ចំនួនកុមារឈឺកើនឡើងនៅពេទ្យគន្ធបុប្ផា បើគិតមកទល់ខែកក្កដា
- ដោយ: ក. ស្រីនាង អត្ថបទ ៖ ក. ស្រីនាង ([email protected]) -ភ្នំពេញថ្ងៃទី ០៥ សីហា ២០១៥
- កែប្រែចុងក្រោយ: August 06, 2015
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មកទល់ខែកក្កដា ឆ្នំា២០១៥ មានកុមារឈឺធ្ងន់ចំនួន ១៣៦៧០នាក់ បានចូលមកព្យាបាល នៅក្នុងមន្ទីពេទ្យគន្ធបុប្ផា។ តួលេខនេះ បានកើនឡើង ៣០% បើធៀបទៅនឹងខែកក្កដា ឆ្នាំ២០១៤ ដែលមានចំនួន ១០២៣១នាក់។ នេះបើតាមលិខិតមួយ របស់លោកវេជ្ជបណ្ឌិត បេអាត រីចឆ្នឺរ ប្រធាន និងជាស្ថាបនិកនៃមន្ទីពេទ្យ ដែលបំរើព្យាបាលសំរាប់កុមារ ទូរទំាងប្រទេសកម្ពុជា ដោយឥតគិតថ្លៃ។
លិខិតបានសរសេរបន្តថា ក្នុងចំណោម កុមារទំាង ១៣៦៧០នាក់នេះ មានករណីជម្ងឺគ្រុនឈាមធ្ងន់ធ្ងរ ចំនួន ២២៤១នាក់ ខណៈខែកក្កដា ឆ្នាំ២០១៤ មានករណីគ្រុនឈាម ត្រឹមតែ ៣៣៨នាក់។ រីឯមានកុមារឈឺ ដែលទទួលការពិនិត្យព្យាបាល នៅផ្នែកពិគ្រោះជម្ងឺក្រៅ មានចំនួន ៦៩១៣២នាក់ និងឈានទៅដល់ការវះកាត់ទូទៅ មានចំនួន ១៩៧២នាក់។
លោក វេជ្ជបណ្ឌិត រីចឆ្នឺរ បានសម្ដែងការព្រួយបារម្ភថា ជាមួយនឹងចំនួនកុមារ ដែលធ្លាក់ខ្លួនឈឺ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ លោកនឹងពុំអាចរកប្រាក់ សម្រាប់ ៨៥% នៃគម្រោងថវិការទាំងអស់ បានតទៅទៀតទេ។ ប៉ុន្តែលោកបានអះអាងបញ្ជាក់ដែរថា បើពុំមានការសម្រាកព្យាបាល ក្នុងមន្ទីពេទ្យនោះទេ កុមារកម្ពុជា រាប់ពាន់នាក់នឹងពុំអាចមាន សំណាងរួចរស់មានជីវិត ឬក៏រួចផុត ពីពិការភាពឡើយ៕
» សូមអានលិខិតនេះ ដូចខាងក្រោម៖