះ នៅថ្ងៃទី២២ ខែ ឧសភា ខាងមុខនេះ។ បណ្ដឹងចោទប្រកាន់ស្រដៀងគ្នានេះ ក៏ត្រូវបានលោកឧកញ៉ា ឃុន សៀ ប្ដឹងប្រឆាំងនឹងអ្នកស្រី សុខ ហ៊ុច ដែលជាអ្នកជិតខាងរបស់អ្នកទាំងពីរផងដែរ ប៉ុន្តែអ្នកស្រី ហ៊ុច ត្រូវបានលោកព្រះរាជអាជ្ញារង ជេត ខេមរា បង្គាប់ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅថ្ងៃទី២៣ ខែឧសភា។ អ្នកទាំងបី ក៏ត្រូវបានតំណាងអយ្យការ អមសាលាដំបូង​រាជធានី​ភ្នំពេញចាត់ទុកជា «ជនសង្ស័យ» រួចជាស្រេច។

កញ្ញ លី សៀវមិញ បានច្រានចោលស្រុង នូវបទចោទប្រកាន់របស់លោកឧកញ៉ា ឃុន សៀ ដោយនាងបាន​និយាយ​ថា មានតែភាគី លោកឧកញ៉ា ឃុន សៀ ទេ ដែលបានប្រព្រឹត្តិអំពើហឹង្សា និង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​របស់គ្រួសារ​នាង និង អ្នកជិតខាង។

សៀវមិញ បានបបញ្ជាក់ទៀតថា៖«ខ្ញុំគ្មានការភ័យខ្លាចអ្វីទេ ព្រោះយើងខ្ញុំមិនបានប្រព្រឹត្តិអំពើល្មើស ដូចការប្ដឹង​ចោទ​ទាំងបំពារបំពានច្បាប់ របស់លោកឧកញ៉ា ឃុន សៀ នោះទេ។ ខ្ញុំនឹងទៅចូលបំភ្លឺនៅតុលាការតាមកាលកំណត់ ហើយ​ខ្ញុំជឿជាក់ថា តុលាការនឹងមានភាពយុត្តិធម៌។»។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងភាគីលោកឧកញ៉ា ឃុន សៀ ដើម្បីសុំការបកស្រាយបំភ្លឺ ជុំវិញករណី​នេះបាននៅឡើយ។

ជាមួយគ្នានេះ លោក ហ៊ីង ចាន់ អាយុ ២៧ឆ្នាំ ដែលកូនប្រុសរបស់អ្នកស្រី សុខ ហុច បានឲ្យដឹងថា ការប្ដឹងចោទ​របស់​លោក ឧកញ៉ា ឃុន សៀ មកលើម្ដាយរបស់គាត់ និង អ្នកជិតខាងរបស់គាត់ គឺជាការគំរាមកំហែងថ្មីមួយទៀត ដើម្បី​ឲ្យ​ពួកគាត់ទាំងបីគ្រួសារ ចាកចេញពីលំនៅឋានរបស់ខ្លួន ជាមួយនឹងសំណងតិចតួច។

លោក ចាន់ បានបន្តថា៖ «ចាប់តាំងពីគ្រួសារយើងខ្ញុំទាំងបី បានបដិសេធ នូវការទទួលយកសំណង១៥០០០ដុល្លារ ជាថ្នូរនឹងការចាកចេញពីផ្ទះដោយស្ងប់ស្ងាត់ កាលពីអំឡុង ខែមេសា ឆ្នាំ ២០១៣ មក ភាគីលោក ឧកញ៉ា ឃុន សៀ បានប្រើល្បិចកលគ្រប់បែបយ៉ាង រាប់ចាប់ពីការប្រើកម្លាំងសមត្ថកិច្ចនគរបាល នគរបាលចម្រុះមកហំព័ទ្ធ​បិទផ្លូវ​ចេញ​ចូលផ្ទះ រហូតដល់កម្លាំងសន្តិសុខក្រៅក្របខណ្ឌរដ្ឋ មកវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ចាក់ទឹកអាចមន៍ទឹកនោម បោះ​ពស់វែកឲ្យចូលផ្ទះជាដើម ក្នុងគោលបំណងបំភិតបំភ័យ គំរាមកំហែងមកលើគ្រួសាររបស់យើងខ្ញុំ។ ប៉ុន្តែ សកម្មភាព​ទាំងនះ មិនត្រូវបានអាជ្ញាធរ និង តុលាការផ្ដោតការយកចិត្តទុកដាក់ស្រាវជ្រាវ និងចាប់ខ្លួនជនប្រព្រឹត្តិ​បទ​ល្មើសមកផ្ដន្ទាទោសនោះឡើយ។ វាពិតជាអយុត្តិធម៌ខ្លាំងណាស់ សម្រាប់ពួកយើងខ្ញុំជាគ្រួសាររងគ្រោះ​ទាំង​បី។»។

លោកចាន់ បានបន្តថា ទោះជាបែបណាក្ដី លោកនឹងជម្រុញ ឲ្យម្ដាយរបស់លោកទៅបំភ្លឺ នៅតុលាការតាម​កាល​កំណត់។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យមានកិច្ចប្រជុំដោះស្រាយមួយ ដោយមានការចូលរួមពីភាគី​អាជ្ញាធរ​ដែនដី អង្គការសង្គមស៊ីវិល ភាគីក្រុមហ៊ុន និងពីតំណាងគ្រួសារជនរងគ្រោះទាំងបី ដើម្បីបញ្ចប់វិវាទឲ្យបានឆាប់​ផង​ដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...